វីដេអូថ្មីៗ ទទួលពត៌មាន កាលវិភាគ បារាំង-អាពាហ៍ពិពាហ៍ នៃភេទដូចគ្នា៖ ការតស៊ូនៅបន្តធ្វើ បារាំង-អាពាហ៍ពិពាហ៍ នៃភេទដូចគ្នា៖ ការតស៊ូនៅបន្តធ្វើ ដង្ហែក្បួនបង្ហាញវប្បធម៌អាស៊ី នៅទីក្រុងរូប៊េ ប្រទេសបារាំង ដង្ហែក្បួនបង្ហាញវប្បធម៌អាស៊ី នៅទីក្រុងរូប៊េ ប្រទេសបារាំង ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត សិទ្ធិកម្មករធ្វើការតាមផ្ទះ ក៏ជា«សិទ្ធិកម្មករ» Yesterday 16:36 ប័តថឺផ្លាយ៖ ទូរស័ព្ទ​ដៃ​ទំនើប​ថ្មី «ឥត​ខ្ចោះ» របស់​ក្រុមហ៊ុន​អេចធីស៊ី Yesterday 14:07 អេវើតុន ជឿជាក់ថាឈ្នះ លីវើភូល​​ Yesterday 10:18 អាមេរិក៖ មាន​ភស្ដុតាង​នៃ​ការ«​ស៊ី​សាច់​មនុស្ស» នៅ​​ក្នុង​កុលសម្ព័ន្ធ​មួយ (VDO) Yesterday 6:46 អាមេរិក៖ ក្មេង​ប្រុស​ម្នាក់​បាញ់​សម្លាប់​ ប្អូនស្រី​ខ្លួន​ឯង​អាយុ​២​ឆ្នាំ Yesterday 6:39 បាល់ទាត់៖ បាយឺន ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​បំបាក់ បាសា ក្នុង​ផ្ទះ​ទៀត Yesterday 6:02 ទិវាពលកម្មអន្តរជាតិ៖ ត្រូវ​ធានា​ការ​រស់​នៅ​សមរម្យ ដល់​កម្មករ​និយោជិក និង​មន្ត្រី​រាជការ 5/1 17:21 បុរីកីឡា៖ នៅ​​តែ​គ្មាន​ដំណោះ​ស្រាយ សម្រាប់​ជម្រក​សម្រាប់​​ពលរដ្ឋ? 5/1 15:27 វីធីសាស្ត្រ​៨​យ៉ាង ដើម្បី​ធ្វើ​ឲ្យ​ប្រុសៗ ឈ្លក់​វង្វេង​នឹង​រូប​អ្នក 4/30 14:00 ព្យាករណ៍ឧត្តុនិយម យោបល់និងមតិថ្មីៗ Are you everything considered facelift surrounding aging outlandish your appearance? … UniobrePrione 2013/5/3 3:08:51 គួរអោយ អាណោចអាធមណាស់ ហើយចង់កប�… mon moon 2013/4/2 12:52:30 ខ្ញុំចង់ឲ្យបន្ថែម ចំណេះដឹង អភ�… ដីនាសុខគុន 2013/4/1 5:32:13 we need peace pp 2013/3/31 8:19:48 អស់លោកទាំងអស់គ្នា មិនដឹងថាលោក… គ្មានបានការសោះ 2013/3/26 7:28:18 រូបភាពប្រចាំថ្ងៃ by Monoroom Mar 31, 2013 by Monoroom Mar 31, 2013 អ្នកទស្សនា 19 user(s) are online (8 user(s) are browsing Article Newsreader) Members: 1 Guests: 18 Monoroom, more… « អេវើតុន ជឿជាក់ថាឈ្នះ លីវើភូល​​ សិទ្ធិកម្មករធ្វើការតាមផ្ទះ ក៏ជា«សិទ្ធិកម្មករ» » ចែករំលែក អត្ថបទនេះ ដាក់វាចា អត្ថបទ ផ្សេងទៀត ប័តថឺផ្លាយ៖ ទូរស័ព្ទ​ដៃ​ទំនើប​ថ្មី «ឥត​ខ្ចោះ» របស់​ក្រុមហ៊ុន​អេចធីស៊ី

ទូរស័ព្ទដៃទំនើប ស៊េរីថ្មី របស់ក្រុមហ៊ុន អេចធីស៊ី (HTC) ប័តថឺផ្លាយ (Butterfly) ជាទូរស័ព្ទដៃ ដែលមានដំណើរការយ៉ាង​ល្អ​ជាមួយ ប្រព័ន្ធមេ អេនដ្រយ (Android) ប្រកបដោយសមត្ថភាព និងលក្ខណៈប្រចាំខ្លួនយ៉ាងពិសេសៗ មិនចាញ់ទូរស័ព្ទ​របស់ក្រុមហ៊ុន ស៊ាំងស៊ុង (Samsung) នោះទេ។


ការបង្ហាញដំបូងរបស់គម្រោងទូរស័ព្ទប័តថឺផ្លាយ នៅតៃវ៉ាន់ កាលពីខែធ្នូឆ្នាំ២០១២កន្លងទៅ។ (រូបថត Xinhua)

