បុរសម្នាក់ ចាក់សម្លាប់និងកាប់សាកសពជាកង់ៗ ដោយសារតែច្រណែនឃើញគេ មានទ្រព្យសម្បតិ្ដជាង

យោងទៅតាមប្រភពព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា បុរសវ័យជំទង់ម្នាក់ ត្រូវបានកាត់ទោស ឲ្យជាប់គុករហូតដល់ស្លាប់ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៣ ពីបទសម្លាប់មិត្ដភិក្ដរបស់ខ្លួន ដោយសារតែសេចក្ដីច្រណែន។

យ៉ាងណាមិញ បុរសជាជនល្មើសនេះមានឈ្មោះថា Wang Bo និងជនរងគ្រោះមានឈ្មោះថា Zhou Zhou គឺមិត្ដភិក្ដនឹងគ្នា តាំងពីថ្នាក់មហាវិទ្យាល័យ រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាមួយគ្នាផងដែរ គឺក្នុងឆ្នាំ ២០១០។ នៅក្នុងនោះ Wang តែងតែបបួល ជនរងគ្រោះទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា និងតែងតែឲ្យចេញប្រាក់ថ្លៃអាហារដូចគ្នាផងដែរ។ ដោយសារតែជនល្មើសជាកូនអ្នកក្រីក្រ ដែលមានឪពុកម្ដាយជាកសិករ បូករួមជាមួយនឹងជនរងគ្រោះជាកូនអ្នកមាននិង តែងតែ និយាយរៀបរាប់ពីប្រាក់ចំនូល និងការងារដែលគេមានច្រើនលើសពី ខ្លួនផងនោះ បានធ្វើឲ្យ ជនល្មើសនេះ កាន់តែមានភាពច្រណែន និងមិនសុខចិត្ដ។

រហូតមកដល់ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១១ Wang បានទៅលេងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ ដែលនៅពេលនោះ ជនរងគ្រោះក៏ចូលក្នុងអ៊ិនធើណេត ឆែកមើលរបស់សផ្សេងៗជាធម្មតា ហើយដោយសារតែហត់នឿយបុរសនេះក៏សម្រាក ដែលនេះជាឳកាសដ៏ល្អសម្រាប់ ជនល្មើសសម្លាប់ដោយចាក់នឹងកាំបិតតែម្ដង។ អ្វីដែលកាន់តែសាហាវនោះ គឺ Wang បានកាប់សាកសពជាកង់ៗ ដើម្បីបំបាត់ភស្ដុតាង តែចុងក្រោយប៉ូលីសនៅតែស្វែងរកមុខសញ្ញាឃើញ និងឃាត់ខ្លួន Wang តែម្ដង។

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s