មន្ដ្រីពន្ធដារ ក្រោយផឹកស៊ីស្រវឹង វាយគេនឹងដបស្រា បន្ដមានសេរីភាព ដដែល

បាត់ដំបង ៖ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច ខេត្ដបាត់ដំបង ទាំងអាវុធហត្ថ និងនគរបាលមិនទាន់មាន ការចាប់ខ្លួន មន្ដ្រីពន្ធដារ រាជធានីភ្នំពេញម្នាក់ ក្រោយពីមន្ដ្រីរូបនេះ ផឹកស៊ីស្រវឹង ជេរនារីរត់តុ និង វាយគេនឹងដប ស្រាបណ្ដាលឱ្យរងរបួសធ្ងន់ កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០១៣ កន្លងទៅ ស្ថិតនៅហាង ស៊ីធីក្លឹប ក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុក កំរៀង ខេត្ដបាត់ដំបង ។

មន្ដ្រីអាវុធហត្ថមួយរូប ដែលមានឋានៈតូចតាច សុំមិនបញ្ចេញឈ្មោះ បានលួចប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឱ្យដឹងថា រហូតមកដល់ពេលនេះ មន្ដ្រីពន្ធដារឈ្មោះ ជុក គឹមរ័ត្ន ប្រើអំពើហិង្សា និងវាយបំផ្លាញ ទ្រព្យ សម្បត្ដិ នៅក្នុងហាងផឹកស៊ីខាងលើនេះ មិនទាន់មានការតាមចាប់ខ្លួននៅឡើយទេ ដោយមន្ដ្រីអាវុធហត្ថរូបនេះ អះអាងថា មានការរត់ការចប់សព្វគ្រប់អស់ហើយ ដោយសារតែមានសែស្រឡាយធំៗ នៅពី ក្រោយ ។ យ៉ាងណាក៏ដោយ មជ្ឈដ្ឋានមួយចំនួន បាន និងកំពុងរង់ចាំមើលពីចំណាត់ ការរបស់សមត្ថកិច្ច និងស្ថាប័នតុលាការ ខេត្ដ បាត់ដំបងថា តើអាចមានចំណាត់ការ ចំពោះមន្ដ្រីពន្ធដារខាងលើនេះដែរ ឬយ៉ាងណា ។

គួរបញ្ជាក់ថា បើតាមសមត្ថកិច្ច មូលហេតុដែលនាំឱ្យ មន្ដ្រីពន្ធដា ឈ្មោះជុក គឹមរត្ន័ បង្កអំពើហិង្សា និងវាយបំផ្លាញ ទ្រព្យសម្បត្ដិ នៅក្នុងហាងខាងលើ បណ្ដាលមកពីរូបគេ ទំនង ខឹងនិងនារីបម្រើការងារ នៅក្នុងហាងដោយមិន ព្រមឡើងរាំជាមួយរូបគេ ។ ប៉ុន្ដែ ក្រោយបង្កអំពើហិង្សាបណ្ដាលឱ្យបុរសជាអាជីវករម្នាក់ រកស៊ីនាំចូលហ្គាស បណ្ដាល ឱ្យបែកក្បាលរងរបួសធ្ងន់រួចមក មន្ដ្រីពន្ធដារូបនេះ បានរត់គេចខ្លួនបាត់ ដោយបន្សល់រថយន្ដស៊េរី ទំនើបមួយគ្រឿង ពាក់ស្លាក លេខភ្នំពេញ 2U-6706 នៅនឹងកន្លែងកើតហេតុ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះ មេបញ្ជាការអាវុធហត្ថខេត្ដបាត់ដំបង លោកឧត្ដមសេនីយ៍ ប៉ោ វណ្ណៈ បានបញ្ជាក់ថា កម្លាំងអាវុធហត្ថរបស់លោក កំពុងចាត់រឿងនេះហើយ និងសុំគោលការណ៍ពីព្រញះរាជអាជ្ញា ដើម្បីឈានទៅដល់ការតាមចាប់ខ្លួនជនបង្ក ពិតប្រាកដ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីអាវុធ ហត្ថស្រុកកំរៀង បានឱ្យដឹងថា មុនពេលកើត ហេតុជនបង្ក ដែលជាមន្ដ្រី ពន្ធដា ជុក គឹមរត្ន័ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ បានរៀបចំកម្មវិធីផឹក ស៊ីមួយ ជាមួយមិត្ដភក្ដិ របស់ខ្លួន ៤-៥នាក់ នៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបងរួចមក ពួកគេក៏បានបន្ដកម្មវិធីទៅ ផឹកស៊ី នៅក្នុងហាងស៊ីធីក្លឹប ស្ថិតនៅកន្លែង កើតហេតុខាងលើ ។

