អាជីវករផ្សារតាកែវ នាំគ្នាប្ដូរឈ្មោះ ទៅជាផ្សារ សំបុកពីងពាង

តាកែវ៖ ក្រុមអាជីវករ ដែលលក់ដូរនៅផ្សារតាកែវ បាននាំគ្នារិះគន់ប្រធានផ្សារថា ខ្វះការទទួលខុសត្រូវ និងធ្វើឲ្យ សោភណភាពផ្សារនៅចំកណ្ដាល នៃបេះដូងខេត្តតាកែវ ពោរពេញដោយ សំបុកពីងពាងមហាគគ្រិចជាទីបំផុត។

ស្រី្តអ្នកលក់ទំនិញម្នាក់ បានប្រាប់អ្នកយកព័ត៌មាន ដើមអម្ពិលថា ផ្សារតាកែវនេះ មានភាពស្មោគគ្រោក ខ្លាំងណាស់ មិនដែលមានអ្នកណាចុះមកសំអាតនោះទេ។

អ្នកស្រីបានថ្លែងថា «ខ្ញុំបោសសំអាតមុខតូបរបស់ខ្ញុំរៀងរាល់ថ្ងៃ បើខ្ញុំមិនបោសសំអាតទេ គឺគ្មានអ្នកណាគេមក ជួយសំអាតយើងទេ ចំណែកខាងផ្សារ គេបានត្រឹមតែមកទារយកលុយប៉ុណ្ណោះ»។

ស្រ្តីរូបនេះបានបន្តថា ការរកស៊ីរបស់គាត់ មិនសូវបានផលចំណេញ ដើម្បីទ្រទ្រង់ជីវភាពប៉ុន្មាននោះទេ ព្រោះគាត់ ត្រូវបង់ភាស៊ីអានាម័យ បង់ពន្ធជារៀងរាល់ខែ ហើយក៏ត្រូវបង់ឲ្យលុយឲ្យនគរបាលជារៀងរាល់ខែផងដែរ។

បុរសអ្នកលក់មាស និងដូរលុយនៅកណ្ដាលផ្សារ ក៏បានបញ្ចេញប្រតិកម្ម និងរិះគន់ក្រុមអ្នកគ្រប់ផ្សារ នេះផងដែរ  ដោយលោកបានចាត់ទុកភាពកខ្វក់ និងសំបុកពីងពាងយ៉ាងក្រាស់ក្រែលនេះ នាំឲ្យក្រុមអាជីវកមួយ ចំនួននាំគ្នា លែងហៅផ្សារនេះថា ជាផ្សារតាកែវ មកហៅថា ផ្សារសំបុកពីងពាងវិញ។

លោកបានសង្កត់ធ្ងន់ថា «បើលោកមិនជឿថា ក្រុមអាជីវករហៅខុស ឥលូវលោកមកយកព័ត៌មានដល់ទីនេះហើយ  លោកមើលនិងភ្នែកទៅឃើញហើយថា ផ្សារនេះ គឺផ្សារមហាសំបុកពីងពាង»។

ដោយឡែកបុរសអ្នករត់ម៉ូតូឌុបម្នាក់ ក៏បានប្រាប់ឲ្យដឹងថា ក្រៅពីសំបុកពីងពាងរុំព័ទ្ធខ្សែភ្លើងនៅក្នុងផ្សារ ដែលមិន មានអ្នកណាម្នាក់មកជួយបោសសំអាតនោះ ផ្សារនេះនៅពេលខែវស្សា ទឹកលិចសឹងតែដល់ចង្កេះ ហើយមានភាព កខ្វក់ណាស់។

បុរសអ្នកលក់គ្រឿងក្រអូបម្នាក់ ក៏បានមានប្រសាសន៍ខ្លាំងប្រាប់អ្នកយកព័ត៌មានថា អ្នកម៉ៅការដេញបានផ្សារនេះ មិន ដែលបានធ្វើអ្វីនោះទេ ពួកគេដឹងតែពីការប្រមូលលុយប៉ុណ្ណោះ រីឯការសំអាត នាំឲ្យផ្សារមានសោភណភាព នោះ អ្នកគ្រប់គ្រងផ្សារមិនដែលចុះមកមើលនោះទេ។

យោងតាមប្រភពពីក្រុមអាជីវករបានប្រាប់ឲ្យដឹងថា ផ្សារនេះ ខាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់ឲ្យអ្នក ស្រី ប៉ែន សុខា និងអ្នកស្រី លឹម សុខា ជាអ្នកគ្រប់គ្រង ព្រោះអ្នកទាំងពីរនាក់ ដេញថ្លៃបាន ក៏ប៉ុន្តែនៅក្នុងកិច្ច សន្យាផ្ដល់ការគ្រប់គ្រងនោះ ខាងមន្ទីរបានតម្រូវឲ្យអ្នកគ្រប់គ្រងផ្សាររៀបចំដាក់ប្រព័ន្ធលូ ចាក់សាប ធ្វើអនាម័យ ផ្សារឲ្យមានសោភណភាពស្រស់ស្អាត។

ក៏ប៉ុន្តែលក្ខន្តិកៈនៅក្នុងកិច្ចសន្យានេះ ត្រូវក្រុមអាជីករបញ្ជាក់ថា អ្នកគ្រប់ផ្សារមិនដែលធ្វើតាមនោះទេ ហើយខាង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មិនដែលចុះមកត្រួតពិនិត្យអីនោះដែរ ប្រហែលជាត្រូវថ្នាំសណ្ដំរបស់អ្នកគ្រប់ផ្សារ ហើយមើលទៅ។

ពាក់ព័ន្ធទៅនិងការរិះគន់របស់ក្រុមអាជីវកខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺពីអ្នក  គ្រប់គ្រងផ្សារ អ្នកស្រី ប៉ែន សុខា និងអ្នកស្រី លឹម សុខា បានទេនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៣ ចំណែក លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏មិនអាចសុំការបំភ្លឺបានដែរ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s