ការ​ស្លាប់​របស់​នាយិកា​អនុ​វិទ្យា​ល័យ​អន្តរ​ជាតិ​ក្តី​សង្ឃឹម ឃាត​ករ​ដែល​ចាប់​ខ្លួន​សារ​ភាព​ថា​ជា​ការ​ប្លន់​សម្លាប់​ក្នុង​បន្ទប់

ខេត្ដកំពង់ស្ពឺ ៖ នាយិកាអនុវិទ្យាល័យអន្ដរជាតិក្ដី សង្ឃឹមសាសនាគ្រឹស្ដដែលស្លាប់នៅ ក្នុងបន្ទប់របស់ខ្លួន កាលពីយប់ថ្ងៃទី២៩ មេសា នៅក្នុងភូមិញរ សង្កាត់កណ្ដោលដុំ ក្រុង     ច្បារមន កន្លងទៅនេះ ត្រូវបានក្រុមសមត្ថកិច្ចចម្រុះមាន នាយកដ្ឋានព្រហ្មទណ្ឌក្រសួង          មហា ផ្ទៃ ព្រះរាជអាជ្ញារង នគរបាលព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ដ រួមសហការជាមួយ គ្រូពេទ្យបង្អែកខេត្ដផង ក្រោយពីធ្វើកោសល្យវិច័យលើសាកសព បានដាក់ការសង្ស័យលើការស្លាប់ លោកស្រីនាយិកាជនជាតិ សិង្ហបុរីនេះថាជាអំពើ     មនុស្សឃាត ។

ការត្រួតពិនិត្យជារួមផ្លូវការនៅវេលាល្ងាច ថ្ងៃទី៣០ មេសា ក្រុមបច្ចេកទេសបានពិនិត្យលើសាកសពឃើញមានស្នាមរបួសខាងក្រោយ លលាដ៏ក្បាលផុងចំនួន៣កន្លែង ដែលសង្ស័យឃាតករប្រើដែកមុខស្រួចជាឧបករណ៍វាយសម្លាប់ ។ ក្រោយពីពិនិត្យសពចប់សព្វគ្រប់ ក៏ឈានទៅរកភស្ដុតាងគឺជនរងគ្រោះបានបាត់បង់កាបូបស្ពាយមួយដែល មានទូរស័ព្ទម៉ាក Sumsung មួយគ្រឿង និងទូរស័ព្ទ ICAT មួយគ្រឿងរួមមានប្រាក់ចំនួន៤.៦៤២ដុល្លារ ដែលប្រាក់នេះឃាតករពុំបានយកទេ ព្រោះខ្លាចគេទាន់ក៏បោះចោលនៅគុម្ពស្វាយមួយខាងក្រោយរបងសាលា ។

មន្ដ្រីប៉ូលិសបច្ចេកទេស រកឃើញមានកាំបិត ចិតបន្លែតូចចំនួន២នៅក្នុងស្មៅ ខាងក្រោយបរិវេណ អនុវិទ្យាល័យ អន្ដរជាតិនេះដែរ ។ នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ៤នាក់ ដែលក្នុងនោះមានម្នាក់សង្ស័យ ជាអ្នកប្រព្រឹត្ដបទល្មើស ដោយផ្ទាល់ ព្រោះមានស្លាកស្នាម របួសថ្មីៗច្រើនអន្លើរលើ ដងខ្លួន ដៃនិងជើងគឺឈ្មោះ តុង សុផល ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅឋានភូមិវាល ឃុំស្អាង ស្រុកស្អាង ខេត្ដកណ្ដាល មានប្រពន្ធនិងកូនតូច ទើបតែកើតបាន២០ថ្ងៃប៉ុណ្ណោះ ។ ជនរូបនេះជាជាងឈើធ្វើ ទ្វារបង្អួចត្រូវបានអ្នកម៉ៅការសំណង់សាលា នេះជួលឱ្យមកធ្វើ ។ ជនសង្ស័យម្នាក់នេះកំពុងបានកសាង សំណុំរឿងដាក់ជូនសាលាដំបូងខេត្ដ ចាត់ការតាមច្បាប់ បន្ទាប់ពីបានសារភាពថា ខ្លួនពិតជាបានសម្លាប់ និងប្លន់ក្នុងបន្ទប់នោះមែន ដោយចាប់បោចសក់ក្បាល បោកផ្ទប់ទៅនឹងគែមទ្វារបន្ទប់ ។ មន្ដ្រីសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យ៣នាក់ទៀតដែលចាប់ខ្លួនដែរបានដោះ លែងឱ្យមានសេរីភាពវិញ បន្ទាប់ពីរកមិនឃើញថាជាប់ ពាក់ព័ន្ធនឹងការសម្លាប់នេះ ។

សពលោកស្រីនាយិកា វ៉ែន ឌីអីុង ត្រូវបានស្វាមីឈ្មោះ ប៉ូល អីុង អាយុ៦៥ឆ្នាំ រស់នៅប្រទេសសិង្ហបុរីនាំយក ទៅបញ្ចុះឯប្រទេសរបស់ខ្លួន តាមរយៈស្ថានទូតសិង្ហបុរី ប្រចាំនៅកម្ពុជា ។ មន្ដ្រីប៉ូលិសជំនាញបច្ចេកទេស បង្ហើបឱ្យដឹងថា ឃាតករប្លន់សម្លាប់នេះអាចធ្វើសកម្មភាព នៅចន្លោះម៉ោង១រំលង អធ្រាត្រដល់ម៉ោង៥ទៀបភ្លឺ ព្រោះឈាមនៅហូរស្រស់ៗ នៅឡើយ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s