ក្រុម​បេនឡាន​ខេត្តកំ​ពង់ធំ​ព័ទ្ធ រថយន្ត​ក្រុង​មក​ដឹក​ក្រុម​និស្សិត ទារ​ឱ្យ​បង់​លុយ​ម្នាក់​2​ពាន់​រៀល

ខេត្ដកំពង់ធំ ៖ និស្សិតចំនួន២៤នាក់មកពី សាកលវិទ្យាល័យឯកជន មួយក្នុងរាជធានី ភ្នំពេញបានត្រូវម្ចាស់ ចំណតរថយន្តកំពង់ធំ បញ្ជាឱ្យកូនចៅរបស់ ខ្លួនយកម៉ូតូជាច្រើន គ្រឿងមកដាក់ពាំងរថយន្ដដែល ពួកគេត្រូវធ្វើ ដំណើរ ដើម្បីឃាត់ទុក ទារលុយក្នុងម្នាក់២.០០០រៀល ។ ហេតុការណ៍នេះ បង្កឱ្យស្ទះដំណើរ និងរំខានដល់ភ្ញៀវជាតិ-អន្ដរជាតិអស់រយៈពេល ជាង១ម៉ោងគឺចាប់ តាំងពីម៉ោង៣និង១៥នាទីរសៀល រហូតដល់ម៉ោង៥និង៥៥នាទីល្ងាចថ្ងៃទី២៦ មេសា នៅលើផ្លូវជាតិលេខ៦ ចំណុចស្ថានីយប្រេងឥន្ធនៈ តូតាល់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ។

ពាក់ព័ន្ធនឹងការឃាត់និស្សិត ដើម្បីទារលុយ ដោយម្ចាស់ចំណតរថយន្តនេះ ត្រូវបានអ្នកបើកបររថយន្ដរបស់ ក្រុមហ៊ុន សុខាកុមារទេពអិុចប្រេស បញ្ជាក់ថា គាត់ត្រូវបើករថយន្ដស្រូតដំណើរពី ខេត្ដសៀមរាបមកដឹកក្រុម និស្សិតក្នុងខេត្ដកំពង់ធំទៅភ្នំពេញ ប៉ុន្ដែខណៈមកដល់ចំណុចដែល ក្រុមនិស្សិតត្រូវឡើងជិះ ស្រាប់តែឃើញពួកចំណតជាច្រើននាក់ ជិះម៉ូតូមកពាំងរថយន្ដទាំងមុខ ទាំងក្រោយ និងចំហៀង និងសួរនាំពីការធ្វើដំណើររបស់និស្សិត ទាំង២៤នាក់ដែលកំពុងជិះ លើរថយន្ដ ។ លោកបញ្ជាក់ថា ក្រុមនិស្សិតទាំងអស់នេះ សុទ្ធតែមានសំបុត្រពីក្រុមហ៊ុន នៅឯភ្នំពេញរួចហើយ ចំណែកលោកគ្រាន់ តែមកដឹកប៉ុណ្ណោះ ។

អ្នកបើកបររថយន្តបានបន្ដថា ពេលនោះពួកចំណតបាននិយាយឌឺ ទៅមេរបស់គាត់និងបង្គាប់ឱ្យ និស្សិតទាំង២៤នាក់ត្រូវបង់ ចំណតក្នុងម្នាក់២.០០០រៀល បើមិនឱ្យទេគេមិនអនុញ្ញាតឱ្យ រថយន្ដចេញដំណើរឡើយ ។ ដើម្បីបញ្ចៀសការយឺតយ៉ាវដល់ភ្ញៀវដែលរួមដំណើរ គាត់សុខចិត្ដបង់ឱ្យ២០.០០០រៀល ប៉ុន្ដែម្ចាស់ចំណតមិនព្រម និងឃាត់រថយន្ដទុកជិត១ម៉ោង ដោយគ្មានសមត្ថកិច្ច ឬអ្នកណាមកសួរនាំអ្វីឡើយ ពោលគឺគាត់ត្រូវឈប់ រថយន្ដនៅតាមថ្នល់មុខស្ថានីយ ប្រេងឥន្ធនៈធ្វើ ឱ្យភ្ញៀវរអ៊ូរទាំ ហើយខ្លះត្រូវជិះរថយន្ដបន្ដ ។

