បង្ហាញមុខ ជនសង្ស័យទាំង ៤នាក់ សម្លាប់ប្លន់ នាយិកា សាលាគ្រឹះសាសនាក្ដី សង្ឃឹម

កំពង់ស្ពឺ ៖ ជនសង្ស័យទាំង ៤នាក់ ដែល ជាមេជាង និងកម្មករសំណង់ ធ្វើការនៅ សាលាក្ដីសង្ឃឹម ជាប់ពាក់ព័ន្ធនឹងករណីប្លន់ សម្លាប់ នាយិកាសាលាគ្រឹះក្ដីសង្ឃឹម ជន ជាតិសិង្ហបុរី ត្រូវបានបង្ហាញមុខជា សាធារណៈ កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៣ ស្ថិតក្រោមវត្ដមានរបស់លោក វរសេនីយ៍ឯក សោម បូរ៉ា ស្នងការរងនគរ បាល និងជាប្រធានការិយាល័យ កណ្ដាល យុត្ដិធម៌ និងមន្ដ្រីនគរបាលពាក់ព័ន្ធមួយ ចំនួនទៀត ។

ការបង្ហាញមុខ ជនសង្ស័យទាំង ៤នាក់ ក្នុងនោះម្នាក់ជាមេខ្លោង និងជាមេជាងផង ដែរនោះ បានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថ កិច្ចចម្រុះរបស់ខេត្ដកំពង់ស្ពឺ រួមមាននគរ បាលអាវុធហត្ថ ព្រមទាំងនគរបាលមកពី នាយកដ្ឋានចារកម្ម សន្ដិសុខផ្ទៃក្នុងក្រសួង មហាផ្ទៃ បានបើកការស្រាវជ្រាវជាបន្ដ បន្ទាប់ រហូតដល់ចាប់ខ្លួនពួកគេជុំវិញករណី ឃាតកម្ម ប្លន់សម្លាប់ នាយិកាជនជាតិសិង្ហ បុរីរូបនេះ ។

នៅក្នុងសន្និសីទកាសែត លោក សោម បូរ៉ា បានថ្លែងឱ្យដឹងថា ជនសង្ស័យទី១ ជា ខ្លោង និងជាអ្នកផ្ដើមគំនិតឈ្មោះ តុង សុផល អាយុ ២៤ ឆ្នាំ រស់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ទី២ ឈ្មោះ អ៊ូ មីលីហុង អាយុ ២០ឆ្នាំ រស់នៅភូមិផ្សារ សាមគ្គី សង្កាត់កណ្ដុរដុំ ក្រុងច្បារមន ជា កូនជាង ទី៣ ឈ្មោះ ឈិន ឡាលឿ អាយុ ២៧ឆ្នាំ រស់នៅផ្សារសាមគ្គី សង្កាត់កណ្ដុរដុំ ជាកូនជាង និងទី៤ ឈ្មោះ កែវ សាវុធ អាយុ ៣២ឆ្នាំ រស់នៅភូមិដើមមៀន ជាកូន ជាង ។

លោក សោម បូរ៉ា ក្រោយពីទទួលបាន ការសារភាព របស់ជនសង្ស័យទាំង ៤ នាក់  បានមានប្រសាសន៍ថា នៅថ្ងៃកើតហេតុ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៣ ស្ថិតនៅភូមិញ សង្កាត់កណ្ដុរដុំ ក្រុងច្បារមន ខណៈដែលស្ដ្រីរងគ្រោះ ឈ្មោះ លីម លៀម ស៊ីមវែនឌី អាយុ ៥៥ឆ្នាំ ស្ថិតនៅក្នុងការិយាល័យតែម្នាក់ឯង ស្រាប់តែជនសង្ស័យ តុង សុផល ជាមេខ្លោង បានចូលតាមទ្វារ ក្រោយ ហើយឃើញទូរស័ព្ទចំនួន ២គ្រឿង និងអាយផេត ១គ្រឿង នៅក្បែរជនរង គ្រោះ ។ ពេលនោះជនសង្ស័យប្រុងលូកយកទូរស័ព្ទ ស្រាប់តែត្រូវជនរងគ្រោះ ឃើញទាន់ ក៏ស្រែក រួចហើយជនសង្ស័យ រូបនេះ ក៏ចាប់បោកជនរងគ្រោះខ្ទប់នឹងទ្វារ។  ពេលជនសង្ស័យនេះកំពុងប្រព្រឹត្ដ ឈ្មោះ កែវ សាវុធ ក៏បានចូលមកទាត់ស្ដ្រីរងគ្រោះ ថែមទៀត រួចហើយជនសង្ស័យ អ៊ូ មីលីហុង និងជនសង្ស័យ ឈិន ឡាលឿ ក៏ចូលមកវាយស្ដ្រីរងគ្រោះរហូតដល់ស្លាប់តែម្ដង ។

លោក សោម បូរ៉ា បានបន្ដថា ជន សង្ស័យទាំង ៤នាក់ ជាពិសេស តុង សុផល បានផ្ដើមគម្រោងប្លន់ ស្ដ្រីរងគ្រោះខាងលើ នេះ បន្ទាប់ពីដឹងថា ស្ដ្រីរងគ្រោះបើកលុយ តាំងពីថ្ងៃទី២៩ ខែមេសា ដើម្បីផ្ដល់ប្រាក់ខែជូនគ្រូបង្រៀន នៅសាលារបស់ខ្លួន ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s