រួមរ័ក​នាង​សង្សារ​រហូត​ស្កប់​ស្កល់ នាំ​បក្ស​ពួក​រំលោភ​ទៀត ត្រូវ​ចាប់​ខ្លួន​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលមានសង្សារជាស្ត្រីមេម៉ាយកូនមួយ បន្ទាប់ពីបាននាំនាងដើរលេង និងរួមរ័កឆ្អែតឆ្អន់តាម តម្រេកតណ្ហារបស់ខ្លួនហើយ បែរជាប្រគល់នាងឱ្យមិត្តភក្ដិរបស់ខ្លួន ម្នាក់ចាប់រំលោភនាងរហូត បានសម្រេចទៀត ហើយត្រូវនាងជាសង្សារប្ដឹង សមត្ថកិច្ចចោទប្រកាន់ថា ចាប់រំលោភបូកនិងត្រូវចាប់ខ្លួន ។ ប៉ុន្តែក្រោយពីចាប់ខ្លួនហើយក៏មានការដោះលែង ទៅវិញដោយសារពេលនោះប៉ូលិស ដែលជាអ្នកកាន់សំណុំរឿងនេះអះអាងថា មិនមែនជារឿងជាក់ស្ដែង ។

ដោយសារតែមើលឃើញ ពីភាពអយុត្តិធម៌លើស្ត្រីរងគ្រោះនោះ ទើបនៅពេលថ្មីៗនេះលោក យឹម សារ៉ាន់ អធិការប៉ូលិសខណ្ឌដង្កោដែល ទើបនឹងឡើងថ្មីបានបញ្ជាកម្លាំងមន្ត្រី ក្រោមឱវាទឱ្យចុះធ្វើការស្រាវជ្រាវ និងចាប់ខ្លួនក្រុមជនជាប់ចោទទាំងពីរនាក់់ នោះមកវិញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ការឃាត់ខ្លួនជនសង្ស័យនោះបានធ្ វើឡើងកាលពីព្រឹកថ្ងៃទី២២ មីនា នៅផ្ទះរបស់ពួកគេស្ថិតក្នុងភូមិសិរីសម្បត្តិ សង្កាត់គងនយ និងភូមិក្រាំងពង្រ សង្កាត់ពង្រ ខណ្ឌដង្កោ ។

ជនជាប់ចោទដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមកវិញបន្ទាប់ពីមានការដោះលែងនោះឈ្មោះនុត នី អាយុ៤០ ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិសិរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ ។ ជននេះត្រូវជាសង្សាររបស់ស្ត្រីរងគ្រោះ និងម្នាក់ទៀតឈ្មោះវ៉ាន់ ពឿន អាយុ២៤ឆ្នាំ មុខរបរប៉ះកង់រថយន្ត នៅផ្លូវកម្ពុជាក្រោម បច្ចុប្បន្នរស់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ។ ដោយឡែកនារីរងគ្រោះអាយុ៣៥ឆ្នាំ ជាស្ត្រីមេម៉ាយកូន១និងជាកម្មការិនីកាត់ដេរ មានទីលំនៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។

