មន្ត្រី​យោធា​២​រូប​ជម្លោះ​រឿង​ស្រី​ស្នេហ៍​បាញ់​កក្រើក​​ក្នុង​ផ្ទះ​សំណាក់​ស្រឯម​​​ឆាយ​លី

ខេត្តព្រះវិហារ ៖ មន្ត្រីយោធា២រូប បានប្រើប្រាស់កាំភ្លើងអាកា៤៧ មួយដើមបាញ់បោះសេរី យ៉ាងកក្រើកនៅក្នុង ផ្ទះសំណាក់ស្រឯម ឆាយលី ទាំងកណ្តាលថ្ងៃត្រង់ កាលពីថ្ងៃទី២៥ មេសា វេលាម៉ោង១២ថ្ងៃត្រង់ ស្ថិតក្នុងភូមិស្រឯមជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ។

ករណីបាញ់បោះសេរីរបស់ យោធា២រូបខាងលើនេះ បើតាមប្រភពព័ត៌មានពីអ្នករស់នៅ ជិតខាងឱ្យដឹងថា ដោយសាររឿងជម្លោះស្រីស្នេហ៍ ។ ក្រោយពេលកើតហេតុ កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ប្រចាំស្នាក់ការភូមិធម្មជាតិ ក៏បានធ្វើការឃាត់ខ្លួន និងដកហូតអាវុធយកទៅរក្សាទុក នៅស្នាក់ការភូមិធម្មជាតិ ប៉ុន្តែគេមិនទាន់ដឹងថា នឹងមានទោសបែប ណាពីច្បាប់យោធានោះទេ បើតាមប្រភពខ្លះបានឱ្យដឹងថា ពួកគេគ្រាន់តែសម្របសម្រួល គ្នាតែប៉ុណ្ណោះ ។ មន្ត្រីយោធាទាំង២រូប ១-ឈ្មោះសែម វត្ថា ហៅវឿន នៅកងឯកភាព សឹករងស្រុកជាំកម្សាន្ត ២-ឈ្មោះមិនា នៅអង្គភាពវរសេនា តូចលេខ៤០៥ ចំណុះតំបន់ប្រតិបត្តិការ សឹករងព្រះវិហារ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s