មន្ដ្រីអាវុធហត្ថបានបន្ដថា ពេលកំពុងផឹក ស៊ីនៅក្នុងក្លឹបនោះ ជនរងគ្រោះឈួន អាណាន់ អាយុជិត៤០ឆ្នាំ រស់នៅ ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក៏អង្គុយផឹកស៊ីនៅក្បែរនោះ ហើយក៏ត្រូវមិត្ដភក្ដិជនបង្កដែល ស្គាល់គ្នា បានណែនាំ ។ លុះដល់វេលាម៉ោង១យប់រំលងអាធ្រាត្រ ទំនងខឹងនារីបម្រើនៅក្នុងហាង មិនព្រម ឡើង រាំជាមួយ បានបណ្ដាឱ្យមន្ដ្រីពន្ធដារូប នេះ ខឹងច្រឡោត តោតតូង រហូតដល់ បោកកែវ និងយកដបស្រាបៀរទៅ វាយជន រងគ្រោះ ទាំងមិនដឹងខ្លួន ដែលកំពុងអង្គុយ ផឹកស៊ីនៅ ក្បែរតុ បណ្ដាឱ្យបែកក្បាល និង បែកខ្ទង់ច្រមុះ រងរបួសធ្ងន់ ។

ក្រោយបង្កអំពើហិង្សាខាងលើរួចមក មន្ដ្រីពន្ធដារូបនេះ បានគេចខ្លួនចេញពីចេញ ក្លឹប ដោយបន្សល់ទុករថយន្ដនៅ កន្លែង កើតហេតុ ប៉ុន្ដែត្រូវបានមន្ដ្រីនគរបាល ស្រុក កំរៀង រំដោះយកទៅបាត់ ។ ជាមួយ គ្នានេះ អាជ្ញាធរមូលដ្ឋាន ទាំងថ្នាក់ភូមិនិង ថ្នាក់ឃុំបានឱ្យដឹងថា ហាងស៊ីធីក្លឹប ដែលមានម្ចាស់ហ៊ុន រួមគ្នា ដល់ទៅ៤នាក់នោះ បើកដំណើរ ពុំមានច្បាប់ អនុញ្ញាតត្រឹមត្រូវ ឡើយ ពីអាជ្ញាធរនិង មន្ដ្រីជំនាញ ។

លោកឧត្ដមសេនីយ៍ ប៉ោ វណ្ណៈ បាន បញ្ជាក់ថា មន្ដ្រីអាវុធហត្ថរបស់លោក អាចនឹងសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បី បិទហាងនេះចោល ដោយសារតែពុំមាន ច្បាប់ ត្រឹមត្រូវ ។

បើតាមការលួចបង្ហើបពីអាជ្ញាធរមូលដ្ឋាន ម្ចាស់ភាគហ៊ុន ដែលរួមគ្នាបើកក្លឹប ខាងលើនេះ មានទាំងអធិការនគរ បាលស្រុក កំរៀងផងដែរ ហេតុដូច្នេះហើយ ទើបមិន បាច់សុំច្បាប់ បើកហាងពីអាជ្ញាធរមាន សមត្ថកិច្ច ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលរស់នៅ ក្បែរហាងមួយនេះ បាននាំគ្នារិះ គន់ថា បង្ក ភាពរញ៉េរញ៉ៃ ដូចជាបង្ហោះ ម៉ូតូ មានសំឡេងឮខ្លាំងៗរំខានការដេកពួនរបស់ពួកគាត់ជារៀងរាល់យប់ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s