បញ្ជូនជន​​ស​ង្ស័​យ​​ជន​ជាតិ​​បែ​ល​​ហ្ស៊ិក​ពាក់​ព័ន្ធ​​រំលោភ​​សម្លាប់​ស្ត្រី​ជន​ជាតិ​បារាំង​ទៅតុលាការ

ខេត្ត​កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​​២៦ មេសា ​កម្លាំង​​សមត្ថ​កិច្ច​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​នៃ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​បាន​បញ្ជូន​ជន​​សង្ស័យ​ជន​ជាតិ​​បែ​ល​ហ្ស៊ិក​ម្នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធរំលោភ​​សម្លាប់​ស្ត្រី​ជន​ជាតិ​បារាំង​​កាលពី​កន្លងមក​ទៅ​តុលា​ការ ។ ​សមត្ថ​កិច្ច​​​ក្រសួង​​មហា​ផ្ទៃ​​ដឹក​នាំដោយ​​លោក ខាន់ សុផល ព្រះ​រាជ​​អាជ្ញា​រង​​អម​​សាលា​ដំបូង​​​​ខេត្ត បាន​​ធ្វើការ​​​​ឆែក​ឆេរ​នៅ​ក្នុង​​បន្ទប់​​​ផ្ទះ​សំណាក់​មួយ​របស់​​​​ជន​សង្ស័យ​ម្នាក់​​ជា​ជន​ជាតិ​​បែលហ្ស៊ិក ​​ដែល​​សមត្ថ​កិច្ច​​​ជំនាញ​​​ធ្វើ​ការ​​សើុប​​​អង្កេត​​​​ និង​ស្រាវជ្រាវ​​​យ៉ាង​​យក​ចិត្ត​​ទុក​ដាក់​​​​ និង​​ប្រុង​ប្រយ័ត្ន​បំផុត​​​​​នា​ពេល​កន្លង​​មក ជុំ​​វិញ​​អំពើ​​ឃាត​កម្ម​​រំលោភ​​​​​សម្លាប់​​ស្ត្រី​​ជន​ជាតិ​​បារាំង​​ម្នាក់​កាលពី​​​អំឡុង​​ខែ​កុម្ភៈ​​​​ ​២០១៣​ កន្លង​មក ។

ការ​ចុះ​​ប្រតិបត្តិការ​​​​ឆែក​​​ឆេរ​​​​នេះ​ក៏​​​ឈាន​​ទៅ​ចាប់​​​ខ្លួន​​ជន​សង្ស័យ​​ជា​ជន​​ជាតិ​​បែល​ហ្សិក​ឈ្មោះ អូ លីវើ ភេទ​​​​ប្រុស​ ​អាយុ​​៤០​​ឆ្នាំ​ ​​​​កាលពី​​រ​សៀល​​ថ្ងៃទី​​២៤ មេសា  ​នៅ​​​​ផ្ទះជួល​​​ដែល​​ជន​សង្ស័យ​​​​ស្នាក់​នៅ​​ ស្ថិត​​ក្នុង​ភូមិ​​កំពង់​បាយ​​ខាង​ជើង ​សង្កាត់​​​កំពង់​បាយ​ ក្រុង​កំពត ​។ សមត្ថ​​កិច្ច​​​​ជំនាញ​​និយាយ​​​ថា ​ជន​​​ឈ្មោះ​ អូ​លី​​វើ ​​នេះ ​បាន​​​​មក​ស្នាក់​​នៅ​​ក្នុង​​ទឹកដី​ក្រុង​កំពត ​ជា​យូរ​ឆ្នាំ​មក​​ហើយ ។ ក្រោយ​​​ពេល​ឃាត់​​​​ខ្លួន​ជន​សង្ស័យ​​​​ខាង​លើ​ ​សមត្ថកិច្ច​​ក៏​​​​​​បន្ត​​​ស្រាវ​ជ្រាវ​ ​រក​វត្ថុ​តាង​​​​ដែលជន​​សង្ស័យ​​ប្រើ​ប្រាស់​​ក្នុង​សកម្ម​ភាព​​​​​​រំលោភ​​​ ហើយ​សម្លា​ប់​​នេះ​​ ​ដើម្បី​​ដាក់​បន្ទុក​​​​តាម​​នីតិ​​វិធី ។ ជន​សង្ស័យ​​ត្រូវ​បាន​​​​​​​នគរ​​​បាល​​​ក្រសួង​​​មហាផ្ទៃ​​​​ដឹកនាំ​​ដោយ​លោក​​​​ឧត្តម​​​​​​សេនីយ៍​​​​ឯក ម៉ក់​ ជីតូ សហ​ការ​ជា​​មួយ​កម្លាំង​​​ស្នង​ការដ្ឋាន​​​ខេត្ត​​ចាប់​​ខ្លួន​​នៅ​ចំណុច​​​ផ្ទះ​​ជួល​​​​យី​ហោ​ ​អូលី​​ផេ​លេស ស្ថិត​​ក្នុង​​​ភូមិ​អូរ​តូច​​ សង្កាត់​​​អណ្តូង​​​​ខ្មែរ ក្រុង​​កំពត ​​ហើយ​​​​​នាំ​ខ្លួន​​​មក​​កាន់​​​ស្នង​ការ​ដ្ឋាន​​​នគរ​​បាល​​ខេត្ត​​ ដើម្បី​​​​សាក​សួរ​ ។​

