គ្រោះថ្នាក់ ចរាចរណ៍ថ្ងៃ ទី២៥ មេសា មានមនុស្សស្លាប់ ០៣នាក់ រងរបួសធ្ងន់ស្រាល ២៦នាក់

ភ្នំពេញ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៍ កើតឡើង នៅទូទាំងប្រទេស ១១លើក (យប់ ០៤ លើក), បណ្តាលឲ្យមនុស្សស្លាប់ ០៣នាក់ (ប្រុស) និងរបួសធ្ងន់ ១១នាក់ (ស្រី០៥នាក់) របួសស្រាល ១៥ នាក់ (ស្រី ០៣នាក់)។

គេហទំព័ររបស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើក បានបង្កឲ្យ ខូចខាត យានយន្តសរុប ១៦គ្រឿង ក្នុងនោះម៉ូតូ ១២គ្រឿង, រថយន្តធុនតូច ០២គ្រឿង ,រថយន្តធុនធំ ០១គ្រឿង និងយាន្តផ្សេងៗ ០១គ្រឿង ថ្មើរជើង ម្នាក់។

ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ បណ្តាលមកពីលើស ល្បឿន ០៣លើក , មិនគោរពសិទ្ធិ ០២លើក, មិនប្រកាន់ស្តាំ ០១លើក,ប្រជែងគ្រោះថ្នាក់ ០៣លើក ,បត់គ្រោះថ្នាក់ ០១លើក, កត្តាយាន្តយន្ត ០១លើក , ក្នុង នោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ០៨នាក់ (យប់ ០៣នាក់) ។

ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣នេះ មានចំនួន ១៥៣ គ្រឿង គឺ រថយន្តទេសចរណ៍ ៤៧គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៥៩គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ៤៧គ្រឿង។

រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ៧១គ្រឿង, និង នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៥២គ្រឿង និងនៅនាយកដ្ឋាន សណ្តាប់ធ្នាប់ ៣០គ្រឿង ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s