តា​​ចាស់​ល្មោភ​កាម​អាយុ​ ៧៥​ ឆ្នាំ​ រំលោភ​ក្មេងស្រី​ ១៤ ​ឆ្នាំ​ បានសម្រេច ៦ ដង និង​គម្រាម​​បើ​ហ៊ាន​ប្តឹង​នឹង​ជាប់គុក​មួយ​គ្រួសារ​

ខេត្ដ​តាកែវ ៖ លោកតា​ឈ្មោះ មី សារឿន ហៅ វៀច អាយុ​៧៥​ឆ្នាំ ជាម​ន្ដ្រី​ពេទ្យ បង្អែក​ស្រុក​ត្រាំកក់​ចូល​និ​វត្ដ​ន៍ ត្រូវ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ រស់នៅ ក្បែរ​ផ្ទះ​គ្នា​ប្ដឹង​ចោទប្រកាន់ថា បាន​ចាប់ នាង​រំលោភ​ចំនួន​៦​ដង​រហូត​មាន​ផ្ទៃពោះ ៥​ខែ ទើប​បែកការណ៍ ។​ក្មេងស្រី​រងគ្រោះ​ឈ្មោះ យ​.​ច​.​ន អាយុ​១៤​ឆ្នាំ រស់នៅ​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ បាន​រៀបរាប់ ប្រាប់​អ្នកយកព័ត៌មាន​ថា រូប នាង​ត្រូវ លោកតា​វៀច ចាប់​នាង​រំលោភ​ជាច្រើន​ដង​មកហើយ​លើក​ទី​១ ខណៈ​ម្ដាយ​ឪពុក នាង​ចេញទៅ​ធ្វើការ ដោយ តា​វៀច បាន​ចាប់​នាង​អូស​ចូលទៅ​បន្ទប់​ថ្ម​ក្រោមផ្ទះ រួច​រំលោភ​រហូត​បាន សម្រេច​នៅពេល​ថ្ងៃត្រង់​ក្នុងអំឡុង​ខែធ្នូ ឆ្នាំ​២០១២ ។​ ​នាង​និយាយទៀតថា ក្រោយពី​តា​វៀច​ចាប់រំលោភ​រួច​គាត់ បាន​គំរាម​មិនឱ្យ​ប្រាប់​ឪពុកម្ដាយ​របស់​នាង​ទេ បើ​ហ៊ាន​ប្រាប់​គាត់​នឹង​សម្លាប់ ចោល ។​ នាង​បាន​បញ្ជាក់ថា ព្រោះតែ​ការ គំរាម​សម្លាប់ ទើប​នាង​មិន​ហ៊ាន​ទម្លាយ រឿងនេះ​ប្រាប់​ឪពុកម្ដាយ តែ​រហូតមក ដល់​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ទី​២ ម្ដាយ​របស់​នាង សង្ស័យ ក៏​ហៅ​នាង​មក​សួរនាំ ។ ពេល នោះ​នាង​ក៏បាន​រៀបរាប់​ពី​សកម្មភាព​តា​វៀច​បាន​ចាប់​នាង​រំលោភ​ជា​ បន្ដបន្ទាប់ ។​​លោក យ៉ាង ជា អាយុ​៣៥​ឆ្នាំ ជា​កម្ម ករ​សំណង់​និង​ជា​ឪពុក និង​ម្ដាយ ប៊ុន ញៀន អាយុ​៣២​ឆ្នាំ ជា កម្មការិនី​រោងចក្រ ក្រោយពី​ដឹង​រឿង​គាត់​ក៏បាន​នាំ កូនស្រី​មកប្ដឹង​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ត្រាំកក់ ប៉ុន្ដែ​ក្រោយពី​ប្ដឹង សមត្ថ កិច្ច​បាន​កោះហៅ​ជនសង្ស័យ​មក​សាកសួរ តែ​ក្រោយមក​បាន​ដោះលែង​ទៅវិញ ដោយ​សមត្ថកិច្ច​អះអាងថា ពុំមាន ភស្ដុតាង​ដាក់បន្ទុក ។​លោក​បានឱ្យដឹង​ដែរ​ថា ជនសង្ស័យ “​តា​វៀច​”​បាន​ទៅ​គំរាម​ក្រុមគ្រួសារ របស់គាត់​ថា “​បើ​ប្ដឹង​អញ​មិន​ឈ្នះ អញ​ប្ដឹង​វិញ ហើយ​ចាប់​ដាក់គុក​មួយ ពូជ​”​។ ឪពុក​ក្មេងស្រី​បាន​បន្ដថា ជន សង្ស័យ​ជា​អ្នកមាន​ទ្រព្យសម្បត្ដិ​និង​អំណាច ដូច្នេះ​គេ​មិន​ខ្លាច​ការប្ដឹង​ផ្ដល់​របស់​ពួក គាត់​ឡើយ ។ រហូតមកដល់​ពេលនេះ ខាង​សមត្ថកិច្ច​ពុំទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​ចំពោះ​ពាក្យបណ្ដឹង​កូន​ របស់ គាត់ ។​ ​ទាក់ទិន​បណ្ដឹង​ក្មេងស្រី លោក​ម៉ី សារឿន ហៅ​វៀច បាន​បកស្រាយ​ថា រឿងនេះ លោក​មិនដឹង​ទេ ខុសត្រូវ យ៉ាងណា សម្រេច​ទៅលើ​តុលាការ ។លោក​បាន​បន្ដថា អ្នកកាសែត​បើ​ហ៊ាន ចុះផ្សាយ​ពី​រឿង​គាត់ គាត់​នឹង​ប្ដឹង​ព្រោះ កូនចៅ​របស់គាត់ មិនឱ្យ​អ្នកណា​ចេញ ផ្សាយ​រឿងនេះ​ទេ ហើយ​កូនៗ​របស់គាត់ សុទ្ធតែជា​អ្នកមាន​លុយ មានអំណាច ។​ ​អធិការ​ស្រុក​ត្រាំកក់ មិនអាច​សុំ​ការពន្យល់​បាន ទេ តែ​លោក យូ អាន អធិការរង​ទទួល បន្ទុក​ព្រហ្មទណ្ឌ​ស្រុក​ត្រាំកក់​បានឱ្យដឹងថា មន្ដ្រី​ជំនាញ​របស់លោក​បានទទួល​ពាក្យ បណ្ដឹង​ក្មេងស្រី​រងគ្រោះ​រួចហើយៗ​សមត្ថ កិច្ច​បាន​ចោទប្រកាន់​ហើយ​ដែរ ព្រោះ មាន​សាក្សី​៣​នាក់​បាន​បំភ្លឺ ជុំវិញ​ករណី នេះ​ថា បានឃើញ​តា​វៀច​រំលោភ​ក្មេង ស្រី​តាំងពីដើម​រហូតដល់​ចប់ ។

