ចុះបង្ក្រាប កន្លែងចាក់ កន្ទុយលេខ ឃាត់ខ្លួន បាន ៨នាក់ រួមទាំងមេកន្ទុយលេខ

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌសែន សុខ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ព្រះរាជ អាជ្ញា អមសាលាដំបូង រាជធានីភ្នំពេញ លោក កឺ ប៊ុណ្ណារ៉ា និងលោក ម៉ក់ ហុង អធិ ការនគរបាលខណ្ឌ នៅវេលាម៉ោង ៣ រសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៣ នេះ បានចុះទៅបង្ក្រាប កន្លែងលក់ចាក់ កន្ទុយលេខដ៏ធំមួយ ស្ថិតនៅផ្ទះលេខ ២០០ ផ្លូវលេខ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ដោយឃាត់ខ្លួនមនុស្សចំនួន ៨នាក់ ប្រុស ៥នាក់ ក្នុងនោះមានទាំងមេកន្ទុយ លេខជាស្ដ្រីម្នាក់ផងដែរ ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានថ្លែងឱ្យដឹងថា ក្រោយពីមាន បទបញ្ជាពីសំណាក់ស្នងការរងនគរបាល រាជធានីភ្នំពេញ និងជាប្រធានការិយាល័យ កណ្ដាលយុត្ដិធម៌ លោក ជួន ណារិន្ទ រួចមក កម្លាំងនគរបាលរបស់លោក ដឹកនាំបញ្ជាពី សំណាក់លោក កឺ ប៊ុណ្ណារ៉ា ចុះបង្ក្រាបទីតាំង លួចបើកកន្ទុយលេខខាងលើនេះ តែម្ដងទៅ។

លោកម៉ក់ ហុង បានបន្ដថា ក្នុងនោះ កម្លាំងសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួន មនុស្សចំនួន ៨នាក់ ប្រុស ៥នាក់ ហើយស្ដ្រី ម្នាក់ឈ្មោះ លី សុគន្ធា ដែលជាមេកន្ទុយ លេខ ក៏ត្រូវឃាត់ខ្លួនផងដែរ ។ មន្ដ្រីនគរ បាល ដែលចូលរួមក្នុងប្រតិបត្ដិការនេះបាន ឱ្យដឹងថា ម្ចាស់កន្ទុយលេខ លី សុគន្ធា ខាង លើនេះ បានលួចបើកជាយូរណាស់មក ហើយ មិនដែលមានសមត្ថកិច្ច ឬអាជ្ញាធរ ណា ចុះទៅបង្ក្រាបហើយ ហើយស្ដ្រីម្នាក់ នេះ បានប្រើរូបភាពបើកហាងលក់សំបក កង់រថយន្ដ ប៉ុន្ដែ ធាតុពិតលួចបង្កប់ល្បែង ចាក់កន្ទុយលេខ ។ បើតាមសមត្ថកិច្ចនៅ ពេលដែលចុះបង្ក្រាបនោះ ឧបករណ៍ និង សម្ភារៈជាច្រើន នៅក្នុងផ្ទះត្រូវបានសមត្ថ កិច្ចប្រទះឃើញ ហើយរឹបអូសយក ។ បច្ចុ ប្បន្ន ជនសង្ស័យទាំងនេះ ត្រូវបាននាំខ្លួន ទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែន សុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s