ស្រ្ដីម្នាក់ត្រូវបានឆ្កែខាំយ៉ាងសាហាវ ច្រមុះនិងមាត់ត្រូវខ្ទេច

នារីម្នាក់បានចេញមុខបកស្រាយ ពីព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់របស់នាង ដែលមុខរបស់នាងត្រូវបានខូចខាត ដោយសារតែឆ្កែខាំ នឹងធ្វើឲ្យនាងត្រូវដេកក្នុងមន្ទីរពេទ្យព្យាបាល។

Chole Walker អាយុ១៦ឆ្នាំ បានទៅលេងផ្ទះមិត្តរបស់នាងនៅក្រុង Oldham ប្រទេសអង់គ្លេស ក៏ត្រូវបានឆ្កែនៅទីនោះ ខាំនាង។ Chole បានប្រាប់ថា នៅពេលដែលនាងបានទៅដល់ផ្ទះមិត្តរបស់នាង នាងបានអង្គុយលើកៅអីក្នុងបន្ទប់ទទួលភ្ញៀវ តែមិត្តរបស់នាង និងជីដូនមិត្តរបស់នាងបានប្រាប់នាង ឲ្យប្ដូរកៅអីព្រោះកៅអី ដែលនាងបានអង្គុយគឺជាកៅអីរបស់ឆ្កែ។ តែនាងមិនទាន់បានដើរចេញផង ឆ្កែក៏បានចូលទៅលិតមុខរបស់នាង ដែលធ្វើឲ្យនាងមានអារម្មណ៍មិនស្រួល ក៏បានងើបដើរចេញ តែខណៈពេលដែលនាងដើរចេញ ឆ្កែការចាប់ផ្ដើមវាយប្រហារតែម្ដង។

Chole ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ នាងគ្រាន់តែដឹងថាមុខរបស់នាងស្រោចទៅដោយឈាម ហើយច្រមុះ និងមាត់របស់នាង ត្រូវរបើកចេញ វាពិតជាពិកបាកនឹងមើលណាស់។ មុខរបស់នាង ធ្វើការវះកាត់ចំនួនពីរដង និងដេរអស់ជាង ១០០ថ្នេរ ទើបអាចធ្វើឲ្យមុខរបស់នាង វិលត្រលប់ដូចដើម។

ព្រឹត្តិការណ៍ដែលបានរៀបរាប់ខាងលើនេះ គឺកើតឡើងតាំងពីរឆ្នាំ ២០១១។ រហូតមកដល់ពេលនេះ មុខរបស់ Chole បានជាស្អាតវិញហើយ។ មិត្តរបស់នាង និងជីដូនរបស់គេ បានស្ដីបន្ទោសឲ្យនាង ថានេះគឺជាកំហុសរបស់នាង ព្រោះពួកគេ បានប្រាប់នាងហើយថាវាគឺជាកៅអីរបស់ឆ្កែ ក៏ប៉ុន្តែ Chole គិតថានៅនោះគឺជាកៅអីធម្មតា គ្មានអ្វីប្លែកនោះទេ។ ពួកគេហាក់ ដូចជាគ្មានអ្វីសោកស្ដាយទាល់តែសោះ។ ផ្ទះរបស់ពួកគេគឺនៅជិតផ្ទះរបស់ Chole នាងតែងតែជួបពួកគេនៅខាងក្រៅ ប៉ុន្តែពួកគេ បែរជាធ្វើដូចជាមិនមានរឿងអ្វីកើតឡើង។ ហេតុដូចនេះហើយនាងបានប្រាប់អ្នកកាសែត និងដាក់ពាក្យបណ្ដឹងទៅតុលាកា ដើម្បីកាត់ក្ដីឲ្យនាង។ នាងគ្រាន់តែចង់បានពាក្យសុំទោសពីពួកគេ តែពួកគេបែរជាធ្វើបែបនេះទៅវិញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s