សម្រេចឃុំ​ខ្លួន​កូន​ប្រុស​ថៅកែ​​ហាង​ស៊ុប​​គោ​ភ្នំ​ធំ​ពីបទ «ហិង្សា​ដោយ​ចេតនា»

ខេត្តបាត់ដំបង ៖ ក្រោយពីបញ្ចប់ ការសាកសួរ លោកចៅក្រម សាលាដំបូងខេត្ត បានសម្រេចចេញដីកា ឃុំខ្លួនកូនប្រុស ដ៏ទំនើងរបស់ថៅកែហាង «ស៊ុបគោភ្នំធំ» ជាបណ្តោះអាសន្ន ក្នុងពន្ធនាគារ កាលពីរសៀលថ្ងៃទី៧ ឧសភា ២០១៣ ដើម្បីបើកការស៊ើបអង្កេតបន្ត ខណៈសាច់ញាតិ បានប្រឹងប្រែង យ៉ាងខ្វាត់ខ្វែង ស្វែងរកកិច្ចអន្តរាគមន៍ ពីមន្ត្រីថ្នាក់លើមិនបានសម្រេច នេះបើតាមការផ្តល់ព័ត៌មានពីសមត្ថកិច្ចជំនាញ ។

មន្ត្រីបានប្រាប់ថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត លោកអឿន កុសល្យមុនី បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យឈ្មោះចៅ វួយខី វ័យ២០ឆ្នាំ កូនប្រុសថៅកែហាង «ស៊ុបគោភ្នំធំ» ក្រោយពីតំណាងអយ្យការ អមសាលាដំបូងខេត្ត ចោទប្រកាន់និស្សិតរូបនេះពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស» និងថែមទាំងចេញ បញ្ជា ឱ្យសមត្ថកិច្ច តាមចាប់ខ្លួន បក្សពួកក្រុមនេះ ប៉ុន្មាននាក់ទៀត ដែលកំពុងរត់ចោលស្រុក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s