តុលាការ ដោះលែង​ អ្នកបើករថយន្ដ គ្មានប័ណ្ណបើកបរ តែឱ្យចូលមក ជំនុំជម្រះ នៅថ្ងៃទី១០ ខែឧសភា

ភ្នំពេញ ៖ អ្នកបើករថយន្ដ ប្រភេទទួរីស ចំនួន ៤នាក់ ដែលគ្មានប័ណ្ណបើកបរ ហើយ ត្រូវបានកម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់តុលាការ នោះ ត្រូវបានតុលាការសម្រេចដោះលែង ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ ប៉ុន្ដែបាន ចេញដីកាឱ្យជនទាំងនេះ ចូលខ្លួន មកជំនុំ ជម្រះ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៣ ។

យោងតាមដីកាកោះហៅ បញ្ជូនទៅ ជំនុំជម្រះ របស់ព្រះរាជអាជ្ញារង អម សាលាដំបូង រាជធានីភ្នំពេញ លោក សៀង សុខ បានចោទប្រកាន់ជនទាំង ៤នាក់ ពីបទ បើកបររថយន្ដ ដោយគ្មានប័ណ្ណបើកបរ ហើយត្រូវបានកម្លាំងនគរបាល ចរាចរជើង គោក រាជធានីភ្នំពេញឃាត់ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៣ ខណៈដែលពួក គេកំពុងបើករថយន្ដ ដឹកអ្នកដំណើរនៅ តាមផ្លូវ ។

យ៉ាងណាក៏ដោយ យោងតាមដីកាខាង លើនេះ គឺតម្រូវឱ្យអ្នកបើករថយន្ដទាំង ៤នាក់ ចូលខ្លួនមកជំនុំជម្រះជាកំហិតនៅ ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៣  ។

គួរបញ្ជាក់ថា ពីដំបូងឡើយអ្នកបើក រថយន្ដដឹកអ្នកដំណើរ ប្រភេទទួរីស រត់ ឈ្នួល ភ្នំពេញ ទៅតាមបណ្ដាខេត្ដជិត ១០ នាក់ ត្រូវបានឃាត់ខ្លួនពី សំណាក់កម្លាំងនគរ បាលចរាចរជើងគោក រាជធានីភ្នំពេញ ក្នុង ប្រតិបត្ដិការចុះត្រួតពិនិត្យ និងពង្រឹងច្បាប់ ចរាចរជើងគោក ដើម្បីឱ្យអ្នកបើករថយន្ដ ទាំងនេះបង្ហាញឯកសារពាក់ព័ន្ធតាមផ្លូវ ច្បាប់ ជាពិសេសប័ណ្ណបើកបរ ។

ក្រោយពី ការឃាត់ខ្លួនអ្នកបើករថយន្ដមួយចំនួន ដែលមានប័ណ្ណបើកបរ បានបង្ហាញជូន សមត្ថកិច្ច ហើយក៏អនុញ្ញាតឱ្យត្រឡប់ទៅ ផ្ទះវិញ លើកលែងតែអ្នកបើករថយន្ដចំនួន ៤នាក់ ដែលគ្មានប័ណ្ណបើកបរ ត្រូវបាន បញ្ជូនទៅកាន់តុលាការ ។

នាយការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ បានថ្លែងថា ប្រតិបត្ដិការ ឃាត់រថយន្ដ ត្រួតពិនិត្យច្បាប់ចរាចរជើង គោក ខាងលើនេះ ធ្វើឡើង តាមបទបញ្ជា របស់លោកស្នងការជួន សុវណ្ណ និងដើម្បី ចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ដែលបាន និងកំពុងមានការកើនឡើងនា ពេល បច្ចុប្បន្ននេះ ។

បើតាមលោក ប៉ែន ឃុន នាយរង ការិយាល័យ ចរាចរជើងគោក បានថ្លែងឱ្យ ដឹងថា បច្ចុប្បន្នរថយន្ដទួរីសទាំង ៤ គ្រឿង ត្រូវបានរក្សាទុកជា បណ្ដោះអាសន្ន នៅ ការិយាល័យ ចរាចរជើងគោក ហើយនឹង ប្រគល់ជូនម្ចាស់រថយន្ដទាំងនោះវិញ ក្រោយពីពួកគេបានបញ្ចប់សំណុំរឿង នៅ តុលាការ និងមានលិខិតអនុញ្ញាតពីតុលា ការ ទើបសមត្ថកិច្ចយល់ព្រមប្រគល់រថយន្ដ ជូនពួកគេវិញ។ យោងតាមមាត្រា ៧៤ នៃច្បាប់ចរាចរណ៍ ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ជនណាបើកបរយាន្តដោយ គ្មានប័ណ្ណបើកបរ ឫក្នុងរយៈពេលដែលប័ណ្ណបើកបរ ត្រូវបានដកហូត ព្យួរទុក ឫទុកជាមោឃៈ ត្រូវផ្តាន្ទាទោស ដាក់ពន្ធនាគារ ពី៦ថ្ងៃ ទៅ១ខែ ឫ/និងពិន័យជាប្រាក់ពី២៥០០០រៀល ទៅ២០ម៉ឺនរៀល៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s