កោះហៅ កូនមេគយ កំពង់ចាម ទៅ បំភ្លឺ ករណី វាយអតីត ស្រីស្នេហ៍

ភ្នំពេញ ៖ ករណីកូនមេគយ សាខាខេត្ដ កំពង់ចាម និងបក្ខពួក ព្រួតគ្នាវាយទៅលើ ក្រុមគ្រួសារ អតីតស្រីស្នេហ៍របស់ខ្លួន បណ្ដាល ឱ្យរងរបួស ខូចខាតរថយន្ដ និងបាត់បង់លុយកាក់ មួយចំនួននោះ ឥឡូវត្រូវបានមន្ដ្រីកង រាជអាវុធហត្ថ រាជធានីភ្នំពេញ  ចេញលិខិត កោះហៅឱ្យជនសង្ស័យខាង លើ ចូលខ្លួន ទៅបំភ្លឺនៅចំពោះសមត្ថកិច្ចហើយ បន្ទាប់ពី ភាគីជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងរួចមក ។

លោកវរសេនីយ៍ឯក ពូ ដាវី មេបញ្ជា ការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងខាងលើ បានប្រាប់ដើម អម្ពិលតាមទូរស័ព្ទ នៅ រសៀលថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០១៣ ឱ្យដឹងថា ចំពោះករណី ខាងលើនេះ ខាងសមត្ថកិច្ចរបស់លោកបាន ចេញលិខិតកោះហៅ ជនសង្ស័យ កាល ពីថ្ងៃទី៣០ ខែមេសា រួចហើយ ដើម្បីឱ្យចូល ខ្លួនមកបំភ្លឺនៅថ្ងៃទី០៣ ខែឧសភា ខាងមុខ នេះ ។ ក្នុងនោះលោក ពូ ដាវី បានបញ្ជាក់ បន្ថែមថា ករណី កោះហៅឱ្យចូលខ្លួនមក បំភ្លឺ១ដង២ដង បើជនសង្ស័យមិនព្រមចូល មកទេនោះ ខាងជំនាញរបស់លោកនឹង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បី ចាត់ការតាមនីតិវិធី ជាបន្ដទៀត តែរហូត មកដល់ពេលនេះ លោកនៅមិនទាន់កំណត់ បានថា ជនសង្ស័យនឹងចូលខ្លួនតាមការកោះ ឬអត់ នោះទេ ព្រោះថ្ងៃកំណត់មិនទាន់មក ដល់ ។

ជនសង្ស័យមួយក្រុម ដោយក្នុងនោះ ម្នាក់ដែលជាមេខ្លោងត្រូវបានគេអះអាងថា ត្រូវជាកូនប្រុសលោកឃុន រ៉ាន់ ប្រធានសាខា គយខេត្ដកំពង់ចាម ត្រូវបានក្រុមគ្រួសារ មួយដាក់ពាក្យបណ្ដឹងទៅកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដោយប្ដឹងចោទប្រកាន់ ពីបទ បង្កហិង្សាវាយបំផ្លិចបំផ្លាញទ្រព្យ សម្បត្ដិ និងប្លន់យកលុយអស់ជាង ១.០០០ ដុល្លារ ។

