បើកម៉ូតូបុកម៉ូតូ រងរបួសធ្ងន់ ស្រាល៣នាក់

ភ្នំពេញ៖ បុរស៣នាក់រងរបួសធ្ងន់ស្រាល ខណៈពួកគេ ទាំងបីនាក់បានជិះម៉ូតូពីរគ្រឿងលឿនដូចហោះ មិនប្រយ័ត្ន បុកគ្នាពេញទំហឹង នៅចំណុចផ្លូវលំជិតស្ពានទួលពង្រ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ២០ និង១០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៣។  

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ  យុវជន ហួន នាង អាយុ ២០ឆ្នាំ បានជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៌ ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-0840 តាមបណ្តោយផ្លូវទួលពង្រ។ លុះដល់ចំណុចកើតហេតុ លោក សាន សិច អាយុ ៤០ ឆ្នាំ ដែលបានជិះម៉ូតូមួយគ្រឿងម៉ាកសង់ចិន ៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-7460 ឌុប យុវជន តាក់ អាយុជាង ២០ឆ្នាំ ក្នុងទិសដៅបញ្ច្រាសទិសគ្នាក្នុងល្បឿនយ៉ាងលឿននោះ បានជ្រុលទៅបុកម៉ូតូយុវ ជន ឈ្មោះ ហួន នាង ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងសងខាង រងរបួសធ្ងន់ស្រាល ទាំង៣នាក់។

ក្រោយកើតហេតុភា្លមជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែកម៉ូតូ ទាំងពីរគ្រឿងត្រូវរងការខូចខាតខ្ទេចខ្ទី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន និងនគរបាលចរាចរណ៍ បានចុះមកអន្តរាគមន៍វាស់វែង ដក ហូតម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយតាមច្បាប់៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s