ជុំ​វិញ​​​​​ការ​ឃាត់​ខ្លួន​​​ជន​សង្ស័យ​​​​ខាង​លើ​ ​សមត្ថ​កិច្ច​​​​​​ជំនាញ​​បាន​​​​ឱ្យ​ដឹង​ថា ​ជន​​បរទេស​​​​​រូប​​នេះ នៅ​ជា​ជន​​សង្ស័យ​​​​នៅ​​​ឡើយ​​ទេ ​ពីព្រោះ​​​មិន​ទាន់​​​​​ផ្តល់​​​​ចម្លើយ​​សា​រភាព​​​​ឱ្យ​​បាន​​​ជាក់​​លាក់​​​ ​ជុំ​វិញ​​ការ​​រំលោភ​សម្លាប់​នោះ​ ​ហើយ​​​​សមត្ថ​កិច្ច​​​​ជំនាញ​​​​កំពុង​​​ស្រាវ​ជ្រាវ​​​​រក​​វត្ថុ​តាង​​ជា​បន្ត​​​ទៀត ​ដើម្បី​​ដាក់​​ទម្ងន់​​ទោស។

​គួរ​​រំ​លឹក​​ថា​ មាន​​​ករណី​​រំលោភ​​សម្លាប់​​​​ស្ត្រី​​ជន​ជាតិ​​​​បារាំង​​​ម្នាក់​ ​រួច​ទម្លាក់​​​​សព​​ចូល​​​​ក្នុង​ទឹក​ព្រែក​​​កំពង់​​បាយ​​ទាំង​​​កាយ​អា​ក្រាត ហើយ​​សព​​​​បា​ន​​អណ្តែត​​ទៅ​ទើរ​​នៅ​ក្បែរ​​មាត់​​​ច្រាំង​​​​​ និង​ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ​​​​​ប្រទះឃើញ​​​​ កាលពី​​​ថ្ងៃទី​​១០ ​កុម្ភៈ ២០១៣ ​​នៅ​​​​​ភូមិ​​​​​តា​អង្គ​​​ សង្កាត់​​​ត្រើយ​​​កោះ ​ក្រុង​​​​កំពត ។​​​​ ចំពោះ​ករណី​​នេះ​ ​នគរ​បាល​​​ជំនាញ​​​របស់​ក្រសួង​មហាផ្ទៃ​​​​​ ​សហការ​ជា​មួយ​​​​នគរ​បាល​​នៃ​​ស្នង​ការ​​ដ្ឋាន​ខេត្ត​​​ បាន​​​ធ្វើ​ការ​​​ស្រាវ​ជ្រាវ​​​​​​​អស់​​រយៈ​​ពេល​​​​ជាច្រើនខែ​​​មក​ហើយ ​រហូត​​​​មាន​ទាំង​​​ប៉ូលិស​​​ជំនាញ​​​​បារាំង​​មក​​​​សហការ​ស្រាវជ្រាវ​រក​មុខ​​ឃាត​​ករ​​នេះ​ផង​​ដែរ ។​