ប៉ូលិសខណ្ឌដង្កោបានប្រាប់ឱ្យដឹងថា ហេតុការណ៍រំលោភបន្តគ្នាខាងលើនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៦ មីនា នៅក្នុងខ្ទមចាំចម្ការមួយកន្លែងស្ថិតនៅខាងលិចស្ពានកំពង់ទួលផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ នៅពេលនោះឈ្មោះនុត នី បានឌុបស្ត្រីរងគ្រោះដែលជាសង្សារទៅដើរលេងនៅចំណុចស្ពានកំពង់ទួលនោះ ។ លុះពេលទៅដល់ចំណុចខាងលើ ជនជាប់ចោទក៏បាននាំនាងចូលទៅលេងនៅក្នុងចម្ការស្វាយក្បែរនោះ ហើយបានលួងលោមរួមរ័កមេត្រីជាមួយសង្សារមេម៉ាយកូន១រូបនេះរហូតបានសម្រេចតម្រេករបស់ខ្លួន ។ ការរួមរ័កនោះនាងរងគ្រោះមិនបានប្រកែប្រកាន់អ្វីទេ ព្រោះពួកគេគឺជាសង្សារស្រឡាញ់គ្នាតាំងពីឆ្នាំ២០០៨ មកម៉្លេះ ។ ចំណែកឯជនជាប់ចោទក្រោយពេលរួមរ័កបានសម្រេចហើយមិនគិតសម្ងំស្ងៀមនោះទេ បែរជានាំនាងទៅកាន់ផ្ទះឈើមួយកន្លែងទៀតដែលស្ថិតនៅក្បែរនោះរួចឱ្យបក្សពួករបស់ខ្លួន ម្នាក់ឈ្មោះវ៉ាន់ ពឿន ចាប់នាងរំលោភសេពសន្ថវៈបន្តទៀតរហូតបានសម្រេច ឯខ្លួនគេដែលជាសង្សារបានឈរមើលសកម្មភាពនោះថែមទៀតផង ។

ប្រភពដដែលបានបន្តថា ក្រោយពេលទទួលរងនូវអំពើបែបនេះនាងរងគ្រោះពេលត្រឡប់ទៅផ្ទះវិញមិនហ៊ានយករឿង នេះប្រាប់ឱ្យបងប្អូនសាច់ញាត់បានដឹងទេ ព្រោះជារឿងអាស្រូវពេកណាស់ដែលបុរសជាសង្សារនោះចាត់ទុកខ្លួនគ្រាន់តែជាឧបករណ៍ ត្រេកត្រអាលតែប៉ុណ្ណោះ ។ បើទោះជានាងកំពុងរងការឈឺចាប់ និងក្ដីអាម៉ាស់យ៉ាងដូច្នេះក្ដីក៏ជនជាប់ចោទឈ្មោះនុត នី មិននៅសម្ងំស្ងៀមដែរ ថែមទាំងទូរស័ព្ទទៅគំរាមនាងរងគ្រោះជាបន្តបន្ទាប់ដោយមិនឱ្យយករឿងនេះទៅប្រាប់នរណាឡើយ ។ ដោយសារជននោះធ្វើអំពើថោកទាបបែបនេះដាក់នាង ម្យ៉ាងទៀតនាងគិតថា បុរសជាសង្សារមានប្រពន្ធកូនទៀតនោះទើបនៅថ្ងៃទី២១ មីនា នាងក៏ប្ដឹងឱ្យប៉ូលិសជួយចាត់ការចាប់ខ្លួនជននោះនិងបក្សពួកតែម្ដង ដោយចោទពីបទចាប់រំលោភបូក ។

ប្រភពដដែលបានបន្តទៀតថា ពេលនោះប៉ូលិសបានចុះទៅឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះ ប៉ុន្តែបានបន្តិចក៏ដោះលែងទៅវិញដោយអ្នកកាន់សំណុំរឿងអះអាងថា មិនមែនជាករណីជាក់ស្ដែង ។ ដោយមើលឃើញពីភាពអយុត្តិធម៌ចំពោះនារីរងគ្រោះ កាលពីព្រឹកថ្ងៃទី២២ មីនា លោកយឹម សារ៉ាន់ អធិការប៉ូលិសខណ្ឌដង្កោ ដែលទើបឡើងថ្មីបានបញ្ជាកម្លាំងឱ្យចុះធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នោះមកវិញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ទោះជាយ៉ាងណាគេមិនទាន់ដឹងថា មន្ត្រីប៉ូលិសដែលបានដោះលែងមុននេះទទួលទោសកំហុសបែបណាទេជុំវិញការសម្រេច ដោះលែងដ៏អយុត្តិធម៌នោះហើយឆន្ទៈដ៏មោះមុតរបស់លោកអធិការខណ្ឌពិតជាគួរឱ្យគោរព ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s