សង្ឃ​លួច​ផឹក​ស្រា​ច្រៀង​ខារ៉ាអូខេ​ជួប​គ្រោះថ្នាក់​ស្លាប់​ម្នាក់​របួស​ម្នាក់

តាកែវៈ មន្ត្រី​នគរបាល​ស្រុក​សំរោង​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា សង្ឃ​កំហូច​មួយ​អង្គ​បាន​សុគត​ភ្លាមៗ និង​មួយ​អង្គ​ទៀត​ព្រម​ទាំង​សិស្ស​គុន​ម្នាក់​បាន​រង​របួស​ធ្ងន់ នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាល​ពី​ម៉ោង ២​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អង្គារ​បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​ដើម​ អាកាស្យា ខណៈ​ត្រឡប់​ពី​លួច​ទៅ​សេព​សុរា​និង​ច្រៀង​ខារ៉ាអូខេ នៅ​ម្ដុំ​ស្ថានីយ​រថភ្លើង នៅ​ក្នុង​ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ។

លោក វង់ ង៉ែត អធិការ​រង​នគរបាល​ទទួល​បន្ទុក​សណ្ដាប់​ធ្នាប់​ចរាចរណ៍​ស្រុក​សំរោង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ជា​ព្រះ​សង្ឃ​នាម ស៊ីម សំណាង អាយុ ១៩​ឆ្នាំ គង់​នៅ​វត្ដ​កំហែង​ឃុំ​ព្រៃផ្គាំ ស្រុក​អង្គរបុរី បាន​សុគត​ភ្លាមៗ ចំណែក​ព្រះ​សង្ឃ​មួយ​អង្គ​ទៀត​នាម នីម បញ្ញា អាយុ​២១ឆ្នាំ ជា​អ្នក​បើក​បរ​ម៉ូតូ ហើយ​និង​កូន​សិស្ស​កំហូច​ម្នាក់​ទៀត ឈ្មោះ សៀ ហាន​(ប្រុស​) អាយុ​២៦ឆ្នាំ ដែល​ជិះ​កណ្ដាល បាន​រង​របួស​ធ្ងន់​បាក់​ភ្លៅ​ទាំង ២ នាក់។

លោក​អធិការ​រង វង់ ង៉ែត បាន​បន្ដ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ជន​រងគ្រោះ​ទាំង ៣នាក់ បាន​នាំ​គ្នា​ចេញ​ពី​វត្ដ​កំហែង​ទៅ​ផឹក​ស៊ី​ច្រៀង​ខារ៉ាអូខេ នៅ​ហាង​ម្ដុំ​ស្ថានីយ​រថភ្លើង នៅ​ក្នុង​ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ តាំង​ពី​ម៉ោង​៨-៩​យប់​ថ្ងៃ​ចន្ទ​រហូត​ដល់​រំលង​អាធ្រាត្រ​។ ក្រោយ​ពី​ផឹក​ស៊ី​ច្រៀង​ខារ៉ាអូខេ​ឆ្ងែត​ឆ្អន់​អស់​ចិត្ដ ពួកគេ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ម៉ាក​ស្ដេព ពណ៌​ស្លាប​កំភេម ពាក់​ស្លាក ពោធិ៍សាត់ 1B-0128 ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​សំដៅ​មក​វត្ត​វិញ​ប៉ុន្តែ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​នៅ​ក្នុង​ភូមិ​ក្ដុល ឃុំ​លំចង់ ម៉ូតូ​ក៏​រេ​ចង្កូត​ទៅ​បុក​ដើម​អាកាស្យា​នៅ​ខាង​កើត​ផ្លូវ​ពេញ​ទំហឹង​តែ​ ម្ដង​។ ក្រោយ​កើត​ហេតុ​ជន​រងគ្រោះ​ត្រូវ​សមត្ថកិច្ច​ចាត់​បញ្ជូន​ទៅ​សង្គ្រោះ​ បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ ។ ចំណែក​អ្នក​ដែល​ស្លាប់ សាក​សព​បាន​ប្រគល់​ឲ្យ​ទៅ​បង​ប្អូន​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

លោក​អធិការ​រង​ថ្លែងថា​៖ «ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​ការ​បើកបរ​ក្នុង​ពេល​ស្រវឹង​»។

ទាក់​ទង​ករណី​ព្រះសង្ឃ​លួច​សេព​គ្រឿង​ស្រវឹង​ជាមួយ​នឹង​សិស្ស​គុន​រហូត​ មាន​គ្រោះថា្នក់​ដល់​អាយុ​ជីវិត​នេះ លោក សីល​សុខ សារ៉ន ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​តាកែវ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា លោក​នៅ​មិន​បាន​ដឹង​នៅ​ឡើយ​ទេ តែ​ទោះ​ជា​យ៉ាង​ណា នេះ​ជា​រឿង​ដ៏​អាក្រក់​មួយ​ដែល​ពុទ្ធ​បរិស័ទ​មិន​អាច​ទទួល​យក​បាន។

លោក​ថ្លែង​ថា៖ «ការ​ប្រព្រឹត្ត​របស់​សង្ឃ​ទាំង​ពីរ​អង្គ​និង​សិស្ស​គុន​ម្នាក់​នោះ​ជា​អំពើ ​ល្មើស​នឹង​ធម៌​វិន័យ​សង្ឃ…មេ​គណ​ខេត្ត​និង​អនុ​គណ​ស្រុក រួម​ទាំង​គណៈ​កម្មការ​វត្ត​និង​អាជ្ញាធរ ត្រូវ​ចាត់​វិធានការ​ទៅ​តាម​ធម៌​វិន័យ​របស់​សង្ឃ​ព្រះ​ពុទ្ធ​សាសនា ក្នុង​ការ​ដាក់​ទោស​សង្ឃ​ដែល​មាន​ព្រះ​ជន្ម​ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​ កេរ្តិ៍​ឈ្មោះ​វត្ត​និង​ព្រះ​សង្ឃ​ឯ​ទៀត»៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s