​ការ​ចាប់​ខ្លួន​​ជន​​សង្ស័យ​​​​ជា​ជន​​​បរទេស​​​​​​នេះ​​ បាន​ផ្តល់​​សញ្ញាល្អ​​​មួយ​សម្រាប់​​ប្រទេស​​​កម្ពុជា​​​ផង​ដែរ ​ព្រោះ​មិន​​​​មែនជន​​​កម្ពុជា​ទេ​​​ ជា​ឃាត​ករ​​​​​ដែល​​ធ្វើ​ឱ្យ​​មាន​ការ​ប៉ះ​ពាល់​​​​​ដល់​វិស័យ​​​​​​ទេសច​រណ៍​​ ខណៈ​​​ភ្ញៀវទេសចរ​​​​​បរទេស​​​បាន​​ហូរ​ចូល​​​មក​ទស្សនា​​​​កម្សាន្ត​​​​នៅ​ប្រទេស​​កម្ពុជា​​ មាន​ចំនួន​​​​កើន​​ឡើង​​ជា​លំដាប់​​​​នោះ ។ ​មុន​នេះ​​ពិត​​​ណាស់​ថា ​ការ​រំលោភ​​​​សម្លាប់​​ស្ត្រី​​​​​បារាំង​​​​​​​វ័យ​​ក្មេង​​បាន​បង្ហាញ​​​ពីភាព​​​​ឃោរ​ឃៅ​​​បំផុត​​ ដែល​គួរ​​ឱ្យ​ថោ្កល​ទោស​ ។​ ការ​វែក​មុខ​​​និង​ឃាត់​​ខ្លួន​​ជន​សង្ស័យ​​ជាជន​​ជាតិ​​​​បែល​ហ្ស៊ិក​​​នេះ​ក៏ជា​ការ​​បង្ហាញ​​​​​​​​ទៅ​ដល់​អន្តរជាតិ​​​​ឱ្យ​ដឹងយ៉ាង​​ច្បាស់​ថា​ ​សមត្ថកិច្ច​​​កម្ពុជា​​មិន​​​បណ្តោយ​​​ឱ្យ​ជន​​ដែល​បំផ្លាញ​​​មុខ​​មាត់​​កម្ពុជា​​ដោយ​អំពើ​​​ឧក្រិដ្ឋ​​​​​បែបនេះ​ រួច​​ពី​​សំណាញ់​ច្បាប់​​នោះ​ឡើយ ​។

ការ​​វែក​មុខ​​​ឃាត​ករ​​ជា​ជន​​ជាតិ​បែល​ហ្ស៊ិក​​​នេះ​​​ធ្វើ​ឱ្យ​​ការ​សន្និដ្ឋាន​​​ថា ​​បើ​សិន​​ជា​បាន​ប្រព្រឹត្ត​​ឡើង​ដោយ​ជន​​ជាតិ​​ខ្មែរ​​​នោះ​​ប្រហែល​​ជា​​មិន​​​ឈាន​​ដល់​ការ​​សម្លាប់​នោះទេ​​​ ព្រោះ​មិន​​​ស្គាល់​​គ្នា​​ តែ​​សម្រាប់​​ជន​​បរទេស​​​ទាំង​​​​២​​​អាច​​​មានការ​ទាក់​​ទង​ស្គាល់​គ្នា​​​​ពី​មុន​មក​ ទើប​​ជន​ដៃ​ដល់​​​​​ជា​ឃាត​ករ​​​មាន​ឱកាស​ប្រព្រឹត្ត​​អំពើ​​​រំលោភ​​សម្លាប់​​នេះ ៕

This entry was posted in Uncategorized. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s