តូចចិត្ដ​និង​ប្ដី​មាន​ស្រី​យក​ខ្សែ​នីឡុង​ចងក​សម្លាប់​ខ្លួន​តែ​មិន​បាន​សម្រេច​

ខេត្ដកំពង់ឆ្នាំង​ ៖​ ស្ដ្រី​ម្នាក់​ទប់ចិត្ដ​មិន​បាន​នៅ​ពេល​ដែល​ដឹង​ថា​ ប្ដី​ជាទី​ស្រឡាញ់​របស់​ខ្លួន​មាន​ស្រី​ផ្សេង​ ក៏​ សម្រេចចិត្ដ​ធ្វើ​អត្ដឃាត​ខ្លួនឯង​ដោយ​យក​ខ្សែ​នីឡុង​បម្រុង​ទៅ​ចងក​នៅ​ ក្នុង​ព្រៃ​ តែ​មិន​បាន​សម្រេច​ ដោយសារ​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ជួយ​ ។​ ករណី​សម្លាប់​ខ្លួន​មិន​បាន​សម្រេច​នេះ​ កើតឡើង​កាលពី​វេ​ល​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៣​ នៅ​ឃុំ​ស្រែ​ថ្មី​ ស្រុក​រលាប្អៀរ​ ខេត្ដកំពង់ឆ្នាំង​ ។​

ស្ដ្រី​ប៉ង​ធ្វើ​អត្ដឃាត​ខ្លួនឯង​មិន ​បាន​សម្រេច​នោះ​ មានឈ្មោះ​ គង់​ មួយ​ អាយុ​២៤​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ ខេត្ដ​ បាត់ដំបង​ មាន​ប្ដី​ឈ្មោះ​ ពឹង​ ឈឺ​គា​ អាយុ​២៩​ឆ្នាំ​ រស់់នៅ​ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​រលាប្អៀរ​ ខេត្ដកំពង់ឆ្នាំង​ ទាំង​ពីរ​នាក់​ប្ដី​ ប្រពន្ធ​ បាន​មក​ស្នាក់​នៅផ្ទះ​ជួល​មួ​ួ​យ​កន្លែង​ នៅ​សង្កាត់​ប្អេ​រ​ ក្រុង​កំពង់ឆ្នាំង​ ។​

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ពីរ​នាក់​ប្ដី​ប្រពន្ធ​មាន​ឮ​សំឡេង​ ប្រកែក​គ្នា​បន្ដិចបន្ដួច​ ហើយ​ប្រពន្ធ​បាន​ដើរ​ចេញពីផ្ទះ​ជួល​ ដោយ​មាន​កាន់​ខ្សែ​នីឡុង​ដើរ​សេំ​ដៅ​ទៅ​ក្នុង​ ព្រៃ​ ហើយ​ពេល​នោះ​បុរស​ដែល​ជា​ប្ដី​របស់​នាង​ បាន​ដើរ​តាម​ព្យាយាម​ឃាត់​ តែ​ឃាត់​មិន​ស្ដាប់​ ។​ ឃើញ​សភាព​បែប​នេះ​ ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​មក​ជួយ​ធ្វើ​ អន្ដរាគមន៍៍​ ។​ ពេល​នោះ​សមត្ថកិច្ច​បាន​មក​ភ្លាមៗ​ ហើយ​បាន​ទប់ស្កាត់​ការ​ប៉ង​ធ្វើ​អត្ដឃាត​នេះ​ ។​

នៅ​ក្រោម​ដើមឈើ​ដែល​កន្លែង​ធ្វើ​ អត្ដឃាត​មិន​បាន​សម្រេច​ស្ដ្រី​ ឈ្មោះ​ គង់​ មួយ​ ជា​ប្រពន្ធ​ បាន​ រៀបរាប់​ទៀត​ថា​ នាង​ និង​ពឹង​  ឈឺ​គា​ នេះ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ប្រមាណ​ជាង​ពីរ​ឆ្នាំ​ហើយ​ មានកូន​ប្រុស​ម្នាក់​អាយុ​ជាង​ មួយ​ឆ្នាំ​ ហើយ​និង​មានកូន​ទី​២​នៅ​ក្នុង​ផ្ទៃ​ចំនួន​៤​ខែ​ទៀត​ ។​ កាល​មក​ពី​ស្រុក​កំណើត​នាង​មាន​ម៉ូតូ​ ខ្សែ​ក​ លុយ​ ប៉ុន្ដែ​ ឥឡូវ​លក់​ចាយ​អស់រលីង​ទៅ​ហើយ​ និង​បាន​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ ហេតុ​ដែល​បណ្ដាល​ឱ្យ​ខ្លួន​គិត​ខ្លី​ ប៉ង​សម្លាប់​ខ្លួន​នោះ​ ដោយសារ​តែ​បានដឹង​ថា​ ប្ដី​មាន​ស្រី​ថ្មី​ចោល​ខ្លួន​ ហើយ​រស់នៅ​គ្មាន​ទីពឹង​ មក​ពី​ស្រុក​កំណើត​លុយ​ចាយវាយ​អស់រលីង​ទៅ​ទៀត​  ក៏​គិត​ថា​មិនដឹង​ទៅ​ទីណា​ ប្ដី​មាន​ស្រី​ទៅ​ហើយ​ ក៏​សម្រេចចិត្ដ​យក​ខ្សែ​កាន់​សំដៅ​មក​ព្រៃ​ដើម្បី​ចងក​សម្លាប់​ខ្លួន​ តែ​បាន​សមត្ថកិច្ច​ជួយ​អន្ដរាគមន៍​ទាន់​ពេល​ ៕

តូចចិត្ដ​និង​ប្ដី​មាន​ស្រី​យក​ខ្សែ​នីឡុង​ចងក​សម្លាប់​ខ្លួន​តែ​មិន​បាន​សម្រេច​

តូចចិត្ដ​និង​ប្ដី​មាន​ស្រី​យក​ខ្សែ​នីឡុង​ចងក​សម្លាប់​ខ្លួន​តែ​មិន​បាន​សម្រេច​

តូចចិត្ដ​និង​ប្ដី​មាន​ស្រី​យក​ខ្សែ​នីឡុង​ចងក​សម្លាប់​ខ្លួន​តែ​មិន​បាន​សម្រេច​

This entry was posted in Uncategorized. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s