បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញ​ពី​ចម្ការ​ក្រឡាច់​ដុំ​ថ្ម​រអិល​ដួល​ជង់​កាំបិត​ជាប់​ចង្កេះ

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានរងរបួសមុតចុងកាំបិត ចិតបន្លែជាប់ចង្កេះផ្នែកខាងឆ្វេង បណ្តាលឱ្យធ្លាយចូលទៅ ក្នុងសាច់ជម្រៅពីរថ្នាំងដៃ ខណៈជិះម៉ូតូកិនលើដុំថ្ម បណ្តាលឱ្យក្រឡាច់ដួល ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះប្រឹងដកកូនកាំបិតចេញពីមុខរបួស រួចត្រដរជិះម៉ូតូទាំងហូរឈាមកក្លាក់ ដោយដៃម្ខាងទប់មុខរបួស និងដៃម្ខាងទៀតប្រឹងកាន់ ចង្កូតម៉ូតូជិះរហូតដល់ផ្ទះ ទើបសាច់ញាតិដឹកទៅសង្គ្រោះ នៅមណ្ឌលសុខភាពត្រាង ស្រុកកំរៀង តែដោយជនរងគ្រោះមានសភាព ធ្ងន់ធ្ងរត្រូវគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ មេសា ស្ថិតនៅចំណុចផ្លូវលំចេញពីចម្ការ នៅភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង ។ ជនរងគ្រោះឈ្មោះសេង សាត អាយុ៣២ឆ្នាំ ស្រុកកំណើតរស់នៅភូមិព្រៃកេស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មានប្រពន្ធឈ្មោះបែន មុំ អាយុ៣១ឆ្នាំ និងកូនពីរនាក់ក្នុងបន្ទុក សព្វថ្ងៃរស់នៅភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីបុរសឈ្មោះឃន រឿន អាយុ៣៣ឆ្នាំ ជាបងជីដូនមួយឱ្យដឹងថា នៅថ្ងៃកើតហេតុនោះ ជនរងគ្រោះជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ស្ពាយការ៉ុងដាក់កូនកាំបិត ចិតបន្លែមួយនៅក្រោយខ្នង ធ្វើដំណើរចេញពីផ្ទះតាំងពីព្រលឹមឆ្ពោះ ទៅចម្ការដំឡូងមីដែលមានចម្ងាយប្រហែល៥គីឡូម៉ែត្រពីផ្ទះ ។

លុះដល់ម៉ោងជិត៣រសៀល ក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញក្នុងទិសដៅពីជើងទៅត្បូង ។ ពេលមកដល់ពាក់កណ្តាលផ្លូវ ដោយសារមានគុម្ពោតព្រៃដុះជិតផ្លូវ មើលមិនឃើញទើបកង់មុខម៉ូតូកិនលើដុំថ្ម បណ្តាលឱ្យដួលច្រងាប់ច្រងិលជង់ចុងកាំបិត ជាប់ចង្កេះលិចជម្រៅពីរថ្នាំងដៃ ។ ជនរងគ្រោះបានដកកាំបិតចេញពីសាច់ រួចត្រដរជិះម៉ូតូរហូតដល់ផ្ទះទាំងហូរឈាមកក្លាក់ ហើយត្រូវសាច់ញាតិដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពត្រាង ក្នុងស្រុកកំរៀង ។ តែដោយមានសភាពធ្ងន់ធ្ងរពេក ទើបគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ពេលនេះបុរសរងគ្រោះមានសភាពធូរស្រាលបន្តិចហើយ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s