នារី​ក្រមុំ​បាត់​ខ្លួន​៣​ថ្ងៃ​ម្តាយ​តាម​រក​ឃើញ​នៅ​ផ្ទះ​ប្រុស​ស្នេហ៍

រាជធានីភ្នំពេញ ៖ នាងក្រមុំម្នាក់បាត់ខ្លួនអស់ រយៈពេល៣ថ្ងៃមកហើយពេលនេះ ត្រូវម្តាយតាមរកឃើញនៅផ្ទះប្រុសស្នេហ៍ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣ ឧសភា ២០១៣ នៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រួចបានទៅប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាល គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ បន្ទាប់ពីសាកសួរនាងប្រាប់ឱ្យដឹងថា មិនបានខូចខាតខ្លួន ប្រាណជាមួយគ្នាទេ ហើយក៏នាំគ្នាត្រឡប់ទៅវិញ ដោយមិនបានប្តឹងប្តល់អ្វីឡើយ ។

ប្រភពព័ត៌មានបានឱ្យដឹងថា នាងក្រមុំដែលបានទៅដេកជាមួយ ប្រុសស្នេហ៍នោះឈ្មោះវង់ សុភ័ស្ត អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រមួយនៅក្នុងភូមិអន្លង់ក្ងាន់ សង្កាត់ឃ្មួញ និងមានទីលំនៅផ្ទះលេខ១៦៨ ក្រុមទី៥ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ប្រភពព័ត៌មានបន្តថា នាងក្រមុំបានបាត់ខ្លួនកាលពីព្រឹកថ្ងៃទី១ ឧសភា ២០១៣ គឺរយៈពេល៣ថ្ងៃមកហើយ ត្រូវបានម្តាយតាម រកគ្រប់ច្រកល្ហកមិនឃើញ ។ ក្រោយមកតាមរយៈមិត្តភក្តិបានដឹងថា នាងមានសង្សារម្នាក់ឈ្មោះសំណាង ធ្វើជាកម្មករក្រុមហ៊ុនកូកាកូឡា ក៏បានទៅរកនៅផ្ទះប្រុសស្នេហ៍ ស្រាប់តែបានឃើញនាងនៅទីនោះ ក្រុមគ្រួសាររបស់នាងក៏បាននាំគ្នា ទៅប្តឹងប៉ូលិស តែបន្ទាប់ពីសួរនាំថា ពុំមានការខូចខាតអ្វីពួកគេក៏មិនប្តឹងវិញ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s