មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួត​ពិនិត្យ​​រក​ទំនិញ​ខូច​គុណ​ភាព​នៅ​ផ្សារ​ក្នុង​ក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី២៦ មេសា ២០១៣ នេះ លោកសាន វិជ្ជាសា​រ៉ាវុធ អនុប្រធាន​សាខាកាំកុងត្រូល​ខេត្តបន្ទាយ​មានជ័យ បាន​ដឹក​នាំ​កម្លាំង​​សមត្ថកិច្ចប៉ូលិស​សេដ្ឋកិច្ចខេត្ត និងក្រសួង​មហាផ្ទៃ​ចុះត្រួត​ពិនិត្យរក​ទំនិញខូចគុណ​ភាពលើ​ទីផ្សារមួយ​ចំនួននៅក្នុង​ក្រុង​ប៉ោយប៉ែត។

នៅក្នុង​ប្រតិ​បត្តិ​ការរបស់មន្ត្រីជំនាញ​នាពេលនោះ​លោក​សាន វិជ្ជាសារ៉ាវុធ បានឱ្យដឹងថា ដោយយោង​តាមបទបញ្ជា​របស់ថ្នាក់ដឹកនាំ​ខាង​​មន្ត្រី​ជំនាញ​​របស់លោកបាន​ខិតខំយកចិត្តទុកដាក់ចុះ​ទប់ស្កាត់នូវរាល់បទល្មើស​​ទំនិញ ខូចគុណភាព​រួមទាំងផលិត​ផលពីបក្សី មាន​សាច់ និង​ស៊ុត​មាន់​​ខូច​គុណ​ភាព​​ផងដែរ ដែលក្រុមឈ្មួញ​បានលួចនាំឆ្លងដែន​មកពីប្រទេស​ជិតខាង ហើយ​យកមក​ចែក​ចាយ​លក់លើ​ទីផ្សារ​នៅក្នុងក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​​មាន​ជ័យ​នេះ និងរួមទាំងបន្ត​យកទៅលក់លើ​ទីផ្សារទូទាំងក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​ផង​ដែរ។ បន្ទាប់មក​លោកអនុ​ប្រធានបានធ្វើ​ការណែនាំ​ដល់ក្រុម​អាជីវ​ករ​ឱ្យមានការ​យល់ដឹង​ពីបញ្ហាលក់​ទំនិញឱ្យមាន​ការគោរព​ទៅតាម​ច្បាប់ និងកុំ​ឱ្យ​លក់ទំនិញ​ហួស​កាល​​បរិច្ឆេទ និងខូច​គុណភាព​ចៀស​វាងនាំឱ្យ​សុខ​ភាព​របស់ពលរដ្ឋ​នៅពេលដែល​បានទិញ​យកទៅ​បរិ​ភោគ​ដោយមិន​បានដឹងនោះ៕

សមត្ថកិច្ច​ចុះ​​ត្រួត​ពិនិត្យ​ទំនិញ​ខូច​គុណ​ភាព​

សមត្ថកិច្ច​ចុះ​​ត្រួត​ពិនិត្យ​ទំនិញ​ខូច​គុណ​ភាព​

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s