បុរស​អាល្លឺម៉ង់​ផ្ញើ​កូន​ស្រី ដូច​យក​ពង​មាន់​ផ្ញើ​ក្អែក

រាជធានីភ្នំពេញ ៖ រឿងរ៉ាវចាប់រំលោភ ក្មេងស្រីជាអនីតិជន កូនកាត់អាល្លឺម៉ង់-ខ្មែរ បានធ្វើឱ្យមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ហើយករណីនេះ ត្រូវបានសមត្ថកិច្ច ការិយាល័យ ប្រឆាំងបទល្មើសព្ រហ្មទណ្ឌតាមប្រព័ន្ធកុំព្យូទ័រ នៃនាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ផ្សាយក្នុងគេហទំព័រឱ្យដឹងថា នៅថ្ងៃទី៧ ឧសភា ការិយាល័យ ដែលទើបបង្កើតថ្មីមួយនេះ បានឃាត់ខ្លួនគ្រូទស្សន៍ទាយ និងគ្រូឱសថបុរាណម្នាក់ ដែលអ្នកខេត្ដមណ្ឌលគិរីហៅថា «តាបស»។

ការឃាត់ខ្លួនគ្រូទស្សន៍ទាយនេះ បានធ្វើឡើងនៅព្រែកក្ដាម ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ។ មន្ដ្រីនគរបាលបានឱ្យដឹងថា ដើមបណ្ដឹងមានឈ្មោះ Engel Sherber Wolfagang ភេទប្រុស អាយុ៥៥ឆ្នាំ ជាជនជាតិអាល្លឺម៉ង់ ដែលមានកូនស្រីកាត់ខ្មែរម្នាក់ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ក្នុងពាក្យបណ្ដឹងរៀបរាប់ថា កាលពីខែសីហា ឆ្នាំ២០១២ ឈ្មោះ ជិន រ៉ាម៉ូ ដែលតាំងខ្លួន ជាគ្រូទស្សន៍ទាយ បានលួងលោមបោកបញ្ឆោតកូនស្រីគាត់ អាយុ១៣ឆ្នាំ រំលោភសេពសន្ថវៈនៅផ្ទះរបស់គេក្នុងទីរួមខេត្តមណ្ឌលគិរីបានសម្រេចជាញឹកញាប់ទៀងផង ។ យោងទៅតាម ពាក្យបណ្ដឹងរបស់បុរសជនជាតិអាល្លឺម៉ង់នេះហើយ ទើបសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ជិន រ៉ាម៉ូ ដែលជាគ្រូទស្សន៍ទាយ និងជាគ្រូផ្សំថ្នាំបុរាណនេះ ។

នៅចំពោះមុខនគរបាលប្រឆាំងបទល្មើសព្រហ្មទណ្ឌតាមប្រព័ន្ធកុំព្យូទ័រនៃក្រសួងមហាផ្ទៃ ជនឈ្មោះ ជិន រ៉ាម៉ូ បានឆ្លើយថា ការពិតរូបគេស្រឡាញ់កូនកាត់ខ្មែរ-អាល្លឺម៉ង់នេះ និងចាត់ទុកជាប្ដីប្រពន្ធទៅអនាគតទៀតផង ហើយឪពុករបស់គេក៏យល់ព្រមដែរ ។ ពិតណាស់រូបគេធាតុដើមជាកូនខ្មែរ តែបានទៅរស់នៅ ជាមួយ ជនជាតិមានស្រុកជាប់ព្រៃភ្នំ ក្នុងខេត្ដមណ្ឌលគិរី ទើបអ្នកស្រុកនៅទីនោះយល់ច្រឡំថាគេជាជនជាតិភាគតិច ។ ដោយមានចំណង់ចំណូលចិត្តចង់ធ្វើជាគ្រូទស្សន៍ទាយ និងផ្សំថ្នាំបុរាណ នៅក្នុងខែ សីហា ឆ្នាំ២០១២ ខ្លួនបានមករៀនមន្ដអាគមជាមួយតាបសម្នាក់នៅលើកំពូលភ្នំឈ្ងោក ក្នុងខេត្ដកំពត ។ ពេលកំពុងរៀនមន្ដអាគមនោះ ក៏មានស្រ្ដីចំណាស់ម្នាក់ ដែលជាអ្នកថែរក្សាតាបសគ្រូរបស់ខ្លួន ចុះឡើងយកស្បៀងអាហារទៅផ្គត់ផ្គង់ទាំងគ្រូទាំងខ្លួនជាសិស្ស នៅលើកំពូលភ្នំ ។