មុនឈានដល់ការប្ដឹងផ្ដល់ខាងលើនេះ គឺនៅវេលាម៉ោងប្រមាណជាង ១០យប់ ថ្ងៃ ទី២៨ ខែមេសា ឆ្នាំ ២០១៣ នៅចំណុច ស្ដុបពេទ្យចិន តាម បណ្ដោយផ្លូវព្រះសីហនុ ក្នុងទឹកដីខណ្ឌ ៨មករា មានកើតករណីបង្ក ហិង្សា និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ មួយករណី ដែលបង្កដោយមនុស្ស មួយក្រុម ដោយក្នុងនោះគេដឹងថា ដឹកនាំដោយឈ្មោះ ឃុន ដូរ៉េ ជាកូនប្រុស របស់លោក ឃុន រ៉ាន់ ប្រធានសាខាគយ និងរដ្ឋាករខេត្ដកំពង់ចាម រួមជាមួយបក្ខពួកប្រមាណ៥-៦នាក់ទៀត។ ចំណែកភាគីរងគ្រោះ ត្រូវបានគេដឹងថា ជាក្រុមគ្រួសារមួយដែលមានឪពុក និងកូន ស្រី-ប្រុស ចំនួន ៣នាក់ទៀតជិះរថយន្ដម៉ាក លុច្សស៊ីស៣០០ពណ៌ស ១គ្រឿង ពាក់ស្លាក លេខ ភ្នំពេញ ២V-៦២៨៣ ដែលឪពុកមាន ឈ្មោះ ជៀប អូឡែន និងកូនប្រុសម្នាក់ ឈ្មោះ ឡែន ង៉ែត ភេទប្រុស អាយុ ២៤ឆ្នាំ និង កូនស្រីម្នាក់ទៀត ឈ្មោះ ជា គឹមឡាយ អាយុ ២១ឆ្នាំ ដែលបច្ចុប្បន្ន ពួកគេមានទី លំនៅ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹង ថា រវាងកូនលោក ឃុន រ៉ាន់ ឈ្មោះ ឃុន ដូរ៉េ និងស្ដ្រីរងគ្រោះ ជា គឹមឡាយ កន្លង មក ធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នា តែ បានបែកគ្នាអស់រយៈពេល ២-៣ឆ្នាំមក ហើយ ដោយសារតែឈ្មោះ ឃុន ដូរ៉េ មាន ប្រពន្ធ និងកូនម្នាក់ ។ លុះនៅមុនពេលកើត ហេតុ ខណៈដែលស្ដ្រីឈ្មោះ ជា គឹមឡាយ រួមជាមួយបងប្អូនទៅហូបចុក នៅក្នុងហាង មួយ ក្បែរកន្លែងកើតហេតុចៃដន្យក៏បាន ជួបឈ្មោះ ឃុន ដូរ៉េ រួមជាមួយបក្ខពួក កំពុងហូបចុកនៅហាងនោះដែរ ។ ពេល ឈ្មោះឃុន ដូរ៉េ ឃើញឈ្មោះ ជា គឹមឡាយ ដែលជាស្រីធ្លាប់ស្រឡាញ់ពីមុន ក៏ចាប់ផ្ដើម រករឿង ព្រោះកន្លងមក ក្រោយពេលបែក បាក់គ្នា រូបគេធ្លាប់បោះពាក្យសំដីថា នឹងមិន ឱ្យនាងបានសុខ បានរៀបការជាមួយប្រុសថ្មី ឡើយ ។ ដូច្នេះហើយពេលបានជួបឈ្មោះ ឃុន ដូរ៉េ ក៏ចាប់ផ្ដើមរករឿងបង្កជម្លោះ ទាស់ទែងពេញក្នុងហាងតែម្ដង ធ្វើឱ្យឈ្មោះ ជា គឹមឡាយ ទូរស័ព្ទហៅឪពុក និងបងប្រុសមកជួយ ហើយពេលមកដល់ក៏មាន ការប្រកែកគ្នា ហើយម្ចាស់ហាងក៏ស្នើឱ្យពួក គេចេញ ព្រោះមិនចង់ឱ្យមានបញ្ហានៅក្នុង ហាងរបស់ពួកគេ ហើយខណៈភាគីទាំងពីរ ចេញមកខាងក្រៅហាង ស្រាប់តែភាគីបង្ក ដែលមានគ្នា ៥-៦នាក់ ព្រួតគ្នាវាយទៅលើ ភាគីទាំង ៣នាក់ឡើងទ្រោមខ្លួន រួចហើយ វាយកម្ទេចរថយន្ដឡើងទន្ទ្រាំពីលើ រងនូវ ការខូចខាតយ៉ាងដំណំ ហើយបន្ទាប់មក ទើបកម្លាំងសមត្ថកិច្ច ចុះទៅអន្ដរាគមន៍ធ្វើ ឱ្យភាគីបង្កនាំគ្នារត់គេចខ្លួនបាត់អស់ទៅ ដោយបន្សល់ទុកនូវរថយន្ដម៉ាកឡង់រឺវ៉ែរ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២T-៣២៧៧ ដែលរថយន្ដខាងលើនេះ ត្រូវបានគអះអាងថា ជារថយន្ដឈ្មោះ ឃុន ដូរ៉េជិះ ទើបសមត្ថកិច្ចអូសយករថយន្ដរបស់ ជនបង្ក និងរថយន្ដជន រងគ្រោះ ទៅទុកនៅ ទីបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំ ពេញ ដើម្បីឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹង ទៅតាមផ្លូវច្បាប់ ។

កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ភាគីជន រងគ្រោះ បានចូលទៅដាក់ពាក្យបណ្ដឹងដល់ ជនបង្ក និងបក្ខពួកហើយ ដោយចោទប្រកាន់ ៣ ចំណុច រួមមាន ទី១ ពីបទ ហិង្សាដោយ ចេតនា ទី២ ពីបទ វាយបំផ្លិច បំផ្លាញទ្រព្យ សម្បត្ដិ (រថយន្ដ)ទី៣ ពីបទ ប្លន់យកលុយ អស់ជាង ១ពាន់ដុល្លារ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s