ជន​​សង្ស័យ​​សម្លាប់​​ស្ត្រី​​បារាំង​​ត្រូវ​​​ឃុំ​​ខ្លួន​​នៅ​ពន្ធនា​គារ​

ខេត្តកំពត ៖ ក្រោយពីសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យជនជាតិ បែលហ្ស៊ិកម្នាក់នាំ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ឃុំខ្លួនអស់រយៈពេលជាង៤០ ម៉ោងដើម្បីស្រាវជ្រាវរកវត្ថុតាង និងធ្វើការសាករួចមក នៅព្រឹកថ្ងៃទី២៦ មេសា ការិយាល័យនគរបាលកណ្តាល យុត្តិធម៌នៃស្នងការដ្ឋានខេត្តបាន នាំខ្លួនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត ដោយនាំយកវត្ថុតាងមួយចំនួន ទៅជាមួយផងដូចជាកង់ របស់ស្ត្រីរងគ្រោះ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ជនសង្ស័យ ។

ការសាកសួរនៅសាលាដំបូងខេត្តតាំងពីម៉ោង៨ ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ គេពុំទាន់ទទួលបានព័ត៌មានពីការឆ្លើយប្រាប់តុលាការរបស់ជន សង្ស័យនៅឡើយទេ ។ លុះដល់ម៉ោង២រសៀលថ្ងៃដដែលក្រោយពីតុលាការធ្វើការសាក សួរអស់រយៈពេល៨ម៉ោងរួចមកលទ្ធផលនៃការសាកសួរតាមនីតិ វិធីរបស់តុលាការគួបផ្សំនឹងចម្លើយរបស់ជនសង្ស័យ លោកខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចោទប្រកាន់ពីបទឃាតកម្មរំលោភសម្លាប់ដោយគ្រោងទុកដែលត្រូវ ផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌលេខ២០៥នៃច្បាប់ ។ ជនសង្ស័យត្រូវបានលោកហុង សុគុណវឌ្ឍនា ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំការបើកសវនាការនាពេលក្រោយ ។

គួររំលឹកថា មានករណីរំលោភសម្លាប់ស្ត្រីជនជាតិបារាំងម្នាក់ រួចទម្លាក់សពចូលក្នុងទឹកព្រែកកំពង់បាយទាំងកាយអាក្រាត ហើយសពបានអណ្តែតទៅទើរនៅក្បែរមាត់ច្រាំង និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី១០ កុម្ភៈ ២០១៣ នៅភូមិតាអង្គ សង្កាត់ត្រើយកោះក្រុងកំពត ។ ចំពោះករណីនេះ នគរបាលជំនាញរបស់ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលនៃស្នងការដ្ឋានខេត្ត បានធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនខែមកហើយ រហូតមានទាំងបូ៉លិសជំនាញបារាំងមកសហការស្រាវជ្រាវរក មុខឃាតករនេះផងដែរ ។
ការចាប់ខ្លួនជនសង្ស័យជាជន បរទេសនេះបានផ្តល់សញ្ញាល្អមួយសម្រាប់ប្រទេសកម្ពុជាផង ដែរ ព្រោះមិនមែនជនកម្ពុជាទេ ជាឃាតករដែលធ្វើឱ្យមានការប៉ះពាល់ដល់វិស័យទេសចរណ៍ ខណៈភ្ញៀវទេសចរបរទេសបានហូរចូលមកទស្សនាកម្សាន្តនៅ ប្រទេសកម្ពុជា មានចំនួនកើនឡើងជាលំដាប់នោះ ។ មុននេះពិតណាស់ថា ការរំលោភសម្លាប់ស្ត្រីបារាំងវ័យក្មេងបានបង្ហាញ ពីភាពឃោរឃៅបំផុត ដែលគួរឱ្យថោ្កលទោស ។ ការវែកមុខនិងឃាត់ខ្លួនជនសង្ស័យជាជនជាតិបែលហ្ស៊ិកនេះ ក៏ជាការបង្ហាញទៅដល់អន្តរជាតិឱ្យដឹងយ៉ាងច្បាស់ថា សមត្ថកិច្ចកម្ពុជាមិនបណ្តោយឱ្យជនដែលបំផ្លាញមុខមាត់ កម្ពុជាដោយអំពើឧក្រិដ្ឋបែបនេះ រួចពីសំណាញ់ច្បាប់នោះឡើយ ។

ការវែកមុខឃាតករជាជនជាតិបែលហ្ស៊ិកនេះ ធ្វើឱ្យមានការសន្និដ្ឋានថា បើសិនជាបានប្រព្រឹត្តឡើងដោយជនជាតិខ្មែរនោះប្រហែលជា មិនឈានដល់ការសម្លាប់នោះទេ ព្រោះមិនស្គាល់គ្នា តែសម្រាប់ជនបរទេសទាំង២អាចមានការទាក់ទងស្គាល់គ្នា ពីមុនមក ទើបជនដៃដល់ជាឃាតករមានឱកាសប្រព្រឹត្តអំពើរំលោភសម្លាប់ នេះ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s