កាត់​ទោស​ករណី​ជួញ​ដូរ​ព្រហ្មចារី​ក្មេង​១៦ឆ្នាំ

ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ បាន​បើក​ជំនុំ​ជម្រះ​រឿង​ក្តី​ស្រ្តី​ពីរ​នាក់​ដែល​ជាប់​ចោទ​ពី​បទ​ សញ្ចារកម្ម ប្រព្រឹត្ត​លើ​ក្មេង​ស្រី​អាយុ ១៦ ឆ្នាំ​ម្នាក់ ដែល​បាន​ដេរ​ភ្ជិត​ប្រដាប់​ភេទ​នាង​ម្តង​ហើយ​ម្តង​ទៀត ដើម្បី​លក់​ព្រហ្មចារី​បាន។

ចៅក្រម​ជំនុំ​ជម្រះ លោក​ស្រី ចាំង ស៊ីណាត បាន​ថ្លែង​ថា ឈ្មោះ ទិត្យ ផុន(ស្រី)​អាយុ​៤៧ឆ្នាំ​ហៅ​ម៉ែ​ស្រីលក្ខណ៍ និង ជា គឹមយ៉េង អាយុ​៣២ឆ្នាំ ហៅ​ស្រី​ស្រស់ ឬ​ស្រី​ម៉ៅ ត្រូវ​ចោទ​ប្រកាន់​ដោយ​តុលាការ​ពី​បទ​សញ្ចារកម្ម ជា​បទ​ល្មើស​ស្ថិត​ក្រោម​ច្បាប់​ជួញ​ដូរ​មនុស្ស​និង​កេង​ប្រវ័ញ្ច​ផ្លូវ​ ភេទ។

មន្រ្តី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស បាន​ចាប់​ខ្លួន ស្រី​លក្ខណ៍ នៅ​សណ្ឋាគារ​មីនីកូ ក្នុង​ខណ្ឌ​ទួលគោក ភ្នំពេញ កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន ចំណែក​ឯ​ស្រី​ស្រស់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​ជួល​របស់​គាត់។

លោក​ស្រី​ចៅក្រម​លើក​ឡើង​ថា ជន​សង្ស័យ​ត្រូវ​ចាប់​ខ្លួន បន្ទាប់​ពី​ជន​រងគ្រោះ​ប្តឹង​ថា ជន​សង្ស័យ​នាំ​គេ​ទៅ​សណ្ឋាគារ​នៅ​ភ្នំពេញ​និង​សៀមរាប ដើម្បី​រួម​ភេទ​ជាមួយ​នឹង​បុរស​ជា​ថ្នូរ​នឹង​ប្រាក់​ដែល​ម៉ែ​ញ៉ែម​នឹង​កាត់​ យក​ក្នុង​ចំនួន​ច្រើន។

ជន​រងគ្រោះ​អាយុ ១៦ ឆ្នាំ​ប្រាប់​តុលាការ​ថា នាង​ជួប​ស្រី​ស្រស់​នៅ​ភ្នំពេញ ក្នុង​ខែ​សីហា ឆ្នាំ​២០១១ ហើយ​គាត់​ប្រាប់​នាង​ពី​ការងារ​ទទួល​បាន​ប្រាក់​ច្រើន។

នាង​បន្តថា ជន​ត្រូវ​ចោទ​បាន​នាំ​នាង​មក​ជួប​អតិថិជន​ម្នាក់​ក្នុង​ខែ​កញ្ញា ហើយ​ទទួល​បាន​ប្រាក់ ២០០ ដុល្លារ​អាមេរិក ដែល​ស្រី​ស្រស់​កាត់​យក​ពាក់​កណ្តាល​ជា​កម្រៃ​ជើង​សា។ បន្ទាប់​មក គាត់​បាន​នាំ​នាង​ទៅ​ជួប​អតិថិជន​ជា​ប្រចាំ​នៅ​ឯ​សណ្ឋាគារ។

ជន​រងគ្រោះ​វ័យ​១៦ឆ្នាំ បាន​បន្ត​ថា ដើម្បី​ឲ្យ​អតិថិជន​ជឿ​ថា នាង​នៅ​ក្រមុំ​និង​បាន​ប្រាក់​ច្រើន ស្រី​ស្រស់​ពេល​ខ្លះ​ដេរ​ប្រដាប់​ភេទ​នាង មុន​នឹង​បញ្ជូន​ទៅ​លក់​ភេទ​ក្នុង​តម្លៃ​ជាង​១ពាន់​ដុល្លារ។

លោក មាស ច័ន្ទពិសិដ្ឋ ព្រះ​រាជ​អាជ្ញា​រង ថ្លែង​ថា៖ «​ពួកគេ​ពិត​ជា​ប្រព្រឹត្ត​អំពើ​ល្មើស​ដូច​ចោទ​ប្រកាន់​មែន។ ដូច្នេះ ខ្ញុំ​សូម​រក្សា​បទ​ចោទ​នេះ ហើយ​ស្នើ​សុំ​តុលាការ​ផ្តន្ទាទោស​ពួកគេ»។

ទោះ​ជា​យ៉ាង​ណា ជន​សង្ស័យ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ក្នុង​អំឡុង​សវនាការ​កាល​ពី​ម្សិលមិញ ដោយ​និយាយ​ថា ពួកគេ​មិន​ស្គាល់​ជន​រងគ្រោះ​ទេ។

ឈ្មោះ ស្រី​ស្រស់ បដិសេធ​ថា គាត់​មិន​បាន​ដឹង មិន​ពាក់​ព័ន្ធ ឬ​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​នេះ​ទេ។

សាលក្រម​ករណី​នេះ​តុលាការ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី៣០ ខែ​ឧសភា​ខាង​មុខ​នេះ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s