សមត្ថកិច្ច​ឃាត់​ខ្លួន​ស្ត្រីជួញ​ដូរ​គ្រឿង​ញៀន និង​ដក​ហូត​វត្ថុ​តាង​ថ្នាំ​​ញៀន​​៧​កញ្ចប់តូច​

រាជធានីភ្នំពេញ ៖ ​ស្ត្រី​សង្ស័យ​ជួញដូរ​ថ្នាំញៀន​​ម្នាក់​​រួម​ជា​មួយ​​ថ្នាំញៀន​​​ក្រាម ពណ៌សថ្លា ចំនួន​៧​កញ្ចប់​តូច​ត្រូវ​​បាន​កង​រាជអាវុធ​​ហត្ថ​​រាជ​ធានី​ភ្នំពេញ សហ​ការ​ជា​មួយ​កង​​រាជអាវុធហត្ថ​​ខណ្ឌ​ចំការ​មន ​ឃាត់​ខ្លួន​បាន ខណៈ​​​កំពុង​ឈរ​ចែក​ចាយ​នៅតាម​ផ្លូវ​លេខ​១០៥ ​ខាង​លិច​ផ្សារ​បឹង​​ត្របែក សង្កាត់​​បឹង​ត្របែក ​ខណ្ឌចំការ​មន កាលពី​វេលា​ម៉ោង​៨​​យប់​​ថ្ងៃទី​២៥ មេសា ២០១៣ ។

​ប្រភពព័ត៌​មាន​ពី​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ​ឱ្យ​ដឹងថា ​ទម្រាំ​ធ្វើ​ការ​ឃាត់​ខ្លួន​ស្ត្រី​សង្ស័យ​ជួញដូរ​ថ្នាំញៀន​​ម្នាក់​នេះ​បាន​សមត្ថ​កិច្ច​​ធ្វើ​ការ​តាម​ដាន​យូរ​ថ្ងៃមក​ហើយ ទើប​​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ខណៈ​ពេល​កំពុង​ឈរ​ចែកចាយ​នៅ​ចំណុច​ខាងលើ​ និង​ដក​ហូត​បាន​ថ្នាំ​ញៀន​​នៅជាប់​នឹង​ខ្លួន​ចំនួន​៧​កញ្ចប់ និង​ប្រាក់​មួយ​ចំនួន ។ ​បន្ទាប់​ពី​ធ្វើការ​ឃាត់​ខ្លួន​ហើយ​កង​រាជអាវុធហត្ថ​​រាជធានីភ្នំពេញ ​សហ​ការ​ជា​មួយ​កង​រាជ​អាវុធ​​ហត្ថ​ខណ្ឌ​​ចំការ​មន បាន​សុំ​គោល​ការណ៍​ពី​លោក​លី សុផាណា ព្រះ​រាជ​​អាជ្ញា​​រង​អម​សាលា​​ដំបូង​​រាជធានី​ភ្នំពេញ ​ចុះទៅ​ឆែក​ឆេរ​​ដល់​បន្ទប់​​ជួល​របស់​​ស្ត្រី​សង្ស័យ​ជួញដូរ​​គ្រឿងញៀន​​ឈ្មោះ​ឈួយ ស្រីមុំ អាយុ​៣៦​ឆ្នាំ ស្នាក់​នៅបន្ទប់​លេខ​៩ ​ផ្លូវ​លេខ​៤៤៦ ក្រុម​៣៥ ​ភូមិ៥ ​សង្កាត់​​បឹងត្របែក ​ខណ្ឌចំការ​មន ។ ជាលទ្ធ​ផល​រក​ឃើញ​ក្រាម​ពណ៌សថ្លា​ចំនួន​២​កញ្ចប់​ ក្នុង​នោះបញ្ចប់​ធំ១ និង​កញ្ចប់​តូច​​១ ជញ្ជីង​ថ្លឹង​១ ដែក​កេះ និង​ប្រដាប់​ប្រដា​វេច​ខ្ចប់​​ថ្នាំ​ញៀន​​មួយ​ចំនួន រួម​ទាំង​ប្រាក់​មួយ​ចំនួន​ផង​ដែរ ៕

ស្ត្រីជួញ​ដូរ​គ្រឿងញៀន​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​

ស្ត្រីជួញ​ដូរ​គ្រឿងញៀន​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​

គ្រឿងញៀន​ដែល​​សមត្ថ​កិច្ច​ឆែកឆេរ​ឃើញ​

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s