លោក អធិការរង​បានឱ្យដឹងថា សំណុំរឿង​ក្មេង ស្រី​រងគ្រោះ ត្រូវបាន​បញ្ជូនទៅ​តុលាការ ហើយ​បច្ចុប្បន្ន សំណុំ​រឿងនេះ ស្ថិតក្នុង ដៃ​តុលាការ​នៅឡើយ ។​ ​គួរ​បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ​ជា កូនស្រី​ច្បង ក្នុងចំណោម​បងប្អូន​៣​នាក់ ស្ថិតក្នុង​គ្រួសារ​មួយ មាន​ជីវភាព​ក្រីក្រ ។ បណ្ដឹង​របស់​នាង​អ្នកស្រុក​និយាយថា មិន រំពឹង​ឈ្នះ​លោក ម៉ី សារឿន ហៅ តា​វៀច មន្ដ្រី​ពេទ្យ​ចូល​និ​វត្ដ​ន៍​បានទេ ព្រោះ គ្រួសារ​កូនចៅ​របស់គេ​មាន​លុយ​មាន អំណាច ។ ​ជាមួយ​ការលើកឡើង​របស់​អ្នកភូមិ គ្រួសារ​ក្មេងស្រី​រងគ្រោះ ដែល​ស្ថិតក្នុង ជីវភាព​ក្រីក្រ មានតែ​តុលាការ​ប៉ុណ្ណោះ ដែល​អាចជួយ​រក​យុត្ដិធម៌​ចំពោះ​ក្មេង ស្រី​រងគ្រោះ​បាន ៕ ​

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s