ជាមួយរូបភាពដាក់ម៉ូតូពាំងផ្លូវរថយន្ដ ដើម្បីយកលុយនេះ ក្រុមនិស្សិតបាននិយាយដូចគ្នាថា ពួកគេមកធ្វើកម្មសិក្សាក្នុងខេត្ដកំពង់ធំ រយៈពេល២យប់ ៣ថ្ងៃ និងដល់ថ្ងៃដែល ត្រូវត្រឡប់ទៅភ្នំពេញវិញ ក៏បានឱ្យរថយន្ដមកដឹក ។ ដោយឡែកពាក់ព័ន្ធនឹងសំបុត្រស្នាម គឺសាលានិងក្រុមហ៊ុនទូទាត់គ្នា រួចរាល់នៅភ្នំពេញហើយ ឯពួកគេដឹងតែពីជិះទៅ-មកប៉ុណ្ណោះ ប៉ុន្ដែត្រូវម្ចាស់ចំណតឃាត់ និងទារលុយក្នុងម្នាក់២.០០០រៀល។ ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះដូចជាមិនទំនងសោះ ប៉ុន្ដែពួកគេក៏គ្មានដំណោះស្រាយអ្វីដែរ គឺមានតែឈរចាំទាំងអស់គ្នា ហើយក៏មិនដឹងពឹងពាក់អ្នកណាឱ្យជួយដែរ ។ អស់រយៈពេលជាង១ម៉ោង ទើបឃើញអ្នកសារព័ត៌មានទៅថត និងសាកសួរព័ត៌មានព្រមទាំង ជួយរកការអន្ដរាគមន៍ ។

ពាក់ព័ន្ធនឹងការឃាត់រថយន្ដដើម្បីទារលុយពី ក្រុមនិស្សិតអស់រយៈពេលជាង១ម៉ោងនេះ គឺអ្នកយកព័ត៌មានបានសុំការអន្ដរាគមន៍ពី លោកអធិការនគរបាលក្រុង ស្ទឹងសែនបន្ទាន់ ដើម្បីសុំការបញ្ជាក់ពីគោលការណ៍ទារ លុយរបស់ចំណតរថយន្តកំពង់ធំ ដែលជាញឹកញាប់តែងតែធ្វើឱ្យអ្នក ធ្វើដំណើរតាមរថយន្ដមួយចំនួន និងម្ចាស់រថយន្ដជាច្រើនរអ៊ូរ ទាំពីការដេញតាមរថយន្តយក លុយបែប អនាធិបតេយ្យនៅតាមថ្នល់ ។ ជាលទ្ធផល ម្ចាស់ចំណតបែរ ជានិយាយផ្ទុយពីទង្វើដែល ខ្លួនកំពុងធ្វើ ព្រោះបើតាមការឱ្យដឹង ចំណតរថយន្តកំពង់ធំនេះ នៅក្រោមចំណុះខេត្ដ និងមានតួនាទីប្រមូលលុយពីរថយន្ដ លើផ្លូវតែពីរច្រកក្នុងខេត្ដ ពោលគឺមិនមានតួនាទីអ្វីត្រូវ ប្រមូលលុយពីរថយន្ដ ឬអ្នកដំណើរដែលឆ្លងកាត់ ឬពួកគេទិញសំបុត្រពីក្រុមហ៊ុនឡើយ ។

ការអនុវត្ដផ្ទុយគោលការណ៍ របស់ម្ចាស់ចំណត រថយន្តកំពង់ធំ ជារឿយៗតែងបង្កបញ្ហាមិនពេញចិត្ដ ជាច្រើនដល់ប្រជាពលរដ្ឋ ប៉ុន្ដែទង្វើនេះបែរជា ពុំត្រូវបានការយកចិត្ដទុកដាក់ ឬចាប់អារម្មណ៍ និងយកភ្នែកមើលពីសំណាក់មន្ដ្រី សមត្ថកិច្ចថ្នាក់ណាឡើយ ផ្ទុយទៅវិញទុកឱ្យប្រជាពលរដ្ឋ រិះគន់ដល់អាជ្ញាធរ ដែលទុកឱ្យម្ចាស់ចំណតធ្វើព្យុះ ធ្វើភ្លៀងតាមអំពើចិត្ដ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s