CPP ចំអក​និង​គំរាម​បក្ស​ប្រឆាំង

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​តំណាង​រាស្ត្រ​ដែល​សុទ្ធ​តែ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចំអក​ឡក​ ឡឺយ ដាក់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា កាល​ពី​ម្សិល​មិញ​មុន​នឹង​ធ្វើ​ការ​គំរាម​កាត់​ប្រាក់​ខែ​ដោយ​សារ​តែ​តំណាង​ រាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​នោះ បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​បង្កើត​ថ្មី។

តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី ចំនួន ២៦ រូប និង​គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន ៣ រូប បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​ហើយ​ជា​គណបក្ស​ដែល​ទើប​តែ​ ត្រូវ​បាន​បង្កើត​ថ្មី​ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដើម្បី​ចូល​រួម​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នាថ្ងៃ​ទី២៨ ខែ​កក្កដា​ខាង​មុខ។

លោក ងួន ញិល អនុ​ប្រធាន​ទី​មួយ​រដ្ឋសភា លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ និង​លោក ជាម យៀប តំណាង​រាស្រ្ត បាន​ថ្លែង​ម្តង​ម្នាក់ៗ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​ដោយ​បាន​ ចំអក​ដាក់​គណបក្ស​ប្រឆាំង​មុន​ពេល​ពួកគេ​បាន​លើក​ឡើង​ថា ភាព​ស្រប​ច្បាប់​នៃ​វត្តមាន​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង នៅ​ក្នុង​រដ្ឋសភា​គឺជា​ចំណុច​វិវាទ។

លោក ស ខេង បាន​បន្ថែម​ថា៖ «​ក្នុង​ករណី​សមាជិក​គណបក្ស​នយោបាយ​មួយ​ស្នើ​សុំ​លាលែង​ពី​គណបក្ស​នោះ បុគ្គល​នោះ អាច​បាត់​បង់​សមាជិកភាព​តំណាង​រាស្រ្ត ដោយ​ស្វ័យ​ប្រវតិ្ត។ ដូច្នេះ នោះ មាន​ន័យ​ថា គាត់​មិន​មែន​ជា​សមាជិក​តំណាង​រាស្រ្ត​ទៀត​ទេ»។

ដោយ​មិន​បាន​ថ្លែង​លម្អិត​លោក​ស ខេង បាន​សង្កត់​ធ្ងន់​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ពន្យល់​ពី​បញ្ហា​នេះ​។ លោក ងួន ញ៉ិល បាន​បន្ទរ​តាម​ក្រោយ​លោក​ស ខេង ថា លោក​ចាត់​ទុក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ ប្រជុំ​រដ្ឋសភា កាល​ពី​ម្សិលមិញ​ថា​បាន​ធ្វើ​សកម្មភាព​នៅ​ក្រៅ​ភារកិច្ច​។ លោក ជាម យៀប បាន​ថ្លែង​ថា លោក​កំពុង​ពិចារណា​ផ្ញើ​លិខិត​ស្នើ​សុំ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា កាត់​ប្រាក់​ខែ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។

លោក ជាម យៀប បាន​ពន្យល់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ទាប់​ពី​បិទ​អង្គ​ប្រជុំ​រដ្ឋសភា​ថា៖ «​រាល់​បុគ្គល​ជាប់​ឆ្នោត​ដែល​ផ្តាច់​ខ្លួន​ពី​គណបក្ស​នយោបាយ​មួយ ត្រូវ​តែ​លាលែង​ពី​សមាជិកភាព​ដោយ​ស្វ័យ​ប្រវតិ្ត។ ដូច្នេះ ក្នុង​ឋានៈ​ជា​ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ខ្ញុំ​កំពុង​ត្រៀម​ចេញ​លិខិត​មួយ ស្នើ​សុំ​សម្តេច​ប្រធាន​រដ្ឋសភា​កាត់​ប្រាក់​ខែ​តំណាង​រាស្រ្ត ដែល​ចូល​រួម​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ»។

ការ​វាយ​ប្រហារ​ខ្លាំងៗ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​កាល​ពី​ម្សិល​មិញ​ហាក់​ដូច​ជា​ជំរុញ​ឡើង​ដោយ ​សារ​ការ​ជជែក​វែក​ញែក​លើ​សេចក្តី​ព្រាង​ច្បាប់​បង្ការ​អគ្គិភ័យ ដែល​ក្នុង​ពេល​ជជែក​ពិភាក្សា លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី បាន​លើក​ឡើង​ថា៖«ក្នុង​ឋានៈ​ជា​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ» លោក​ចង់​ឃើញ​ការ​ការ​ពារ​ល្អ​ប្រសើរ​ជាង​នេះ។ បើ​ទោះ​បី​ជា​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ពុំ​បាន​ខិតខំ​វាយ​បក​វិញ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយ​ប្រហារ​លើ​ខ្លួន​ក៏​ដោយ ក៏​ប៉ុន្តែ លោក សុវណ្ណ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន បន្ទាប់​ពី​កិច្ច​ប្រជុំ​រដ្ឋសភា​ថា លោក​រីក​រាយ​ដោយ​សារ​ប្រតិកម្ម​នេះ។

លោក​បាន​បន្ថែម​ថា៖ «​ខ្ញុំ​រីករាយ​នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​វាយ​ប្រហារ​បែប​នេះ​»។ លោក​បាន​បន្ថែម​ថា បើ​គិត​ពី​បញ្ញតិ្ត ៦ ខែ ការ​គំរាម​កាត់​ប្រាក់​ខែ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នេះ​គឺ​គួរ​ឲ្យ​ចង់ ​សើច​។ ថ្លែង​តាម​ទូរស័ព្ទ ក្រោយ​មក លោក សុវណ្ណ បាន​ពន្យល់​ថា ឥរិយាបថ​របស់​គណបក្ស​កាន់​អំណាច​បង្ហាញ​ថា ពួកគេ​ពិត​ជា​ខ្លាច​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ​៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s