រថយន្ត​ក្រុង​បុក​ជា​មួយ​កុងតឺន័រ​​ស្លាប់​២ របួស​ធ្ងន់​ជា​ច្រើន​នាក់​

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បណ្តាលមកពីការបើកបរធ្វេសប្រហែស របស់អ្នកបើកបររថយន្តក្រុង ធ្វើឱ្យមនុស្សចំនួន៦នាក់រងរបួសធ្ងន់ និងស្រាលជិត៣០នាក់  ដោយសាររថយន្តក្រុងមួយគ្រឿង បានបុកគ្នាជាមួយរថយន្តសណ្តោងរ៉ឺម៉កពេញមួយទំហឹង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៣ មេសា ២០១៣ ស្ថិតនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ។

លោកអធិការស្រុកសំរោងទង បានប្រាប់ឱ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ ខាងលើជារថយន្តក្រុងដឹកអ្នកដំណើរចំណុះ៤៥កៅអី ម៉ាក DAE WOO ពណ៌ខៀវ អ្នកបើកបរមិនទាន់ស្គាល់ អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ដោយរថយន្តនេះជារបស់ក្រុមហ៊ុនដឹកអ្នកដំណើរមួយ មានអ្នករងរបួសធ្ងន់ចំនួន២នាក់ និងស្រាលប្រមាណ៣០នាក់ ។ ប្រភពបន្តថា រថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ អ្នកបើកបរមិនស្គាល់ឈ្មោះមានអ្នកជិះក្នុងនោះ ៣នាក់ទៀតរងរបួសធ្ងន់ដែលមាន សង្ឃឹមរស់តិចតួចបំផុត ហើយរហូតមកដល់ព្រឹកថ្ងៃទី២៤ មេសា នេះ អ្នករបួសទាំង២នាក់បានស្លាប់ហើយ ។

តាមការឱ្យដឹងពីសាក្សីនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តក្រុងធ្វើដំណើរពីលិចទៅកើត ចំណែករថយន្តកុងតឺន័រធ្វើដំណើរ បញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុរថយន្តក្រុងបានជែងរថយន្តផ្សេងទៀត ជ្រុលចូលទៅចំណែកផ្លូវរបស់រថយន្តកុងតឺន័រ ក៏បុករថយន្តកុងតឺន័រពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឱ្យកាប៊ីនរថយន្តកុងតឺន័រដាច់ចេញពីកុងតឺន័រ និងអ្នកបើកបររងរបួសធ្ងន់ ហើយរថយន្តក្រុងក៏បានរេចង្កូតធ្លាក់ ចូលក្នុងប្រឡាយអមផ្លូវជាតិលេខ៤តែម្តង ៕

រៀបចំដោយ អ៊ឹង សំអឿន

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s