ដូរ​យក​ម៉ូតូ​ម៉ាក​ស្គូពី​​ ចោរ​​ទើប​ប្លន់​បាន ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ ជាប់​ចោទ​ទទួល​ផល ​​ចោរ​កម្ម​

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌចំការមន ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៣០ មេសា ២០១៣ នៅលើកំណាត់ផ្លូវលេខ២៧១ ក្នុងភូមិសាស្ត្រសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ខណៈដែលយុវជននេះកំពុងជិះម៉ូតូម៉ាកស្គូពី ពណ៌ស និងគ្មានដាក់កញ្ចក់។

យុវជនខាងលើនេះឈ្មោះម៉ៅ ស៊ីដេត អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ទាក់ទិននឹងការឃាត់ខ្លួនយុវជនខាងលើនេះ តាមសមត្ថកិច្ចនគរបាលខណ្ឌចំការមន បានឱ្យដឹងថា ដំបូងឡើយសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនឈ្មោះម៉ៅ ស៊ីដេត ដែលកំពុងជិះម៉ូតូ អត់ស្លាកលេខ និងអត់ដាក់កញ្ចក់ក្នុង គោលបំណងត្រួតពិនិត្យអំពីច្បាប់ចរាចរណ៍ ។ ប៉ុន្តែជាលទ្ធផលល្អដែលសមត្ថកិច្ច នឹកស្មានមិនដល់នោះ គឺបន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនសួរនាំ ឆែកឆេររកកាតគ្រីម៉ូតូខាងលើនេះ ទើបសមត្ថកិច្ចដឹងថា ជាម៉ូតូរបស់ចោរប្លន់ដែលទើប នឹងប្លន់បានកាលពីយប់ថ្ងៃទី២៣ មេសា ២០១៣ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ។

បើតាមចម្លើយរបស់ឈ្មោះម៉ៅ ស៊ីដេត បានរៀបរាប់ថា ម៉ូតូម៉ាកស្គូពីខាងលើនេះរូបគេត្រូវ បានមិត្តភក្តិស្គាល់គ្នាចំនួន៤នាក់ជិះយកមកបបួលរូប គេដូរយកម៉ូតូម៉ាកសង់ប៊ិចដែលជាម៉ូតូរបស់ខ្លួន និងមានលិខិតសម្គាល់ត្រឹមត្រូវ ហើយរូបគេក៏ព្រមព្រៀងគ្នា ដូរម៉ូតូនៅម្តុំមាត់ទន្លេជិតមុខព្រះបរមរាជវាំង ដោយមិនបានដឹងថា ម៉ូតូស្គូពីនេះជាម៉ូតូដែល ពួកគេប្លន់ពីជនរងគ្រោះបាននោះទេ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s