កូន​កំលោះ​​៦៣​ឆ្នាំ​កូន​ស្រី​៧២​ឆ្នាំ​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​

ខេត្តកំពង់ឆ្នាំង ៖ សំឡេងភ្លេងបាយខុនចងដៃ បានបន្លឺឡើងតាមឃោសនសព្ទនា ព្រលឹមស្រាងៗធ្វើឱ្យប្រជា ពលរដ្ឋភូមិម៉ុងបារាំង សង្កាត់ប្អេរ ងឿងឆ្ងល់ក្នុងចិត្តដណ្តឹងសួរគ្នាថា នៅម្តុំភូមិនេះមានការកូន ក្រមុំកំលោះរបស់នរណា? ប៉ុន្តែអ្វីដែលធ្វើឱ្យប្រជា ពលរដ្ឋនឹកហួសចិត្ត និងស្ងើចសរសើរដោយសារតែកូនក្រមុំ មានអាយុ៧២ឆ្នាំ ចំណែកឯកូនកំលោះជាកន្លង់ហើរ ពីឆ្ងាយមានអាយុ៦៣ឆ្នាំ ដែលជាមង្គលការកូនក្រមុំវ័យ ចំណាស់យ៉ាងសែនមនោរម្យមួយ ព្រោះមានភ្ញៀវពិសារការចំនួន១៥តុ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ឧសភា ២០១៣ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ។

ជួបជាមួយកូនក្រមុំវ័យ៧២ឆ្នាំ បានរៀបរាប់ថា រូបគាត់ជាស្ត្រីមេម៉ាយគ្មានកូនទេ មានតែកូនស្រីចិញ្ចឹមម្នាក់ប៉ុណ្ណោះ។ គាត់បន្តទៀតថា រូបគាត់មានឈ្មោះអ៊ិន ស៊ីវ បច្ចុប្បន្នមាន អាយុ៧២ឆ្នាំ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ។ ចំណែកអនាគតប្តីគាត់ ដែលកំពុងរៀបមង្គលការនេះឈ្មោះង៉ែត សុផល ហៅទូច អាយុ៦៣ឆ្នាំ មានទីលំនៅភូមិអរីយក្សត្រ ឃុំអរិយក្សត្រ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s