មនុស្ស ស្រីប្រុស ២១នាក់ហូប នំអន្សមអាំង រួចខ្លះក្អួតខ្លះ ងី ងើខ្លះ សង្ស័យថាពុល

កណ្តាលៈ ធ្លាប់តែឮគេថា ពុលស្រា ឬក៏ពុលរបស់ របរផ្សេងៗ ប៉ុន្តែពេលនេះ គឺជាករណី ថ្មីដោយអ្នក ស្រុកនៅ ភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ចំណួន២១នាក់ បន្ទាប់ពីពួកគាត់ ទិញនំអន្សមអាំង ពិសាររួចហើយស្រាប់ តែមានស្ថានភាព ខ្លះក្អួត ខ្លះចង្អោ និងខ្លះរងីរងើ នគរបាលសង្ស័យថា ពុលនំអន្សមអាំង រួច ក៏ហៅរថយន្តសង្គ្រោះ ដឹកយកទៅសង្រ្គោះ នៅមណ្ឌលសុខភាព ឃុំសំបូរមាស ដើម្បីជួយសង្គ្រោះ អាយុជីវិត បន្ទាប់ខិតខំ ជួយសង្គ្រោះ យ៉ាងយកចិត្តទុកដាក់របស់ ក្រុមគ្រូពេទ្យជនរងគ្រោះ មានស្ថានភាព ធូរស្បើយឡើងវិញ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៣ ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុអ្នកលក់នំ បានអាំងនំលក់ដូចសពដង ហើយអ្នកភូមិបាន ទៅទិញ នំហូប លុះ ទិញនំហូបរួចហើយក៏ មានអាការៈក្អួតចង្អោ ទន់ដៃទន់ជើងដួល ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ ប្រជាពលរដ្ឋ នៅក្នុងភូមិ និងនគរបាលមូលដ្ឋាន រួចក៏បានចុះទៅដល់កន្លែងកើត ហេតុភ្លាមៗបានហៅ រថយន្តសង្គ្រោះដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅ មណ្ឌលសុខភាពឃុំ សំបូរមាសជាបន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិត។

នគរបាលបានបន្តថា ជនរងគ្រោះទាំងអស់មានចំនួន២១នាក់ ក្នុងនោះស្រី៧នាក់ បន្ទាប់ពីបញ្ជូន ទៅដល់មណ្ឌល សុខភាព ជនរងគ្រោះមានស្ថានភាពធូរស្បើយ ហើយអ្នកខ្លះក៏បាន វិលត្រឡប់មកលំនៅ ដ្ឋានវិញដែរ ពុំមាននរណារងគ្រោះដល់អាយុជីវិតនោះទេ ។ ចំណែកឯអ្នកលក់នំវិញមានឈ្មោះ នៅ យ៉ើ ភេទស្រីអាយុ៧១ឆ្នាំជា មនុស្សវ័យចំណាស់ទៅប្រកបរបបឆ្ងាយពុំបាន រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s