រថយន្ដ កូរ៉េប្រឹងឡើង ចំណោទមិនរួច ថយក្រោយ បុកគូថ រថយន្ដសឺដែស ចតទុក លើចិញ្ចើមផ្លូវ និងដើមឈើ

ភ្នំពេញ ៖ រថយន្ដកូរ៉េ ពណ៌បៃតង ១ គ្រឿង កាលពីវេលាម៉ោង ៥ និង៤៥នាទី ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៣ ពេល កំពុងធ្វើដំណើរ តាម បណ្ដោយផ្លូវលេខ ១៨៣ ជាប់របង មន្ទីរពេទ្យរុស្ស៊ី ក្នុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក្នុងទិសដៅ ពីកើតទៅលិច ខណៈពេលប្រឹងឡើងទៅ កាន់ ផ្លូវលេខ ២៧១ ស្រាប់តែឡើងមិនរួច ក៏ថយក្រោយទៅប៉ះរថយន្ដសឺដែស ១ គ្រឿងពណ៌ស ចតទៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យរងការខូចខាត រួច ហើយ ទៅបុក ដើមឈើនៅក្បែរនោះទៀតផង ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយបង្កគ្រោះថ្នាក់បែប នេះ អ្នកបើករថយន្ដកូរ៉េដែលគេមិនស្គាល់ ឈ្មោះបានរត់គេចខ្លួន បាត់ ។ តាមសេចក្ដី រាយការណ៍ មុនពេលកើតហេតុម្ចាស់ រថយន្ដកូរ៉េ បានបើកតាមបណ្ដោយផ្លូវ ឆ្ពោះទៅផ្លូវលេខ ២៧១ តែដោយសារ ឡើង ចំណោទ មិនរួច ក៏រអិលថយក្រោយ ប៉ះរថយន្ដសឺដែស និងដើមឈើតែម្ដងទៅ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្ដរាគមន៍ និងនាំរថយន្ដ ខាងលើនេះ យកទៅរក្សាទុក រង់ចាំការ ដោះស្រាយបន្ដទៀត ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s