ត្នោត​5​ដើម​​អ្នក​​ភូមិ​ថា​ឃើញ​​ព្រាយ​នៅ ក្រោយ​រន្ទះ​បាញ់​ងាប់​​អស់​បាត់​ព្រាយ​​ដែរ​

ខេត្ត​កំពត​ ៖ ​​អ្នក​ភូមិ​ដើម​ចំរៀក​ និង​​អ្នក​ភូមិ​ឈើ​​ទាល​ ឃុំ​សេ្តច​គង់ ស្រុក​បន្ទាយ​មាស តែង​តែ​ឃើញ​ភ្លើង​ព្រាយ​បិសាច​ហើរ​ចុះ​​ហើរ​ឡើង​​ភ្លឺ​ចាំង​អស់​មួយ​ចំហៀង​ ភូមិ នៅ​ម្តុំ​ជួរ​ដើម​ត្នោត​៥​ដើម​ជិត​​​ផ្ទះ​មួយ​ដែល​គ្មាន​​មនុស្ស​រស់​នៅ​ ។ អ្នក​ភូមិ​​និយាយ​ថា ម្តុំ​ជួរ​ដើម​ត្នោត​ទាំង​៥​ដើម​នោះ​ជា​កន្លែង​​ខ្មោច​កាន់​កាប់ ។

បុរស​ឈ្មោះ​ឈឹម ម៉ុក អាយុ​៤៩​ឆ្នាំ រស់​នៅ​ភូមិ​ដើម​ចំរៀក​និយាយ​កាល​ពី​ថ្ងៃ​ទី​២៥ មេសា ឆ្នាំ​២០១៣​ថា នៅ​ពេល​យប់​គាត់​ឃើញ​ព្រាយ​ហោះ​ហើរ​ចុះ​ឡើង​នៅ​ម្តុំ​​ដើម​ត្នោត​៥​ដើម បញ្ចេញ​​​ភ្លើង​ខៀវ ។ កាល​ពី​មុន​មាន​ដើម​អំពិល​ធំ​មួយ​ដើម​​ដុះ​នៅ​ក្នុង​បរិវេណ​ផ្ទះ​មិន​មាន​ មនុស្ស​រស់​នៅ​នោះ ហើយ​ព្រាយ​ហើរ​ចុះ​ហើរ​ឡើង​​​ជា​ប្រចាំ​ ។ ក្រោយ​មក​ដើម​អំពិល​មួយ​ដើម​នោះ​ដែល​គេ​សង្ស័យ​ថា មាន​ខ្មោច​ព្រាយ​កាន់​ត្រូវ​គេ​កាប់​ចោល​ ។ ​ចាប់​តាំង​ពី​នោះ​មក​ ស្រាប់​តែ​ឃើញ​ភ្លើង​​ព្រាយ​​ទៅ​ហើរ​ចុះ​​ហើរ​ឡើង​នៅ​ដើម​ត្នោត​វិញ ។

ប្រភព​ដដែល​បញ្ជាក់​​ថា នៅ​ពាក់​​កណ្តាល​ខែ​មេសា ឆ្នាំ​២០១៣​នេះ រន្ទះ​បាន​បាញ់​ចំ​ដើម​ត្នោត​ទាំង​៥​ដើម​ ឆេះ​សន្ធោ​សន្ធៅ​ទាំង​ថ្ងៃ​ ។ អ្នក​​ភូមិ​និយាយ​ថា រន្ទះ​​បាញ់​នោះ​​​បណ្តាល​ឱ្យ​​ប្រេះ​ធ្នឹម​ផ្ទះ​ដែល​គ្មាន​មនុស្ស​រស់​នៅ​​ នោះ​ថែ​ម​ទៀត ។​​អ្នក​ភូមិ​ឈើ​ទាល​ថា កាល​ពី​មុន​​ឧស្សាហ៍​ឃើញ​ខ្មោច​ព្រាយ​​ហើរ​ចុះ​ហើរ​ឡើង​នៅ​ម្តុំ​​ដើម​ត្នោត ​​នោះ​ជា​ប្រចាំ​​ តែ​បន្ទាប់​​ពី​មាន​រន្ទះ​បាញ់​ដើម​ត្នោត​នោះ​មក​ គេ​មិន​​ឃើញ​​ភ្លើង​​ព្រាយ​ហើរ​ចុះ​ហើរ​ឡើង​​​ដូច​មុន​ៗ​​ទេ ។អ្នក​​ភូមិ​និយាយ​តៗ​គ្នា​ថា ​មក​​ពី​​​កន្លែង​​នោះ​​មាន​ខ្មោច​​ទើប​​​​មាន​រន្ទះ​បាញ់​​ ប៉ុន្តែ​បើ​​​និយាយ​តាម​​​វិទ្យា​សាស្ត្រ​វិញ​​​​​ វា​ជា​​បាតុ​ភូត​ធម្ម​ជាតិ ៕

 

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s