ចាប់ខ្លួន​អ្នក​បើករថយន្ដ​ដែល​បុក​ម៉ូតូ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

ភ្នំពេញ​៖​ បុរស​វ័យ​២៨​ឆ្នាំ​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ដ​បង្កហេតុ​ត្រូវ​បាន​ នគរបាល​ចរាចរ​ជើង​គោក​ចាប់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ រាជធានី​ចាត់ការ​តាម​ច្បាប់​ក្រោយ​ពី​ បុរស​រូប​នេះ​បាន​បើករថយន្ដ​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​បើក​បញ្ច្រាសទិស​ គ្នា​ចំ​ពីមុខ​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​នៅ​កន្លែង​ កើតហេតុ​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ ។​

គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ដ​នឹង​ ម៉ូតូ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​និង​រង​ របួស​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​ មេ​សា​ ឆ្នាំ​២០១៣​ តាម​បណ្ដោយ​ផ្លូវ​៥៩៨​ មុខ​ផ្ទះ​លេខ​១៦៨E0​ សង្កាត់​ច្រាំង​ចំរេះ​២​ ខណ្ឌឫស្សីកែវ​ ។​

មន្ដ្រី​នគរបាល​ចរាចរ​ជើងគោ​កបាន​ ឱ្យ​ដឹង​ថា​ រថយន្ដ​បង្កហេតុ​ម៉ាក​ឡិច​ ស៊ី​ស​RX300​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2G-0838​ បើកបរ​ដោយ​បុរស​ ឈ្មោះ​ហុង​ ណេ​ន​ អាយុ​២៨​ឆ្នាំ​ មាន​ទី​លំ​ នៅ​ភូមិ​ក្បាល​រមាស​ ឃុំ​អន្លង់​វិល​ ស្រុក​ កណ្ដៀង​ ខេត្ដពោធិ៍សាត់​ ។​ ចំណែក​ជន​ រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​ ១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1B-4996​ បើកបរ​ដោយ​នារី​ឈ្មោះ​ម៉​ន​ ស្រី​ណា​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​ លេខ​២៣​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ចំណែក​អ្នក​រួម​ ដំណើរ​រង​របួសធ្ងន់​ឈ្មោះ​ខន​ មុំ​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ជាមួយ​គ្នា​ ។​

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​គ្រោះ​ ថ្នាក់​គេ​ឃើញ​អ្នក​បើករថយន្ដ​បង្ក​ ហេតុ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥៩៨​ ក្នុង​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ (​ចេញពី​ភ្នំពេញ​)​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ហើយ​អ្នក​បើក​រថ​   យន្ដ​នេះ​បាន​បើក​ជែង​រថយន្ដ​នៅ​ពីមុខ​ ខ្លួន​ចូល​ទៅ​ចំណែក​នៃ​យាន​ម្ខាង​ទៀត​ ដែល​ជន​រង​គ្រោះ​កំពុង​បើក​ម៉ូតូ​បញ្ច្រាសទិស​គ្នា​នោះ​រួច​បុក​ចំ​ពីមុខ​ ពេញទំហឹង​ បណ្ដាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ រីឯ​អ្នក​រួម​ដំណើរ​របួសធ្ងន់​ត្រូវ​ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ។​

រថយន្ដ​និង​ម៉ូតូ​ត្រូវ​បាន​ សមត្ថកិច្ច​ យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​ ចំណែក​អ្នកបើកបរ​ត្រូវ​ ចាប់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់​ ការ​តាម​ច្បាប់​ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s