ឆ្មក់​ចូល​ទីតាំង​ល្បែង​ហ្គេម​នៅ​សង្កាត់​ចតុមុខ​សង្ស័យ​មាន​មុខ​សញ្ញា​ឆក់​ប្លន់​

រាជធានីភ្នំពេញ​ ៖ ​នគរបាល​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​​​រាជ​ធានី​ ដឹក​នាំ​ដោយ​ព្រះរាជ​អាជ្ញារង​ តែ​មិន​មាន​នគរ​បាល​ប៉ុស្ដិ៍​រដ្ឋបាល​ចតុមុខ​ចូល​រួម​ទេ​​ បាន​ឆ្មក់​ចូល​ទីតាំង​បើក​ល្បែង​ហ្គេម​​ផ្ទះ​លេខ​53Eo​ ផ្លូវ​លេខ​២៤០​ និង​ផ្ទះលេខ​១៦១Eo ផ្លូវ​​លេខ​២៥២​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ​ខណ្ឌ​ដូន​ពេញ​​ កាល​ពី​វេលា​ម៉ោង​១១និង​១០នាទី​យប់​ថ្ងៃទី២៥​ មេសា​ ហើយ​ជា​លទ្ធ​ផលបាន​​ឃាត់​ខ្លួន​យុវជន​ប្រុស​-ស្រី​​​១៩នាក់​ បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ដើម្បី​សាក​សួរ​ ។​

មន្ដ្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ មួយរូប​ឱ្យ​​ដឹង​ថា​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ សកម្មភាព​ឆក់​ប្លន់​តាម​ផ្លូវ​សាធារណៈ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កើត​ឡើង​ជា​ច្រើន​ករណី​ដែល​បង្ក​ឡើង​ដោយ​ក្រុម​យុវជន​ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​គោល​នយោ​បាយ​ភូមិ​-ឃុំ​មានសុវត្ថិ​ភាព​ ហើយ​ជន​ល្មើស​មិន​ត្រូវ​បាន​ឃាត់​ខ្លួន​ ។ យោង​តាម​បទ​បញ្ជា​ពី​លោក​ឧត្ដមសេនីយ៍​ស្នង​ការ​នគរបាល​រាជ​ធានី​ បាន​កំណត់​មុខ​សញ្ញា​នៅ​តាម​ទី​​កន្លែង​ប្រមូល​ផ្ដុំ​ពេល​យប់​ ​ទើប​នៅ​ថ្ងៃទី​២៥​ មេសា​ វេលា​ម៉ោង​ជាង​១១យប់ ​កម្លាំង​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​សហការ​ជាមួយ​ព្រះ​រាជ​ អាជ្ញារង​សាលា​ដំបូង​រាជ​ធានី​ បាន​ឆ្មក់​ចូល​ទី​តាំង​ល្បែង​ហ្គេម​ផ្ទះ​លេខ​53Eo​ផ្លូវ​លេខ​២៤០​ ឃាត់​ខ្លួន​បាន​មនុស្ស​១១នាក់​ ក្នុង​នោះ​ស្រី​២​នាក់​ និង​ផ្ទះ​លេខ​161Eo ផ្លូវ​លេខ​២៥២ សង្កាត់​ចតុមុខ​ ឃាត់​ខ្លួន​មនុស្ស​បាន​៨​នាក់​ក្នុង​នោះ​ស្រី​៣នាក់​ ។​

សរុប​ចំនួន​១៩នាក់​ ក្នុង​​នោះ​ស្រី​៥នាក់​​ បាន​បញ្ជូន​ទៅ​ការិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ ដ្ឋាន​​​រាជ​ធានី​ ដើម្បី​សាក​សួរ​តាម​ជំនាញ​។ ដោយ​ឡែក​ទូហ្គេម​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​រង​ឯក​ភាព​ឱ្យ​ចាក់​សោ​រក្សា​ ទុក​ក្នុង​ផ្ទះ​ជា​បណ្ដោះ​អាសន្ន​រង់​ចាំ​គោល​ការណ៍​ពី​ថ្នាក់​ដឹក​នាំ​ ។​

មន្ដ្រី​សាលា​ខណ្ឌ​ដូន​ពេញ​និយាយ​ថា​ កន្លង​មក​សាលា​​ខណ្ឌ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​សាលា​សង្កាត់​ទាំង​ ១១មិន​អនុញ្ញាត​ឱ្យ​មាន​ល្បែង​ហ្គេម​ស៊ី​សង​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ ទេ​ ហើយ​នៅ​ក្នុង​អំឡុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ សាលា​ខណ្ឌ​បាន​ចុះ​បង្ក្រាប​ទី​តាំង​ហ្គេម​២កន្លែង​ គឺ​នៅ​សង្កាត់​បឹង​រាំង​ និង​នៅ​សង្កាត់​ផ្សារថ្មី​​ទី​៣​ និង​​ចាប់​ទូ​ហ្គេម​សរុប​៤៨ទូ​ ​​វាយ​កម្ទេច​ចោល​​ ៕​

ឆ្មក់​ចូល​ទីតាំង​ល្បែង​ហ្គេម​នៅ​សង្កាត់​ចតុមុខ​សង្ស័យ​មាន​មុខ​សញ្ញា​ឆក់​ប្លន់​

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s