១១​នាក់​ស្លាប់ និង​៤០​នាក់​ទៀត​រង​របួស ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក នៅ​ការ៉ាជី, ប៉ាគីស្ថាន

អ៊ីស្លាមម៉ាបាត៖ សារព័ត៌មានក្នុងស្រុក និងប៉ូលីសបាននិយាយថា យ៉ាងហោចណាស់ មានមនុស្សចំនួន ១១នាក់ ក្នុងនោះមានក្មេងម្នាក់ផងដែរ បានស្លាប់ និង៤០នាក់ទៀត រងរបួស ក្នុងការបំផ្ទុះគ្រាប់បែក កាលពីរាត្រីថ្ងៃសុក្រ ទី២៦ ខែមេសា នៅក្នុងការជួបជុំ ខាងនយោបាយមួយ ក្នុងទីក្រុង កំពង់ផែ ភាគខាងត្បូងប្រទេស ប៉ាគីស្ថាន។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៣ ដោយផ្អែកតាមការផ្សាយថា «ការបំផ្ទុះគ្រាប់បែកនោះ បានកើតឡើងនៅជិតកាច់ជ្រុងនៃ ព្រឹត្តិការណ៍ជួបជុំគណបក្សនយោបាយមួយ គឺគណបក្ស ជាតិអាវ៉ាមី (ANP) ឬគណបក្សជាតិរបស់ប្រជាជន នៅតំបន់ ម៉ូមីនណាបាត ទីក្រុង ការ៉ាជី បណ្តាលឲ្យប្រជាជនចំនួន ០៦នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈ៤៥នាក់ទៀតរងរបួស ក្នុងនោះមានក្មេង ០៦នាក់។

បន្ទាប់ពីហេតុការណ៍នោះកើតឡើង ប៉ូលីស និងកងកម្លំាងសន្តិសុខ និងក្រុមសង្គ្រោះ បានប្រញាប់ប្រញាល ទៅកន្លែងកើតហេតុ និងបញ្ជូនអ្នករងរបួស និងអ្នកស្លាប់ ទៅកាន់មន្ទីរពេទ្យ អាប់បាស៊ី សាហ៊ីដ និងមន្ទីរពេទ្យស៊ីវិល ក្នុងទីក្រុង ដែលជាកន្លែងដែល ជនរងគ្រោះ០៥នាក់ទៀត បានស្លាប់។

ប្រភពពីមន្ទីរពេទ្យបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ ស្ថិតក្នុងអាការៈធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូន ទៅបន្ទប់ថែរក្សាល្អិតល្អន់ ដើម្បីព្យាបាល។

ស្នងការប៉ូលីសទីក្រុង ការ៉ាជី លោក អាហ្សាដ បានប្រាប់អ្នកសារព័ត៌មានថា គោលដៅនៃការបំផ្ទុះនេះ គឺសំដៅទៅមេដឹកនាំរបស់គណបក្ស ANP លោក បាសៀ ចេន ដែលបានបង្ហាញខ្លួន ក្នុងការជួបជុំការងារ គណបក្សនយោបាយ សម្រាប់យុទ្ធនាការណ៍ បោះឆ្នោតរបស់លោក ប៉ុន្តែសំណាងល្អលោក មិនបានរងរបួស ក្នុងការវាយប្រហារនោះទេ។

យោងតាមមន្ត្រីប៉ូលីស សេចក្តីរាយការណ៍ដំបូង បានឲ្យដឹងថា គ្រាប់បែកត្រូវបានគេដាក់ នៅក្នុងរថយន្តមួយគ្រឿង ហើយត្រូវបានគេចុចបំផ្ទុះ ដោយតេឡេបញ្ជាពីចម្ងាយ៕

This entry was posted in Uncategorized. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s