ប្រជាពលរដ្ឋ ៩គ្រួសារ ចោទប្រកាន់​ អភិបាល ស្រុកកោះញែក អង្កន់ដីរបស់រដ្ឋ លក់ចែកប្រាក់គ្នា

មណ្ឌលគិរី៖ អភិបាលស្រុកកោះញែក រងការចោទប្រកាន់ ពីសំណាក់ប្រជាពលចំនួន ៩គ្រូសារថា សង្ស័យរួមគំនិតជាមួយ ឈ្មួញ ដើម្បីអង្កន់ដីរបស់រដ្ឋលក់ចែកប្រាក់គ្នា ហើយដីនោះជាទីលានយន្តហោះ ពីសម័យសង្គមរាស្រ្តនិយម ស្ថិតនៅនៅភូមិ រង្សី ឃុំស្រែសង្គម ស្រុកកោះញែក ដែលពួកគាត់ បានមករស់នៅជាយូរឆ្នាំមកហើយ ។

យោងតាម ប្រភពព័ត៌មានពីប្រជាពលរដ្ឋទូទាំង ស្រុកកោះញែក និងសមត្ថកិច្ចនៅទីនោះ បានបង្ហើបប្រាប់ឲ្យអ្នកយកព័ត៌មាន ដើមអម្ពិល ប្រចាំខេត្តមណ្ឌលគិរីថា ដីទីតាំងសំរាប់ព្រលានយន្តហោះរបស់រដ្ឋ គឺត្រូវបានចុះបញ្ជីសារពើភ័ណ្ឌរដ្ឋ តាំងពីយូរ ណាស់មកហើយ ដីនោះមាទំហំទទឹង ១៣០ម៉ែត គុណ ៥០០ម៉ែត្រ ប៉ុន្តែក្រោយមក មានប្រជាពលរដ្ឋបានមករស់នៅ អមសង ខាងដីព្រលាននេះជាច្រើនគ្រួសារ។

ប្រភពបានបញ្ជាក់ យ៉ាងច្បាស់ទៀតថា បច្ចុប្បន្ននេះត្រូវបានមេឈ្មួញម្នាក់ឈ្មោះ សាំង កុសល់ ភេទប្រុស អាយុជាង ៤០ឆ្នាំ មុខរបរមន្រីយោធាព្រំដែន និងជាប្រធានផ្សារ នៅស្រុកកោះញែក បានរត់ការជាមួយមន្រ្តីស្រុកកោះញែក ជាច្រើនរូប ដើម្បី រៀបចំគំរោង ក្នុងការដោះដូរទីតាំងដីព្រលាននេះ ព្រមទាំងទីតាំងដីស្នាក់ការ បក្សស្រុកផងដែរ មកដោះដូរទៅកន្លែងផ្សេង។ ហើយយកទីតាំងនេះ ដើម្បីធ្វើការអភិវឌ្ឍន៍។

ប៉ុន្តែជាក់ស្តែងសព្វថ្ងៃនេះ ដីទីតាំងព្រលាននេះ គេពុំទាន់ឃើញមានការវិនិយោគអ្វីឡើយ បែរជាឃើញដីទីតាំងមួយនេះ ត្រូវ បានពុះអង្កន់ជាដីឡូត៍ និងប្លង់ជាច្រើនទៀត (សង្ស័យមេឈ្មួញលក់ដូរ) ព្រោះហាងឆេងដីសព្វថ្ងៃ កំពុងត្រូវប៉ាន់ខ្លាំង់ណាស់ ដោយក្នុងតំលៃក្បាលដីមួយម៉ែត្រ ថ្លៃ១០០០ដុល្លារ ឯណោះ។

គួបញ្ជាក់ផងដែរថា ក្នុងចំណោប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលបានរស់នៅអមសងខាងដីព្រលាននោះ អ្នកត្រូវបានគេវាស់ វែងឲ្យហើយ តែគ្រួសាខ្លះពុំត្រូវបានវាស់វែងឲ្យឡើយ។ រហូតដល់សព្វថ្ងៃនេះ ត្រូវបានប្រជាពលរដ្ឋចំនួន៩គ្រួសារ បានកើត ទុក្ខមិនសុខចិត្ត មកពឹងពាក់ឲ្យថ្នាក់ដឹនាំខេត្តមណ្ឌលគិរី ជួយដោះស្រាយ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋទាំង៩គ្រួសារខាងលើ ដែលបានរស់នៅសងខាងព្រលាននេះ ត្រូវបានឈ្មោះ សាំង កុសល់ មេឈ្មួញប្តឹងចោទប្រកាន់ថា ពួកគាត់មករស់នៅលើដី របស់ខ្លួន ដែលបម្រុងធ្វើការវិនិយោគសព្វថ្ងៃ។

ប្រជាពលរដ្ឋបានឲ្យដឹងបន្តទៀតថា ដីសងខាងព្រលានយន្តហោះនេះ ពួកគាត់បានរស់នៅទីនោះ តាំងពីរយូលង់ណាស់មក ហើយ ដោយឡែកលោក សាំង កុសល់ ទើបតែមករស់នៅទីនេះថ្មីៗនេះទេ ។

ពាក់ព័ន្ធករណី ចោទប្រកាន់ខាងលើនេះ អ្នកយកព័ត៌មាន ដើមអម្ពិល ប្រចាំខេត្ត បានសុំការបំភ្លឺពីលោក មើល សឿន អភិបាល ស្រុកកោះញែកដែរ តែលោកពុំបានធ្វើការបកស្រាយទេ ជុំវិញបញ្ហានេះ ដោយលោកឆ្លើថា រវល់ រួចហើយក៏បិទទូរស័ព្ទ។ ចំណែក លោក សាំង កុសល់ ដែលរងការចោទប្រកាន់ខាងលើ់នេះ អ្នកយកពត័មានយើង បានសុំការបំភ្លឺតែទូរស័ព្ទរបស់ លោកទាក់ទងពុំបានទេថ្ងៃនេះ។

ដោយសារមានពាក្យបណ្តឹង ជាញឹកញាប់អំពីបញ្ហាដីធ្លីនេះ ជាមួយប្រជាពលរដ្ឋចំនួន ៩គ្រួសារ កើតទុក្ខមិនសុខចិត្តនោះ ទើបអាជ្ញាធរខេត្ត លោក ចាន់ យឿន បានត្រឡប់ទៅឲ្យអភិបាលស្រុកកោះញែក ដើម្បីពិនិត្យធ្វើការដោះស្រាយ ដែល ហត្ថលេខានេះ បានធ្វើនៅថ្ងៃទី ៣០ ខែមេសា ២០១៣ នេះ។ ហើយដំណឹងចុងក្រោយ ចេញពីស្រុកញែក នៅពេលប្រជាពល រដ្ឋទាំង ៩គ្រសារ បានកាន់ចំណារ របស់លោកអភិបាលខេត្ត ដើម្បីយកទៅជូនលោក មើល សឿន អភិបាលស្រុក កោះញែក តែត្រូវលោក មើល សឿន មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ចូលសាលាស្រុកឡើយ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s