លោក យ៉េ​ង ភារ​ម្យ ប្រធាន​ឧទ្យាន​បូកគោ ពង្រាយ​កូនចៅ​ឲ្យ​ដើរ​ប្រមូល​លុយ ពី​រទេះ​ដឹកឈើ​

ខេត្តកំពត៖ ប្រធាន​ឧទ្យាន​បូកគោ​គឺ​លោក យ៉េ​ង ភារ​ម្យ បាន​ពង្រាយ​កម្លាំង​ឲ្យ​ចាំ​យកលុយ​ពី​រទេះ​ដឹកឈើ​នៅ​ចំណុច រល​កស ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ដ​កំពត ក្នុង​មួយ​រទេះ ៣ ​ម៉ឺន​ទៅ​៤​ម៉ឺន​រៀល​ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ។​


បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​លោក យ៉េ​ង ភារ​ម្យ មាន​កូនចៅ​ចំនួន​១០​នាក់ ដែល​មក​ការពារ​ដី​ក្រុមហ៊ុន​នៅ​តំបន់​នោះ ដោយ​លោក យ៉េ​ង ភារ​ម្យ ប្រើ​កូនចៅ​អោយ​ដើរ​ប្រមូល​លុយ ពី​រទេះ​ដឹកឈើ​ទៅវិញ ។ ប្រភព​ខាងលើ​បាន​បន្ដទៀតថា កូនចៅ​របស់លោក យ៉េ​ង ភារ​ម្យ មាន​កាំភ្លើង​AK ចំនួន​ពីរ​ទៅ​បី​ដើម និង​គំរាម​អ្នកដឹកឈើ​អោយ​បង់លុយ​អោយ​ពួកគេ ក្នុង​មួយ​រទេះ​៣៤​ម៉ឺន​រៀល ។


ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុចរ​លកស ក្រុម​បរិស្ថាន​បាន​ចាប់​ឈើ​ប្រជាពលរដ្ឋ​ចំនួន​បី​រទេះ​ដោយ​គំរាម​ទារលុយ​ ចំនួន​២០​ម៉ឺន​រៀល បើ​មិន​បង់លុយ​ចាប់​ឈើ​យក​ទុក​។ តែ​ប្រភព​មួយទៀត​បាន​ឲ្យ​ដឹងថា ក្រុម​បរិស្ថាន​ទាំងនោះ ពេលយប់​នាំគ្នា​ជិះ​ម៉ូតូ​តាមរក​រទេះ​ដឹកឈើ​ជា​រៀងរាល់​យប់ ដើម្បី​រក​ចំណូល​មក​បង់​ឲ្យ​លោក យ៉េ​ង ភារ​ម្យ ។


បើតាម​សម្ដី​របស់​ពលរដ្ឋ​នៅ​ស្រុក​ឈូក​បាន​ឲ្យ​ដឹងថា បើ​ប្រជាពលរដ្ឋ​ដឹកឈើ​បន្ដិចបន្ដួច​គេ​មិន​ឲ្យ​យកលុយ​ទេ តែ​អង្គការ​បរិស្ថាន​ដែល​គ្រប់គ្រង​ដោយ​លោក យ៉េ​ង ភារ​ម្យ ដើរ​ចាប់​ប្រជាពលរដ្ឋ​ដឹកឈើ​ឲ្យ​ចូល​បង់លុយ ដែល​នេះ​ជា​អំពើពុករលួយ​ដែល​លោក យ៉េ​ង ភារ​ម្យ ដាក់​កូនចៅ ឲ្យ​ដើរ​ប្រមូល​លុយ​ពី​រទេះ​ដឹកឈើ ។​


អ្នក​ដែល​ដើ​ប្រមូល​លុយ​ពី​រទេះ​ដឹកឈើ​រួមមាន​១-​ឈ្មោះ ដែន ២-​ឈ្មោះ រ៉េត ជា​ជើង​ខ្លាំង​ខាង​ប្រមូល​លុយ​បើ​មិន​បង់លុយ​កាប់​ឈើ​ទំលាក់​ពីរ​ទេះ ដោយសា​តែ​អ្នកដឹកឈើ​ខ្លាច អំណាច​របស់​មន្ត្រី​បរិស្ថាន​ក៏​បង់លុយ​ជូន​តាម​តម្រូវ​វ​ការ​របស់​មន្ត្រី​ អស់នោះ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s