ជាមួយនឹងទំហំអេក្រង់ធំ ម៉ាស៊ីនដំណើរការលឿន និងការរចនាម៉ូដ ដ៏គួរឲ្យទាក់ទាញទៀតផងនោះ ប័តថឺផ្លាយ បានក្លាយ​ជាទីចំណាប់អារម្មណ៏មួយ នៅឆ្នាំ២០១៣នេះ។

ប័តថឺផ្លាយ មានទំហំអេក្រង់ ៥អ៊ីញ អាចបង្ហាញរូបភាពបានទំហំ ១០៨០ភិចស្ស៊ែល។ នៅក្នុងម៉ាស៊ីនទូរស័ព្ទ រួមមាន​ស៊ីភីយូ (CPU) ទំហំ ១.៥ ជីហ្គាអែក, អង្គចងចាំ (RAM) មានទំហំ ២ជីហ្គាបៃ, ទទួលការផ្ទុកបានទំហំ ១៦ជីហ្គាបៃ និងអាច​បន្ថែម​កាត​ផ្ទុកក្រៅបាន។ ម៉ាស៊ីនថតខាងក្រោយ មានសមត្ថភាពចាប់រូប បានទំហំ ៨ម៉េហ្គាភិចស្ស៊ែល និងម៉ាស៊ីនថត​ខាងមុខ មានទំហំ ២.១ ម៉េហ្គាភិចស្ស៊ែល។

ជាធម្មតា សម្ភារះដែលមានទំហំអង្កត់ផ្ចិតដល់ទៅ ៥អ៊ីញ ហាក់ដូចជាមានទម្ងន់ធ្ងន់បន្តិច ក្នុងការកាន់។ ប៉ុន្តែក្រុមហ៊ុន អេចធីស៊ី បានរចនារូបរាងយ៉ាងរាបស្តើង ដែលអាចឲ្យអ្នកប្រើប្រាស់ ដាក់ទូរស័ព្ទនេះនៅក្នុងហោប៉ៅខោបាន។

ទូរស័ព្ទដៃនេះ ប្រតិបត្តិការដោយប្រព័ន្ធ អេនដ្រយ ៤.១ ជេលីប៊ីន (Jelly Bean)។ វាអាចបង្ហាញរូបភាពបានទំហំ ៤៤១ ភីផីភិចស្ស៊ែល (ppi pixel) ដូចទៅនឹង ស៊ាំស៊ុង ហ្គាឡាក់ស៊ី អេស៤ (Samsung Galaxy S4)។ នេះមានន័យថា អក្សរនៅ​លើអេក្រង់របស់អ្នក វីឌីអូ រូបថត នៅលើហ្វេសប៊ុក ឬយូធូប នឹងមើលទៅ មានភាពច្បាស់ថ្លាយ៉ាងអស្ចារ្យជាទីបំផុត។

ចំពោះសមត្ថភាពនៃម៉ាស៊ីនថតវិញ វាអាចថតជាវីឌីអូយឺតៗ អាចថតជារូបភាពធម្មតា និងអាចឲ្យអ្នកកំណត់ចំនួន ទៅតាម​បរិមាណ ដែលអ្នកត្រូវការ ហើយអាចថតរូបបានរហូតដល់ទៅ ៩៩សន្លឹក ដោយគ្រាន់តែចុចចំនួន ១ដងតែប៉ុណ្ណោះ។ នៅ​ជាមួយនឹងម៉ាស៊ីនថតខាងក្រោយ ទូរស័ព្ទនេះនៅមានបំពាក់ដោយ លីដផ្លាស (LED flash)មួយទៀត ដែលនឹងជំនួយ​ដល់​ការចាប់រូបភាព នៅពេលណាខ្វះខាតពន្លឺ។

ប័តថឺហ្វឺឡាយ មានទម្ងន់ ១៤០ក្រាម រីឯថ្មរបស់វា ជាប្រភេទលីប៉ូ (Li-Po) ដែលមានកំរិតថាមពលដល់ទៅ ២០២០ មីលី​អំពែម៉ោង។ នៅប្រទេសកម្ពុជា ទូរស័ព្ទដ៏ទំនើបនេះ នឹងប្រហែលជាដាក់លក់ ក្នុងតម្លៃជុំវិញ ៦២០ដុល្លាសហរដ្ឋអាមេរិក តែនៅមិនទាន់មានការអះអាងជាក់លាក់នៅឡើយ។

សរុបមក ទូរស័ព្ធប័តថឺហ្វឺឡាយ មានចំណុចល្អៗ ជាច្រើន ប៉ុន្តែទូរស័ព្ទដៃនេះ ត្រូវប្រឈមនឹងគូប្រជែងខ្លាំងៗ មួយចំនួន​នៅលើទីផ្សារ ដូចជា អេចធីស៊ី វ័ន (HTC One), អាយហ្វូន៥ (Iphone5) និងហ្គាឡាក់ស៊ី អេស៤ ជាដើម៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s