កូរ៉េខាងជើង នឹង​កាត់ទោស បុរស​ជន​ជាតិ​អាមេរិក​​ម្នាក់

ទីក្រុងព្យុងយ៉ាងបានប្រកាសនៅថ្ងៃសៅរ៍នេះ ថាជនជាតិអាមេរិកាំងម្នាក់ ដែលជាប់ឃុំតាំងពីជាង៦ខែមកហើយ ក្នុង​ពន្ធនាគារកូរ៉េខាងជើង នឹងត្រូវឡើងទៅកាត់ទោស នៅចំពោះតុលាការកំពូលរបស់ប្រទេស ពីបទបានរៀបចំ​គម្រោង​ដើម្បីផ្ដួលរំលំ រដ្ឋាភិបាលកុម្មុយនីស។ បទចោទប្រកាន់នេះ អាចនឹងមានទោសប្រហារជីវិត ប្រសិនបើតុលាការ​របស់​ប្រទេស រកឃើញថាមានកំហុសពិតមែន។

សវនាការជំនុំជម្រះក្ដី របស់ជនជាប់ចោទ ខេណេត ប៊េ (Kenneth Bae) ដែលត្រូវបានឃាត់ខ្លួន ដោយ​អាជ្ញាធរនៃ​ប្រទេស​កូរ៉េខាងជើង តាំងពីខែវិច្ឆិការឆ្នាំមុននោះ នឹងបង្កឲ្យភាពតានតឺងកាន់តែមានទម្ងន់ធ្ងន់ថែមទៀត ខណៈដែលភាព​តានតឹង​នេះ បានកំពុងតែមានស្រាប់ រវាងទីក្រុងព្យុងយ៉ាង នឹងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការគម្រាមជាបន្តបន្ទាប់ ពីសំណាក់​កូរ៉េខាងជើង ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

ករណីនេះ បានធ្វើអោយគេនឹងឃើញ កាលពីឆ្នាំ២០០៩ ដែលសហរដ្ឋអាមេរិកបានប្រឆាំង ទៅនឹងការសម្រេចរបស់​របប​កុម្មុយនីស ដែលចង់បាញ់បង្ហោះកាំជ្រួចរយៈឆ្ងាយ និងការសាកល្បងអាវុធនុយក្លេអ៊ែរ នៅក្រោមដី។ នៅពេលនោះ ទីក្រុង​ព្យុងយ៉ាងបានចាប់ឃុំអ្នកកាសែតអាមេរិកាំងពីរនាក់ ហើយបានផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ ១២ឆ្នាំ នឹងបង្ខំអោយ​ធ្វើការ​ជាទម្ងន់ មុននឹងត្រូវបានដោះលែង ក្នុងពេលបន្ទាប់មក។ ការផ្លាស់ប្ដូរស្ថានភាពទាំងនេះ បានអនុញ្ញាតឲ្យមាន​ដំណោះ​ស្រាយតាមបែបការទូតមួយ ទៅលើវិបត្តិ និងបានបិតបញ្ចប់ភាពតានតឹង ដែលកើតមានតាំងពីច្រើនខែមកហើយ។

តាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង លោកខេណេត ប៊េ ត្រូវបានចាប់ខ្លួន នោរ៉ាស៊ុង តំបន់សេដ្ឋកិច្ចពិសេសមួយ ស្ថិត​នៅផ្នែកឦសាននៃប្រទេសនេះ ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនចិន និងរ៉ូស្សី។

ដំណើររឿងពិតប្រាកដ ដែលឈានទៅដល់ការចាប់ទោសដាក់កំហុស បុរសអាមេរិកាំង ដើមកំណើតកូរ៉េរូបនេះ ដែលជា​អ្នករៀបចំដំណើរទេសចរណ៍នោះ មិនត្រូវបានគេបង្ហើបអោយដឹងទេ។ តែទីក្រុងព្យុងយ៉ាង បានចោទប្រកាន់លោក ខេណេត ប៊េ ថាមានបំណងចង់«រំលំ» រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន (Kim Jong-un) អគ្គមគ្គុទេសដ៏មហិមា​នៃ​ប្រទេសកូរ៉េខាងជើង ក្នុងពេលបច្ចុប្បន្ននេះ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s