បើក​សវនាការ​ភ្លាមៗ​ករណី​គ្រញូង​១៩៥​ដុំ

កំពង់ឆ្នាំងៈ តុលាការ​ខេត្ត​កំពង់ឆ្នាំង បើក​សវនាការ​ភ្លាមៗ​នៅ​ព្រឹក​ម្សិលមិញ​លើ​សំណុំ​រឿង​ជន​សង្ស័យ​ពីរ​នាក់​ដឹក ​ឈើ​គ្រញូង​ខុស​ច្បាប់​ចំនួន​១៩៥​ដុំ​ស្មើ​និង​ជិត​៩០០​គីឡូក្រាម ដែល​ទើប​ឃាត់​ខ្លួន​កាល​ពីថ្ងៃ​អាទិត្យ​ទី២៨​ខែ​មេសា​។

ទោះ​យ៉ាង​ណា​លោក​ស្រី ចៅ​ក្រម គឹម លុយ ដែល​កាត់​ក្តី​ក្នុង​សវនាការ​នេះ បាន​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​តាម​មាត្រា​ទី៩៦ ចំណុច​១ នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ​ដែល​ព្រះ​រាជ​អាជ្ញា បាន​ចោទ​ប្រកាន់​ព្រោះ​ច្បាប់​ត្រង់​ចំណុច​នេះ​គ្រាន់​តែ​ធ្វើ​ការ​ពិន័យ និង​មិន​មាន​ឃុំ​ខ្លួន​ជន​សង្ស័យ​ឡើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ជិន សុផាត នាយ​ការិយាល័យ​នគរបាល​ប្រឆាំង​នឹង​បទ​ល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​កំពង់ឆ្នាំង​។

លោក ជិន សុផាត បាន​និយាយ​ថា ៖ «លោក​ស្រី​ចៅ​ក្រម បាន​ធ្វើ​មោឃភាព​ការ​ចោទ​ប្រកាន់​នេះ ក្នុង​សវនាការ​ម្សិលមិញ និង​ឲ្យ​ធ្វើ​ការ​ចោទ​ប្រកាន់​និង​ស៊ើប​អង្កេត​ឡើង​វិញ​»។

លោក​និយាយ​ថា នេះ​ជា​ករណី «មិន​ប្រក្រតី»​មួយ​ដែល​ហាក់​ដូច​ជា​រុញ​ចុះ​រុញ​ឡើង​នៅ​ក្នុង​តុលាការ​រហូត ​ដល់​មាន​ការ​បើក​សវនាការ​យ៉ាង​លឿន។ លោក​បន្ត​ថា បើ​សិន​ចោទ​ដូច​មាត្រា​៩៦​មែន នោះ​ជន​សង្ស័យ​ទាំង​ពីរ​នឹង​រួច​ខ្លួន គ្រាន់​តែ​បង់​ពិន័យ​ប្រាក់​ប៉ុណ្ណោះ។

ប៉ុន្តែ​ករណី​ឈើ​គ្រញូង បើ​តាម​លោក​យល់ មិន​គួរ​ឲ្យ​លែង​ជា​ដាច់​ខាត ព្រោះ​ខុស​នឹង​ប្រកាស​របស់​នាយក​រដ្ឋ​មន្ត្រី​កាល​ពីខែ​កុម្ភៈ ដែល​ឲ្យ​ទប់​ស្កាត់​ឈើ​គ្រញូង​ដែល​«សូម្បី​តែ​តាម​ដេប៉ូ​ឈើ ក៏​មិន​អនុញ្ញាត​ឲ្យ​លក់​ផង»។ លោក​ថ្លែង​ថា៖ «ករណី​លែង​តៃកុង​នោះ​មែន នោះ​យើង​មិន​អាច​រក​ម្ចាស់​ឈើ​ពិត​ប្រាកដ​បាន​ឡើយ​។ តែ​ផុត​ដៃ​សមត្ថកិច្ច​ហើយ ពេល​ដល់​ដៃ​តុលាការ ជា​ឆន្ទានុសិទ្ធិ​របស់​គាត់​»។

លោក​បន្ត​ថា ក្រោយ​សវនាការ បុរស​សង្ស័យ​ទាំង​ពីរ​ដែល​មាន​ឈ្មោះ ញ៉ែម វ៉ាន់ដែន អាយុ​២២ ឆ្នាំ និង​ព្រូឡាន ឈ្មោះ ហូរ ប៊ុនរិទ្ធ អាយុ ២៦ឆ្នាំ ត្រូវ​គេ​យក​បន្ត​មក​សាក​សួរ​ឡើង​វិញ ដើម្បី​ដាក់​បទ​ចោទ​ប្រកាន់​ថ្មី តែ​មិន​ទាន់​មាន​លទ្ធផល​អ្វី​ឡើយ​។

លោក​ស្រី​ចៅ​ក្រម គឹម លុយ និង​លោក​ព្រះ​រាជ​អាជ្ញា ពេញ វិបុល មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ​កាល​ពី​ម្សិលមិញ​៕

This entry was posted in Uncategorized. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s