ស្រវឹង​ស្រឿងៗ​ឃើញ​នាង​ងូតទឹក​ចាប់រំលោភ​​បាន​សម្រេច​ម្ដាយមីង​មក​ទាន់​រត់​ចោល​ខោ

ខេត្ដពោធិ៍សាត់​ ៖​ ស្ដ្រី​មាន​សតិ​មិន​ គ្រប់​ម្នាក់​ត្រូវ​ជន​ស្រេកឃ្លាន​កាមតណ្ហា​ ចាប់រំលោភ​នៅ​ក្បែរ​អណ្ដូងទឹក​រហូត​បាន​ សម្រេច​កាលពី​វេលា​ម៉ោង​៨​និង​១០​ នាទី​យប់​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៣​ នៅ​ ត្រង់​ចំណុច​រាំង​ខ្វាវ​ ភូមិ​ក្សេត្រ​បុរី​ ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំក្រវាញ​ ខណៈ​ដែល​ស្ដ្រី​រង​ គ្រោះ​កំពុង​ងូតទឹក​អណ្ដូង​ក្បែរ​ផ្ទះ​ម្ដាយមីង​។​

​បន្ទាប់​ពី​ធ្វើ ​សកម្មភាព​រំលោភ​បាន​ សម្រេច​ហើយ​ជនសង្ស័យ​បាន​បន្សល់​ទុក​ អាវដៃវែង​មួយ​ក្បែរ​កន្លែង​កើតហេតុ​ ដែល​នៅ​ជិត​ផ្ទះ​ម្ដាយមីង​ស្ដ្រី​រង​គ្រោះ​ ។​

​ប្រភព​ព័ត៌មាន​ពី​ នគរបាល​ប៉ុស្ដិ៍​ឃុំ​ស​ន្ទ្រែ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ហ៊​ង​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​កំ​រ៉ែ​ ឃុំ​ស្វាយ​ ស​ ស្រុក​ក្រគរ​ ខេត្ដពោធិ៍សាត់​ ។​ រីឯ​នារី​ រង​គ្រោះ​ឈ្មោះ​ យ​.​ស​.​ង​.​ អាយុ​២០​ឆ្នាំ​ ។​

​ប្រភព​ពី​ម្ដាយមីង​ស្ដ្រី​រង​គ្រោះ​ដែល​ ស្នើ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជនសង្ស័យ​ បាន​ដើរមក​ពី​កាប់​ឈើ​ដែល​នៅ​ជិត​នោះ​ ហើយ​ទិញ​ស្រាយ​កមក​ផឹកស៊ី​ក្នុងផ្ទះ​ របស់​គាត់​ដោយ​មាន​គ្នា​៣​នាក់​។​ ប្រភព​ បាន​បន្ដ​ទៀត​ថា​ រហូត​ដល់​ម៉ោង​៨​និង​១០​ នាទី​យប់​ក្មួយ​ស្រី​របស់​គាត់​បាន​ទៅ​ងូត​ ទឹក​អណ្ដូង​ខាងជើង​ផ្ទះ​ដែល​មាន​ចម្ងាយ​ ប្រមាណ​១០​ម៉ែត្រ​តែ​ម្នាក់ឯង​ ពេល​នោះ​ ស្រាប់តែ​បាត់​មុខ​ជនសង្ស័យ​ពី​វង់​ផឹកស៊ី​ ធ្វើ​ឱ្យ​គាត់​សង្ស័យ​ ក៏​កាន់​ពិល​បញ្ចាំង​ រក​មើល​នៅ​អណ្ដូងទឹក​កន្លែង​ដែល​ ក្មួយ​ស្រី​គាត់​ងូតទឹក​ ។​

​ប្រភព​បាន​បន្ដ​ទៀត​ថា​ ពេល​បញ្ចាំង​ភ្លើង​ពិល​ចំ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​រំលោភ​លើ​ក្មួយ ​ស្រី​របស់​គាត់​ ធ្វើ​ឱ្យ​ជនសង្ស័យ​ភិតភ័យ​ក៏​រត់​ប្រាស់​អាយុ​រត់​ដោយ​បន្សល់​ទុក​អាវដៃវែង​ មួយ​នៅ​កន្លែង​កើតហេតុ​ ។​

​ប្រភព​បាន​បញ្ជាក់​ថា​ ក្មួយ​របស់​គាត់​ដែល​មាន​សតិ​មិន​គ្រប់​នោះ​បាន​ប្រាប់​គាត់​ថា​ ពេល​នាង​កំពុង​ងូតទឹក​ ស្រាប់​តែ​មាន​បុរស​ម្នាក់​មក​ឱប​នាង​ រួច​បញ្ជា​ឱ្យ​នាង​ស្រាត​ខោអាវ​ រួច​គេ​ធ្វើ​សកម្ម​ ភាព​រំលោភ​មក​លើ​នាង​តែ​ម្ដង​ ។​

​នគរបាល​ប៉ុស្ដិ៍​ឃុំ​ស​ន្ទ្រែ​បាន ​បញ្ជាក់​ ដែរ​ថា​ សមត្ថកិច្ច​បាន​ស្គាល់​អត្ដសញ្ញាណ​ ជនសង្ស័យ​ហើយ​ ហើយ​កំពុង​តាម​រក​ ចាប់ខ្លួន​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​តុលាការ​ឱ្យ​វិនិច្ឆ័យ​ទោស​តាម​នីតិ​ វិធី​ ។​ រីឯ​ជន​រង​គ្រោះ​នោះ​ក៏​ត្រូវ​គ្រូពេទ្យ​ ពិនិត្យ​ហើយ​បាន​បញ្ជាក់​ថា​ នាង​ពិត​ មាន​ស្នាម​រហែក​ព្រហ្មចារី​ដោយសារ​ តែ​ការ​ចាប់រំលោភ​នេះ​ពិតប្រាកដ​មែន៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s