ស្រ្ដីវ័យចំណាស់នោះបានរៀបរាប់ប្រាប់ថា គាត់មានកូនចិញ្ចឹមម្នាក់ជាជនបរទេស ដែលកូនចិញ្ចឹមនោះមានកូនស្រីម្នាក់ផង នាងមានអាយុ១៣ឆ្នាំ ម្ដាយរបស់គេ ជាស្រ្ដីខ្មែរ តែបានស្លាប់ទៅហើយ ។ ពេលនេះគេ(ជនបរទេស)បានបាត់លិខិតឆ្លងដែន ចង់វិលទៅស្រុកកំណើតវិញមិនបាន ហើយកំពុងខ្វះខាតប្រាក់ចាយវាយ និងថ្លៃឈ្នួលផ្ទះទៀតផង ហើយស្ត្រីចំណាស់នោះ អង្វរសុំឱ្យខ្លួន ជួយសង្គ្រោះពួកគេ ២នាក់ ឪពុកកូនផង តាមតែអ្វីដែលអាចជួយទៅបាន ។ តាមការរៀបរាប់ របស់ស្ត្រីជាម្តាយធម៌ ពីទុក្ខលំបាក របស់ជនបរទេសនោះ ញឹកញាប់ពេក ខ្លួនក៏មានចិត្ត អាណិតអាសូរ និងបានចុះពីលើភ្នំឈ្ងោក ខេត្តកំពតមក កាន់រាជធានីភ្នំពេញ ដើម្បីជួបជនបរទេសនោះ ។

ជនឈ្មោះ ជិន រ៉ាម៉ូ រៀបរាប់ទៀតថា ពេលបានជួបហើយ ក៏នាំទាំងឪពុក ទាំងកូន ទៅរស់នៅ ឯខេត្តមណ្ឌលគិរី ដែលជាស្រុកកំណើត របស់ខ្លួន ដើម្បីប្រកបមុខរបរ ធ្វើជាគ្រូអូមអាមយកប្រាក់ចិញ្ចឹមឪពុកកូន ។ ក្នុងការរស់នៅជាមួយគ្នារូបខ្លួននិងកូនស្រីខ្មែរកាត់អាល្លឺម៉ង់នេះបានស្រឡាញ់គ្នា និងបានដេកនៅជាមួយគ្នាដូចប្តីប្រពន្ធ ថែមទាំងបានសន្យាយកគ្នាធ្វើជាគូអនាគតអស់មួយជីវិតទៀតផង ។ ពេលពួកគេស្រឡាញ់គ្នាឪពុកនាងក៏ដឹងឮដែរ ថែមទាំងពេញចិត្តទៀតផង ។ លុះរយៈពេល ជាង២ខែ ក្រោយមកនេះ ឪពុកនិងកូនមានលុយបន្តិចបន្តួចឧស្សាហ៍ចុះឡើងមកភ្នំពេញ ហើយបើតាមព័ត៌មានគេប្រាប់ខ្លួនថា កូនស្រីមានប្រុសថ្មី និងចង់ដោះដៃ ពីខ្លួន ទើបបង្កើតរឿង ឱ្យសមត្ថកិច្ចចាប់ខ្លួន ដោយចោទប្រកាន់ថាចាប់រំលោភកូនស្រីនោះជាអនីតិជនទៅវិញ ។ រឿងទាំងអស់នេះ ផ្តើមចេញពីឪពុក ខ្វះខាតប្រាក់ថ្លៃឈ្នួល ផ្ទះគេនៅភ្នំពេញ ២ខែដែលក្នុង១ខែ៤០ដុល្លារ តែគាត់អត់ហ៊ានទៅខេត្តមណ្ឌលគិរីទេ ព្រោះខ្មាសខ្លួនឯងដោយសារកូនស្រីមានប្រុសថ្មី ទើបទូរស័ព្ទទារប្រាក់ ចំនួន៨០ដុល្លារ តែខ្លួនមិនបានផ្ញើឱ្យក៏មានគំនិតប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង។

ជនត្រូវចោទបានប្រាប់នគរបាលទៀតថា រឿងនេះខ្លួនបានដឹងច្បាស់ណាស់ ពេលណាមកដល់ភ្នំពេញត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ តែខ្លួនមកឱ្យចាប់ ដើម្បីសងគុណ មនុស្សដែលខ្លួនបានជួយ និងបានសន្យាអ្វីៗ គ្រប់យ៉ាង ដែលខ្លួនឯង ជាឪពុកនិងកូនបានធ្វើ ហើយគេពេញចិត្ត ដេកគុក ធ្វើគុណបានទោសនេះ ។

នេះជាសម្តីរៀបរាប់របស់ជនត្រូវចោទឈ្មោះជិន រ៉ាម៉ូ ក្នុងសម្លៀកបំពាក់ជាតាបសនិងជាគ្រូអូមអាមតែប៉ុណ្ណោះ ។ ប៉ុន្ដែបើងាកមកផ្លូវច្បាប់វិញ ទោះបីអ្នកទាំង២នាក់ស្ រឡាញ់គ្នាស្មោះស្ម័គ្រយ៉ាងណាក៏ដោយ ខាងស្រីមានវ័យនៅក្មេងជាអនីតិជនអាយុក្រោម១៥ឆ្នាំ ច្បាប់មិនអនុញ្ញាតឡើយ ។ ជនណាដែលបានប្រព្រឹត្ត បទល្មើសនេះ ច្បាប់នឹងតម្រូវឱ្យផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី៧ទៅ១៥ឆ្នាំ និងត្រូវមានសំណងជំងឺចិត្តដល់ជនរងគ្រោះទៀតផង៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s