នាយក​រដ្ឋ​មន្ត្រី​មិន​ជឿ​ថា CPP ធ្លាក់​អាសនៈ​ក្រោម​៥០+១

ព្រះ​សីហនុៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា លោក​មាន​សុទិដ្ឋិ​និយម​យ៉ាង​ខ្លាំង​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ ​ឈ្នះ​ឆ្នោត​ខែ​កក្កដា​ខាង​មុខ ហើយ​លោក​ជឿ​ជាក់​ថា គណបក្ស​របស់​លោក​នឹង​មិន​ធ្លាក់​អាសនៈ​ពី​ពីរ​ភាគ​បី​មក​នៅ​ក្រោម​៥០​បូក​ មួយ​ទេ​។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ជឿ​ថា ពួក​គេ​អាច​ឈ្នះ​នោះ​ទេ បើ​ទោះ​ជា​ពួក​គេ​ខិត​ខំ​ស្រែក​ក៏​ដោយ​ហើយ​ខ្ញុំ​មិន​ជឿ​ថា ជាង​ពីរ​ភាគ​បី​នៃ​អាសនៈ​អាច​ធ្លាក់​ចុះ​ក្រោម​៥០​បូក​មួយ​ទេ​»។

ថ្លែង​ទៅ​កាន់​កម្មករ​និយោជិត​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពលកម្ម​ អន្តរជាតិ​នៅ​ខេត្ត​ព្រះ​សីហនុ​លោក​នាយក​រដ្ឋ​មន្រ្តី​បាន​សង្កត់​ធ្ងន់​ថា គណបក្ស​ប្រឆាំង​មាន​ឱកាស​តិច​តួច​ប៉ុណ្ណោះ​ក្នុង​ការ​ទទួល​បាន​អាសនៈ​គ្រប់​ គ្រាន់​ដើម្បី​មាន​ឥទ្ធិពល​នៅ​ក្នុង​សភា​។

បើ​សរុប​រួម​គ្នា គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​សព្វ​ថ្ងៃ​មាន​អាសនៈ​ចំនួន​២៩​កៅអី​នៅ​ក្នុង​សភា។ មុន​ឆ្នាំ​២០០៨​នៅ​ពេល​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ក្នុង​ អំឡុង​ពេល​ជាប់​គាំង​របស់​រដ្ឋាភិបាល​អាសនៈ​មួយ​ភាគ​បី​នៃ​អាសនៈ​១២៣​របស់​ សភា​អាច​រារាំង​ការ​បង្កើត​ច្បាប់​ឬ​រារាំង​ការ​បង្កើត​រដ្ឋាភិបាល​បាន​។ តែ​ឥឡូវ​នេះ​ប្រសិន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ចង់​ឲ្យ​មាន​សំឡេង​អាច​ ធ្វើ​ដូច្នោះ​បាន ពួក​គេ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​៥០ បូក​មួយ​។

លោក​ថ្លែង​ទៀត​ថា​៖ «​ខ្ញុំ​គ្មាន​បារម្ភ​អំពី​បញ្ហា​នេះ​ទេ​»។ «គណបក្ស​ប្រជាជន​កម្ពុជា​បាន​កើន​ពី​៥១​អាសនៈ​ដល់​៦៤ និង​ពី​៦៤​ដល់​៧៣​និង​ពី​៧៣​ដល់​៩០​។ ដូច្នេះ​ប្រសិន​បើ​វា​ធ្លាក់​ចុះ​៤០​អាសនៈ​វា​មិន​អាច​ទៅ​រួច​ទេ​»។

ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ម្សិលមិញ​នេះ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​បាន​ធ្លៀត​ឱកាស​ធ្វើ​ការ​រំឭក​កម្មករ​អំពី​អន្តរាគមន៍​របស់​លោក​ក្នុង​ ការ​សម្រប​សម្រួល​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​នៅ​ខែ​នេះ​ នឹង​ឡើង​ពី​៦១​ដល់​៨០​ដុល្លារ​ក្នុង​មួយ​ខែ​។ លោក​ថ្លែង​បន្ត​ថា​៖ «ខ្ញុំ​យល់​ថា បេះដូង​របស់​ប្រជាជន​នៅ​តែ​គាំទ្រ និង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)»។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​ថ្លែង​ថា អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​មិន​ធ្លាក់​អ្នក​គាំទ្រ​តិច​ជាង​៥០​បូក​១​ មាន​ន័យ​ថា អត្ថាធិប្បាយ​នេះ​ជា​សញ្ញា​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បាត់​បង់​ការ​គាំទ្រ​របស់​ខ្លួន​សម្រាប់​ការ​ បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

លោក​បន្ត​ថា៖ «ការ​ថ្លែង​នេះ​គឺជា​ការ​ទទួល​ស្គាល់​ថា ប្រហែល​ជា​គណបក្ស​គាត់​នឹង​មាន​ការ​គាំទ្រ​តិច​ជាង​មុន​បើ​ទោះ​ជា​មិន​ចាញ់​ ទាំង​ស្រុង​ក៏​ដោយ»។

នៅ​ក្នុង​សុន្ទរកថា កាល​ពី​ម្សិលមិញ លោក ហ៊ុន សែន បាន​ឆ្លៀត​រំឭក​ថា​៖ «អ្នក​នយោបាយ​មួយ​ចំនួន​ហ៊ាន​ថ្កោល​ទោស​ថ្ងៃ​ទី​១៧ មេសា១៩៧៥ ប៉ុន្តែ ពួក​គេ​មិន​ហ៊ាន​ថ្កោល​ទោស​រដ្ឋ​ប្រហារ​ថ្ងៃ​ទី១៨ មីនា​១៩៧០​ទេ»។

លោក​បន្ត​ថា​៖ «បើ​យើង​ជា​អ្នក​នយោបាយ​ដែល​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ពិត​នៃ​ ប្រវត្តិសាស្រ្ត​យើង​ត្រូវ​តែ​ហ៊ាន​ទទួល​យក​ការ​ពិត​ទាំង​ខុស​ទាំង​ត្រូវ​ ហើយ​យើង​ត្រូវ​តែ​ហ៊ាន​ថ្កោល​ទោស​សម្ព័ន្ធ​មិត្ត​ខ្លួន​។ ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ថ្កោល​ទោស​ពួក​ឈ្លាន​ពាន​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧០​ ទេ​ពី​ព្រោះ​ពួក​ឈ្លាន​ពាន​ទាំង​នោះ​ជា​មេ​របស់​ពួក​គេ​បច្ចុប្បន្ន​។

លោក ហ៊ុន សែន បន្ត​ថា​៖ «​ពួក​គេ​ចាត់​ទុក​ថា ពួក​គេ​ជា​គ្រូ​និង​ឪពុក​ម្តាយ​របស់​ខ្លួន​»។

លោក​ថ្លែង​បន្ត​ថា​៖ «តើ​ពួក​គេ​ហ៊ាន​ថ្កោល​ទោស​សហរដ្ឋ​អាមេរិក​ឬ​អត់… ដែល​ទម្លាក់​គ្រាប់​បែក​បំផ្លាញ​កម្ពុជា?»៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s