រន្ទះបាញ់ទាំងថ្ងៃ ត្រូវកម្មករម្នាក់ ស្លាប់ចោលប្រពន្ធ និងកូន៧នាក់

ព្រះសីហនុ៖ រន្ទះអប្រិយបានបាញ់កណ្តាលថ្ងៃ ប្រល័យជីវិតកម្មករម្នាក់ ស្លាប់ចោលប្រពន្ធ និងកូន៧នាក់ កាលពី វេលាម៉ោង ១ និង៤៥នាទីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៣ នៅក្នុងដីចំការមួយកន្លែងស្ថិតនៅភូមិអន្លង់ ក្រពើ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៊ិត ណុប នាយកគ្រប់គ្រងចំការទីកើតហេតុ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ជនរង គ្រោះដែលត្រូវរន្ទះបាញ់ផ្តាច់ជីវិតនោះ មានឈ្មោះ ហ៊ុន ហ៊ន ភេទប្រុស អាយុ ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពុងសិលា ខេត្តព្រះសីហនុ មានប្រពន្ធឈ្មោះ ភិន ស៊ួន និងមានកូន៧នាក់ រៀបការអស់ ២នាក់ហើយ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ បន្ទាប់ពីបានសម្រាកហូបបាយរួច កម្មករក្រុមហ៊ុននាំគ្នា ចេញធ្វើការរៀងៗខ្លួន ខណៈដែលជនរងគ្រោះ រួមនិងកម្មករដទៃទៀត កំពុងធ្វើការដូចសព្វដងនោះ ស្រាប់តែផ្ទៃ មេឃមានពពកខ្មៅ គ្របដណ្តប់ពីលើកសិដ្ឋាន។ ស្រាប់តែពេលនោះ ក៏មានបាតុភូតរន្ទះបាញ់មួយ ចុះមកត្រូវជន រងគ្រោះតែម្តង។

សពជនរងគ្រោះ ត្រូវបានក្រុមហ៊ុនឧបត្ថម្ភប្រាក់ និងចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Photo by DAP-NEWS

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s