ប្រទះឃើញ​ទារក​ម្នាក់ ត្រូវគេ​យកទៅ​ប្លុង​ចោល​​ សង្ស័យ​ម្ដាយ​គ្មាន​លទ្ធភាព​ចិញ្ចឹម​

រាជធានីភ្នំពេញ៖ ទារកម្នាក់ ត្រូវបានជនមិនស្គាល់មុខ រុំកន្សែងយកទៅប្លុងចោល នៅលើដីវាលមួយកន្លែង ក្រោមកម្ដៅថ្ងៃហែង ហើយត្រូវបានគេប្រទះឃើញ   នៅរស់រាន មានជីវិត នៅឡើយ ពេលនោះមានស្ត្រីម្នាក់ បានស្ម័គ្រចិត្ត យកទៅផ្ទះរបស់ខ្លួន ដើម្បីចិញ្ចឹមបីបាច់ ថែរក្សាក្នុងក្ដីអាណិតអាសូរបំផុត។ ហេតុការណ៌នោះ បាន          ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង២០នាទី ល្ងាច ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចដីវាលមួយកន្លែង ដែលមានទីតាំង ស្ថិតនៅ ព្រំប្រទល់ភូមិក្រាំងដូនទៃ    និង ភូមិព្រៃព្រីង ខាងត្បូងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ទារកម្នាក់នោះមានអាយុប្រហែល២ខែត្រូវជនមិនស្គាល់មុខរុំកន្សែងរួចនាំយកទៅប្លុងចោល ត្រង់ចំណុចខាងលើ ហើយត្រូវបានស្ត្រីម្នាក់ឈ្មោះខេន ណារ៉ុង មានទីលំនៅ ភូមិពោធិ៍ដុះ ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាំយកទៅចិញ្ចឹមបីបាច់ថែរក្សា។

តាមប្រភពព័ត៌មានបានឲ្យដឹងថាទារកម្នាក់នោះត្រូវបានជនមិនស្គាល់មុខនាំយកទៅប្លុងចោល មានរុំកន្សែងមួយផងដែរ ហើយគេមិនបានដឹងថាទារកនេះ ត្រូវបាន គេយកមកប្លុងចោលតាំងពីពេលណានោះឡើយ ខណៈនោះក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីកន្លែងដែលប្រទះឃើញទារកនោះក៏ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលនោះស្រាប់តែស្ត្រីឈ្មោះខេន ណារ៉ុង មានការអាណិតអាសូរបានស្ម័គ្រចិត្តនាំយកទៅផ្ទះរបស់ខ្លួនឯភូមិពោធិ៍ដុះ ឃុំបានគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីចិញ្ចឹម។ គេមិនបានដឹងថាឪពុកម្ដាយទារកម្នាក់នោះជានរណាម្នាក់ឡើយ ប៉ុន្តែមានការសន្និដ្ឋានថា ឪពុកម្ដាយគ្មានលទ្ធភាព ចិញ្ចឹម ព្រោះកត្តាជីវភាព ទីទ័លក្រ ទើបសម្រេចចិត្ត យកកូនទៅបោះចោលបែបនេះ។

ម្យ៉ាងវិញទៀតស្ត្រីជាម្ដាយរបស់ទារកនេះជ្រុលជ្រួសមានសង្សាររហូតដល់មានផ្ទៃពោះ សម្រាលកូនបានម្នាក់ ហើយទំនងខាងប្រុសជាសង្សារមិនទទួលខុសត្រូវទើបយកកូនទៅប្លុង ចោលបែបនេះ។ ប៉ុន្តែទោះបីជា បែបអំណះអំណាង ខាងលើនេះ គ្រាន់តែជាការ សន្និដ្ឋានមិតិ របស់ប្រជាពលរដ្ឋ មួយចំនួនតែប៉ុណ្ណោះ ឯការពិតយ៉ាងណា ក៏គ្មាននរណាម្នាក់ដឹកដែរ ព្រោះអត់មានអ្នកស្គាល់ឪពុកម្តាយរបស់គេពិតប្រាកដ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s