តូចចិត្ត ប្តី​ស្លាប់ចោល និង​ទារលុយជំពាក់​មិនបាន​ចងក​សម្លាប់ខ្លួន

រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់បានដាច់ចិត្តចងកធ្វើអត្តឃាត ខ្លួនឯងនៅក្នុងបន្ទប់ផ្ទះជួលលេខ ១៧ ក្រុម១៤ ឃុំ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ហើយត្រូវបានញាតិមិត្តប្រទះឃើញ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១១ ឧសភា ២០១៣ ដោយសារតូចចិត្ត ប្តីស្លាប់ចោល និងខឹងគេជំពាក់លុយទារមិនបាន។ ស្ត្រីដែលគិតខ្លីចងកធ្វើអត្តឃាតខ្លួនឯងខាងលើនេះ ឈ្មោះ ឆេង យ៉ែម អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល។

បើតាមស្ត្រីជាម្នាក់ជាបងប្អូនស្ត្រីរូបនេះបានឲ្យដឹងថា ជារឿយៗគាត់តែងតែរអ៊ូរទាំ ពីបញ្ហាលំបាកផ្លូវចិត្ត ដោយពុំដឹងថាគាត់គិតខ្លីដល់ ថ្នាក់ចងកសម្លាប់ខ្លួនឯងឡើយ។ ប្រភពបដដែលបានបន្តថា ឈ្មោះ ឆេង យ៉ែម មុនស្លាប់ បានប្រាប់បងប្អូនថា ខ្លួនបានយកលុយពីប្អូនទៅឲ្យឈ្មោះ មុំ កូនតាឈុំលក់គុយទាវ នៅម្តុំវត្តដំបូលខ្ពស់ខ្ចីយកទៅរកស៊ី មានបានរហូតធ្វើផ្ទះថ្មនៅ លុះដល់ឈ្មោះ ឆេង យ៉ែម ទៅទារលុយ បែរជាមិនសង ទើបស្ត្រីរូបនេះតូចចិត្តខ្លួនឯង រហូតចងកសម្លាប់ខ្លួនតែម្តង។

បញ្ហានេះសមត្ថកិច្ចកំពុងបន្ត ឈានទៅសួរនាំឈ្មោះ ចែ មុំ ដែលខ្ចីលុយគេមិនសង រហូត មានរឿងរ៉ាវចងកសម្លាប់ខ្លួនបែបនេះ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យសាកសព ដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s