វីដេអូ៖ ក្មេងស្រី ៤ឆ្នាំ បានស្លាប់ដោយសារតែអំពើ ចាប់រំលោភ

បន្ទាប់ពីមាន ការធ្វើបាតុកម្មទៅលើ ការរំលោភបំពានផ្លូវភេទ ទៅលើ ក្មេងស្រី នៅក្នុងប្រទេសឥណ្ឌាមិនបានប៉ុន្មានសប្ដាហ៍ផង ស្រាប់តែខាងមន្ទីរពេទ្យរដ្ឋធ្វើការ ប្រកាសពីក្មេងស្រី ម្នាក់ដែលត្រូវគេចាប់រំលោភកាលពីពេលថ្មីៗនេះ បានស្លាប់បាត់ទៅហើយ។

យោងទៅតាមសារព័ត៌មានរបស់ស៊ីអិនអិន បានឲ្យដឹងថា ក្មេងស្រីដែលជាជនរងគ្រោះនេះ មានអាយុ ៤ឆ្នាំ បានស្លាប់កាលពីថ្ងៃច័ន្ទ នៅក្នុងមន្ទីរពេទ្យមើលថែក្មេង ក្នុង Nagpur នៃរដ្ឋ Maharashtra ប្រទេសឥណ្ឌា។ យ៉ាងណាមិញ ក្មេងស្រីនេះ ត្រូវបានគេចាប់ពង្រត់ និងរំលោភ ហើយត្រូវបានប្រទះឃើញនៅថ្ងៃបន្ទាប់ ក្នុងសភាពមិនដឹងខ្លួន និងមានឈាមពេញខ្លួនទៅហើយ។ ក្នុងពេលភ្លាមៗនោះ នាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលមិនបានប៉ុន្មានផង នាងក៏ស្លាប់ទោះបីជាមានការជួយជ្រោមជ្រែង ពីក្រុមគ្រូពេទ្យក៏ដោយ។

តាមប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងទៀតថា អ្នកដែលចាប់រំលោភក្មេងស្រីនេះ គឺជាបុរសម្នាក់ដែលមានអាយុ ៣៥ឆ្នាំ ដែលនៅពេលនេះ ក្រុមគ្រួសាររបស់ក្មេងស្រី កំពុងតែទាមទារភាពយុត្ដិធម៌ ក្នុងការដាក់ទោសទៅលើ ជនចាប់រលោភនោះ។

តើប្រិយមិត្ដយល់យ៉ាងណា?

សូមទស្សនាវីដេអូទាំងអស់គ្នា៖

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s