ចុះពិនិត្យ នៅផ្សារភ្នំស្រុក និងដេប៉ូក្បែរភ្លើងស្តុប រកឃើញទំនិញ ខូចគុណភាព ច្រើនប្រភេទ

បន្ទាយមានជ័យ កាំកុងត្រូលខេត្តបន្ទាយមានជ័យ បាន សហការជាមួយនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត និងក្រសួងចុះពិនិត្យទំនិញនៅផ្សារ និងដេប៉ូក្បែរភ្លើងក្នុង ក្រុងសិរីសោ ភ័ណរក ឃើញទំនិញខូចគុណភាពជា ច្រើនប្រភេទ និងប្រមូលពីអាជីវករ យកទៅដុតកម្ទេចចោល កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៣។

លោក សាន វិជ្ជាសារ៉ាវុធ អនុប្រធានសាខា កាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ថា យុទ្ធនាការ ចុះត្រួតពិនិត្យ ទំនិញតាមផ្សារនេះ សមត្ថកិច្ចធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការលួច លក់ទំនិញ និងអាហារខូចគុណភាពរបស់ឈ្មួញទុច្ចរិត ជាបទល្មើស អាចបង្កឲ្យពលរដ្ឋ ទិញយកទៅប្រើប្រាស់ និង បរិភោគ កើតជំងឺផ្សេងៗដូចជា ឈឺក្រពះ ពោះវៀន ក្រិនថ្លើម ឈឺតម្រងនោម និងទឹកនោមផ្អែម។

លោកបានបន្តថា សកម្មភាពទាំងនេះ សមត្ថកិច្ចធ្វើជាប្រចាំ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ លោកទេស រដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ លោក ម៉ក ពេជ្ជរឹទ្ធ អគ្គនាយក នៃនាយកដ្ឋានកាំកុងត្រូល ពិសេស ដោយមានការបញ្ជា និងអនុញាតិពីលោក អ៊ុត សុភាព ប្រធានសាខាកាំកត្រូលខេត្តបន្ទាយមានជ័យ លោកក៏បាន ដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យ និងណែនាំដល់បងប្អូនអាជីវករ តាមដេប៉ូចែកចាយ តាមផ្សារ ទាំងក្នុងទីរួមខេត្ត និងតាមផ្សារក្នុងស្រុកចុងកាត់មាត់ញក ឲ្យអាជីវករយល់ដឹងពីផលប៉ះពាល់ ការមើលការបរិច្ឆេទប្រើប្រាស់ និង អំពាវនាវដល់អាជីវករត្រូវបញ្ឈប់សកម្មភាពលួចលក់ទំនិញខូចគុណភាពបន្តទៀត ព្រោះវាជាអំពើរខុសច្បាប់ និង សម្លាប់មនុស្សដោយប្រយោល។ ក្នុងករណីមិនរាងចាលនៅពេលសមត្ថកិច្ចកាំកុងត្រូលរកឃើញថា ឈ្មួញនៅតែ បន្តលក់ទំនិញខូចគុណភាពតាមទីផ្សារទៀត នឹងមានការកសាង សំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា នៅផ្សារភ្នំស្រុក នៅភូមិកណ្តោលខាងកើត ឃុំស្រះជី ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ ត្រួតពិនិត្យបាន ៣២តូប ក្នុងនោះតូបលក់គ្រឿងឧបភោគ បរិភោគចំនួន២០តូប តូបបន្លែ ត្រី សាច់ចំនួន ១២តូប  និង នៅម្តុំភ្លើងស្តុបកណ្តាលក្រុងសិរីសោភ័ណ ដេប៉ូចែកចាយ៤កន្លែង និងដេប៉ូយីហោ ហេង សំណាង រកឃើញទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់និងខូចគុណភាពជាច្រើនរួមមាន ទឹកស៊ីអ៊ីវថៃ០៣ដប ទឹក ស៊ីអ៊ីវខ្មែរ ៧ដប ទឹកក្រូចដបជ័រ ២៦៦ដប ចាហ៊ួយកូនក្មេង ១កញ្ចប់ធំ ស្រាបៀកម្ពុជា២៤កំប៉ុង ប្រេងឆា០៥ដប នំប្រៃ១៨០ កញ្ចប់ នំក្រូចចិន១០កញ្ចប់ ទឹកដោះគោម៉ាយបយ៣៨កំប៉ុង ទឹកសណ្តែក៤៣កំប៉ុង ទឹកសណ្តែក ដប០៨ដប ស្ករគ្រាប់កូនក្មេង១កញ្ចប់ ទំនិញទាំងនេះត្រូវបានរឹបអូសយកទៅដុតកម្ទេចោល៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s