ស្រវឹងស្រា​ចាប់បង្ខំ​ប្រពន្ធ​រួមរ័ក យាយ​ខឹង​ធាក់​មួយ​ជើង កើតក្តី​មួរ​ម៉ៅ​ប្រមូល​ទ្រព្យសម្បត្តិ​ដុតចោល​

ខេត្តពោធិ៍សាត់៖ បុរស​ចំណាស់​ម្នាក់ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនពីបទ​ដុតបំផ្លាញ់​ទ្រព្យសម្បត្តិ​ក្នុងផ្ទះនិង​បង្ក​របួសស្នាម​ដល់​សមត្ថកិច្ច កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣ វេលា​ម៉ោង​១១​ព្រឹក នៅ​ភូមិ​កំពែង ឃុំ​ព្រ​ងិ​លស្រុក​ភ្នំក្រវាញ បន្ទាប់ពី​ជនជាប់ចោទ​សុំ​ប្រពន្ធ​រួមរ័ក​មិនបាន ក៏​បែកគំនិត​ប្រើ​អំពើហិង្សា ។​


ជនជាប់ចោទ​ឈ្មោះ អ៊ុន ជឿន អាយុ​៦៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ហើយ​បើតាម​ការរៀប​រាប់រប​ស់​ស្ត្រី​ចំណាស់​ឈ្មោះ យ៉ុង ណ​យ អាយុ​៦៧​ឆ្នាំ ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឈ្មោះ អ៊ុន ជឿន  ដែលជា​ប្តី​របស់គាត់​ពេល​ត្រឡប់​មកពី​ព្រៃ​ស្រវឹងស្រា ក៏បាន​សុំ​គាត់​រួមរ័ក ។ ដោយសារ​គាត់​មិន​ព្រម ព្រោះ​សុខភាព​ទ្រុឌទ្រោម​ទៅហើយ ណាមួយ​ក៏​ជា​មនុស្ស​ចាស់​កាន់សីល អស់​កាមកិលេស​ផង​នោះ ស្រាប់តែ​តា​ជឿន ចាប់បង្ខំ​តែម្តង ។


ពេលនោះ​យាយ​បាន​ធាក់​ឈ្មោះ អ៊ុន ជឿន មួយ​ជើង ធ្វើឱ្យ​តា​ខកបំណង​មួម៉ៅ​ក្តៅក្រហាយ​ក៏​ប្រមូល​ចាន ឆ្នាំង ខោ អាវ និង​សម្ភារ​ប្រើប្រាស់​លើផ្ទះ​បោះ​ទៅ​ដី​រួច​ដុតចោល​ឆេះ​ខ្ទេច ហើយ​នៅពេល​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ ស្រាប់តែ​តា​ឈ្មោះ អ៊ុន ជឿន យក​ចំ​ពាម​កៅស៊ូ​បាញ់ និង​យក​ពូថៅ​ដេញ​កាប់​មន្ត្រីនគរបាល​ម្នាក់ បណ្តាលឱ្យ​របួស​កំភួន​ជើង​ស្តាំ និង​ដៃ​ឆ្វេង​ថែមទៀត ទើបត្រូវ​ឃាត់ខ្លួន​តែម្តង ៕

This entry was posted in Uncategorized. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s