អ.ហ ខេត្តសៀមរាប ចាប់រថយន្ត ដឹកឈើគ្រញូង ជាង ២តោន

សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថ (អ.ហ) ខេត្ត សៀមរាប បានចេញប្រតិបត្តិការទាំងកណ្តាលយប់ ចាប់បានរថ ដឹកដំឡូងមីមួយគ្រឿង បង្កប់ឈើគ្រញូង ជាង២តោន នៅចំណុចរង្វង់មូលបន្ទាយស្រី ឃុំស្នាសណ្តាយ ស្រុក បន្ទាយស្រ្តី ខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ឯក ញឹម សិលា មេបញ្ជាការរង អ.ហ ខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការខាងលើ បានធ្វើឡើង នាវេលាម៉ោង ១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ ដោយរឹមអូសបាន ឈើគ្រញូង ៧៩ដុំ ស្នើនិង ២តោន និង២៣៧គីឡូក្រាម។

លោកវរសេនីយ៍ឯក ញឹម សិលា ប្របត្តិការបង្រ្កាបជំនួញឈើគ្រញូងខាងលើនេះ ក្រោមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ម៉ម សាម៉ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តសៀមរាប ព្រមទាំងយោងទៅតាមការប្រជុំណែនាំ និងដាក់បញ្ជាពី លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាគណ:បញ្ជាការ ឯកភាពខេត្តសៀមរាប។

ក្រោយពេលឃាត់រថយន្តខាងលើបានហើយ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឈើទាំងអស់ បានប្រគល់ជូន ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ដោយមានការដឹកនាំ និងបញ្ជាពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោក ទី សុវណ្ណថាល់។

រថយន្តដឹកឈើគ្រញូងបង្កប់ក្រោមដំឡូងមីខាងលើនេះ ម៉ាក HINO ប្រភេទយីឌុប ពាក់ស្លាកលេខ ភ្នំពេញ 3A-1825។ ដោយឡែកអ្នកបើកបរ និងកម្មករ២នាក់ទៀត បានរត់គេចខ្លួនបាត់អស់ហើយ។

រថយន្តដែលសមត្ថកិច្ចឃាត់ក្រោមបទល្មើសដឹកឈើគ្រញូង ដែលសម្តេចតេជោ ហ៊ុន សែន ធ្លាប់ចេញបញ្ជាឲ្យ សមត្ថកិច្ចរួមគ្នាកម្ចាត់ចេញពីផ្ទៃប្រទេសកម្ពុជា ត្រូវបានគេដឹងថា មានម្ចាស់ជាស្ត្រីម្នាក់ រស់នៅរាជធានីភ្នំពេញ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s